ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជើង​ខ្លាំង​កម្ពុជា​3​រូប​ជួប​កីឡាករ​ថៃ​-​បារាំង​ថ្ងៃ​សៅរ៍​នេះ​មួយ​ណា​សម្រេច​គោលដៅ ?

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ថ្ងៃ​សៅរ៍​ទី​៧ មក​រា ស​ប្តា​ហ៍​នេះ កីឡាករ​ជើង​ខ្លាំង​កម្ពុជា​៣​រូប​ត្រូវ​បាន​គេ​ផ្គូផ្គង​ឱ្យ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ និង​បារាំង​នៅ​លើ​សង្វៀន​ទូរទស្សន៍ CNC ។ គេ​កំពុង​ទន្ទឹងរង់ចាំ​មើល​ថា

រាជធានី​ភ្នំពេញ ៖ ថ្ងៃ​សៅរ៍​ទី​៧ មក​រា ស​ប្តា​ហ៍​នេះ កីឡាករ​ជើង​ខ្លាំង​កម្ពុជា​៣​រូប​ត្រូវ​បាន​គេ​ផ្គូផ្គង​ឱ្យ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ និង​បារាំង​នៅ​លើ​សង្វៀន​ទូរទស្សន៍ CNC ។ គេ​កំពុង​ទន្ទឹងរង់ចាំ​មើល​ថា​តើ​កីឡាករ​កម្ពុជា​ទាំង​៣​រូប​នេះ​មួយ​ណា​សម្រេច​គោលដៅ​ខណៈ​កីឡាករ​បរទេស​សុទ្ធតែ​មាន​សមត្ថភាព​ខ្លាំង​មិនធម្មតា​បែប​ហ្នឹង​នោះ ។

គូ​អន្តរ​ជាត​ទី​១ កីឡាករ ខុន លី​ហ៊ុយ មក​ពី​ក្លិប​បញ្ជាការដ្ឋាន​កងទ័ពជើងទឹក ជួប​ប្រកួត​ជាមួយ​កីឡាករ​បារាំង​ឈ្មោះ​Hugo Afroun​ក្នុង​ប្រភេទ​ទម្ងន់​៦៣​គីឡូក្រាម ដែល​សុទ្ធ​តែ​ជា​អ្នក​ប្រដាល់​ជើង​ថ្មី​ដូច​គ្នា ។ ខុន លី​ហ៊ុយ ធ្លាប់​ប្រកួត​៨​ដង ឈ្នះ​៧​ដង ចាញ់​១​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​៤​ដង ក្នុង​ពេល​កីឡាករ​បារាំង​ធ្លាប់​ប្រកួត​៣​ដង​ឈ្នះ​ទាំង​៣​ដង ។ ចាំ​មើល ខុន លី​ហ៊ុយ អាច​ផ្ដួល​កីឡាករ​បារាំង​រូប​នេះ​បាន​ឬ​អត់ ។

គូ​អន្តរជាតិ​ទី​២ កីឡាករ ពៅ សក្តិ​សិទ្ធិ មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ ប្រកួត​ជាមួយ​កីឡាករ​ថៃឈ្មោះ​ឆាន​ឆ័​យ ស៊ី​ត​ណា​យុក​ថៃ ក្នុង​ប្រភេទ​ទម្ងន់​៧០​គីឡូក្រាម​។ ពៅ សក្ដិ​សិទ្ធិ ធ្លាប់​ប្រកួត​៧៩​ដង ឈ្នះ​៤៥​ដង ចាញ់​២៧​ដង ស្មើ​៦​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​១៤​ដង ក្នុង​ពេល​កីឡាករ​ថៃ​ធ្លាប់​ប្រកួត​៩០​ដង ឈ្នះ​៦១​ដង ចាញ់​២៦​ដង ស្មើ​៣​ដង ។ ពៅ សក្ដិ​សិទ្ធិ ជា​អ្នក​ប្រដាល់​ជើង​ចាស់​មួយ​រូប​ដែល​មាន​ល្បិច​ប្រយុទ្ធ​នៅ​លើ​សង្វៀន​យ៉ាង​ក្រាស់ក្រែល​អាច​ជឿ​ទុកចិត្ត​បាន ។

គូ​អន្តរជាតិ​ទី​៣ កីឡាករ សែន រ៉ា​ដេ​ត មក​ពី​ក្លិប​អប្សរា​គុន​ខ្មែរ ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​ហ្វុ​ន​លួង ស៊ី​ត​ឆាក់​លុង​ឆ័​យ ក្នុង​ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម ។  សែន រ៉ា​ដេ​ត ធ្លាប់​ប្រកួត​៥០​ដង ឈ្នះ​៤២​ដង ចាញ់​៨​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​១៤​ដង ក្នុង​ពេល​កីឡាករ​ថៃ​ធ្លាប់​ប្រកួត​៧០​ដង ឈ្នះ​៥៥​ដង ចាញ់​១២​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​៥​ដង ។ គូ​នេះ​ថ្វី​ដ្បិតតែ​កីឡាករ​ថៃ​ធ្លាប់​ឡើង​សង្វៀន​ប្រកួត​ច្រើន​ជាង​បន្តិច​មែន តែ​កុំ​មើល​ស្រាល​សែន រ៉ា​ដេ​ត​ឱ្យ​សោះ ព្រោះ​កីឡាករ​កម្ពុជា​រូប​នេះ​មាន​មាឌតូច​តែ​ចិត្តធំ​ទោះបី​គូប្រកួត​ខ្លាំង​ប៉ុនណា​ក៏​ដោយ​ក៏​គេ​មិន​ខ្ចី​ខ្លាច​ដែរ ។

ចំណែក​គូប្រកួត​មិត្តភាព​ធម្មតា​វិញ កីឡាករ យ៉ុ​ន ដា​រ័​ត្ន មក​ពី​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ ប្រកួត​ជាមួយ​កីឡាករ សេក គឹ​ម​សាន្ត មក​ពី​ក្លិប​អង្គរ​មាន​ជ័យ ខេត្តសៀមរាប ៕