ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាណិត​ណាស់ ! ​​២​ដងចប​សន្លប់​ស្តូក

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​គេ​វាយ​ត្រូវ​២​ដងចប​បណ្ដាល​ឲ្យ​សន្លប់​ស្តូកស្តឹង ខណៈ​បុរស​រូប​នោះ​ចូល​ទៅ​ឃាត់​គេ​ឈ្លោះ​គ្នា​កាលពី​វេលា​ម៉ោង​១០ និង​១៥​នាទី​ព្រឹក …

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​គេ​វាយ​ត្រូវ​២​ដងចប​បណ្ដាល​ឲ្យ​សន្លប់​ស្តូកស្តឹង ខណៈ​បុរស​រូប​នោះ​ចូល​ទៅ​ឃាត់​គេ​ឈ្លោះ​គ្នា​កាលពី​វេលា​ម៉ោង​១០ និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​៣ ខែមករា ឆ្នាំ​២០១៧ ស្ថិត​នៅ​ចំណុច​ផ្ទះ​ជួល​មួយ​កន្លែង​ក្នុងភូមិ​អូរ​ដឹ​ម សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

យុវជន​រង​គ្រោះ​មិន​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​នៅឡើយ​ទេ មាន​អាយុ​ប្រហែល​ជាង​២០​ឆ្នាំ មាន​មុខរបរ​កម្មករ​រោងចក្រ ស្នាក់​នៅផ្ទះ​ជួល​កន្លែង​កើតហេតុ ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ជិតខាង​២​នាក់​បងប្អូន​បាន​មាន​ទំនាស់​គ្នា​រហូត​ឈាន​ដល់​ការ​វាយតប់​គ្នា​ទៅ​វិញ​ទៅ​មក ប៉ុន្តែ​មិនដឹង​ថា​ទំនាស់​ខាងលើ​នោះ​ផ្ដើម​ចេញពី​រឿង​អ្វី​នោះ​ទេ ហើយ​ខណៈនោះ​អ្នក​ទំនាស់​គ្នា​ម្នាក់​មាន​កាន់​ដងចប​មួយ​ដើម​ផង ។ បន្ទាប់​ពី​ឃើញ​ទិដ្ឋភាព​បែប​នេះ យុវជន​ខាងលើ​បាន​ចូល​ទៅ​ឃាត់​កុំ​ឲ្យ​ពួក​គេ​វាយតប់​គ្នា ពេល​ចូល​ទៅ​ដល់​អ្នក​កាន់​ដងចប​បាន​វាយ​គូទំនាស់​របស់​ខ្លួន ប៉ុន្តែ​គូទំនាស់​គេច​ផុត បែរជា​ត្រូវ​យុវជន​ដែល​ទៅ​ជួយ​ឃាត់​គេ​នោះ​២​ដងចប​បណ្ដាល​ឲ្យ​ដួល​សន្លប់​ស្ដូកស្ដឹង​តែ​ម្ដង ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ក្រោយ​ពេល​កើយ​ត​ហេតុ​គូទំនាស់​២​នាក់​បងប្អូន​បាន​នាំ​គ្នា​រត់គេច​ខ្លួន​បាត់​ស្រមោល ចំណែក​ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​លើកដាក់​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​នាំ​ទៅ​កាន់​ប៉ុស្ដិ៍​ប៉ុស្តិ៍​ចោម​ចៅ ដើម្បី​ដាក់​ពាក្យបណ្ដឹង ប៉ុន្តែ​ពេល​ទៅ​ដល់​ប៉ុស្ដិ៍​នគរបាល ដោយ​ឃើញ​ជន​រង​គ្រោះ​របួសធ្ងន់​ពេក សមត្ថកិច្ច​ក៏​បាន​ឲ្យ​នាំ​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល​របួស​សិន ឯ​រឿង​ដាក់​ពាក្យ​ប្ដឹង ចាំ​ធ្វើ​នៅ​ពេល​ក្រោយ ហើយ​គេ​មិន​ទាន់​ដឹង​ថា តើ​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ​អាច​រក​ចាប់ខ្លួន​ក្រុម​ជន​បង្ក​បាន​ឬ​មិន​បាន​យ៉ាងណា​នោះ​ឡើយ ៕