ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុំទោស! លាក់​ក្នុងរន្ធគូទ ក៏នៅតែ​រក​ឃើញ​ដែរ…

7 ឆ្នាំ មុន

ខេត្តកណ្ដាល ​៖ ប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀ.ន កាលពី​ថ្ងៃ​ទី​០៣ មក​រា ​របស់កម្លាំង​នគរបាល​ដោយ​បង្ក្រាប​មុខសញ្ញា​ចែកចាយ និងប្រើប្រាស់​គ្រឿងញៀ.ន​ចំនួន៣ទីតាំង​ ស្ថិតនៅ​ស្រុក​ផ្សេង​គ្នា ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​សរុប​​១២​នាក់​ និង​ចាប់​​បាន​វត្ថុ​តាង​មួយ​ចំនួន ក្នុង​នោះ​មាន​មួយ​ករណី​លាក់​គ្រឿងញៀ.ន​ក្នុង​រន្ធ​គូទទៀតផង ។

ខេត្តកណ្ដាល ​៖ ប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន កាលពី​ថ្ងៃ​ទី​០៣ មក​រា ​របស់កម្លាំង​នគរបាល​ដោយ​បង្ក្រាប​មុខសញ្ញា​ចែកចាយ និងប្រើប្រាស់​គ្រឿងញៀន​ចំនួន៣ទីតាំង​ ស្ថិតនៅ​ស្រុក​ផ្សេង​គ្នា ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​សរុប​​១២​នាក់​ និង​ចាប់​​បាន​វត្ថុ​តាង​មួយ​ចំនួន ក្នុង​នោះ​មាន​មួយ​ករណី​លាក់​គ្រឿងញៀន​ក្នុង​រន្ធ​គូទទៀតផង ។

វត្ថុ​តាង​​ដកហូតបាន​​​មាន​ម្សៅ​ក្រាម​ពណ៌​.ស​ សង្ស័យ​ថា ​ជា​សារធាតុ​ញៀន​ (​ម៉ា​ទឹកកក​)​១៣​កញ្ចប់ ១​កញ្ចប់​ធំ និង​១២​កញ្ចប់​តូច ទូរ​ស័ព្ទ​ចំនួន​១​គ្រឿង ម៉ាក​Nokia ជញ្ជីង ថ្លឹង​គ្រឿងញៀន​១ និង​ឧបករណ៍​វេច​​ខ្ចប់​មួយ​ចំនួន​ទៀត​។

អ្វីដែលកត់សម្គាល់ គឺ​មានជនសង្ស័យម្នាក់ ដែលត្រូវ​នគរបាល​ស្រុក​ល្វាឯម បង្ក្រាបបាន​នៅ​ចំណុច​កំពង់ដ​​កោះ​រះ ក្នុងភូមិ​កោះ​រះ​លើ ឃុំកោះ​រះ ស្រុក​ល្វាឯម ខេត្តកណ្តាល​​ ​បាន​ឆែករក​​​​ឃើញថ្នាំ​ញៀន​មួយ​កញ្ចប់​​លាក់​ទុក​ក្នុង​រន្ធ​គូទទៀត ​។​ ជនសង្ស័យ​រូបនេះ ឈ្មោះឌី សុ​ភ័ក្ត្រ ​អាយុ​៣០ឆ្នាំ ​មានទីលំនៅ​ក្នុងភូមិ​ចិន ឃុំ​បាក់​ដាវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។