ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃក្រោយ​ឲ្យ​រាង ! វាយ​គេ​ហើយ បំផ្លាញ​របង​និង​ផ្ទះ​គេ​ទៀត

7 ឆ្នាំ មុន

ខេត្តកណ្ដាល ៖ បុរស​ម្នាក់​ត្រូវ​បាន​នគរបាល​ស្រុក​ស្អាង​ចាប់ខ្លួន​បន្ទាប់​ពី​បុរស​រូប​នោះ​បាន​វាយ​គូទំនាស់​ឲ្យ​របួស​បណ្ដាល​ឲ្យ​បាត់​ខ្សែ​ក ព្រមទាំង​បាន​វាយ​បំផ្លាញ​របង និង​ផ្ទះ​គេ …

ខេត្តកណ្ដាល ៖ បុរស​ម្នាក់​ត្រូវ​បាន​នគរបាល​ស្រុក​ស្អាង​ចាប់ខ្លួន​បន្ទាប់​ពី​បុរស​រូប​នោះ​បាន​វាយ​គូទំនាស់​ឲ្យ​របួស​បណ្ដាល​ឲ្យ​បាត់​ខ្សែ​ក ព្រមទាំង​បាន​វាយ​បំផ្លាញ​របង និង​ផ្ទះ​គេ​បាក់បែក​ខូច​អស់​ជា​ច្រើន​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​៣ ខែមករា ឆ្នាំ​២០១៧ នៅ​ភូមិ​ព្រែក​រុន​ក្រោម ឃុំ​ព្រែក​គយ ស្រុក​ស្អាង ។

មន្ត្រី​នគរបាល​ស្រុក​ស្អាង​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ឈ្មោះ ខុ​ម សុ​ភណ្ឌ ហៅ ខ្មៅ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​រត់​តុ​ការ មាន​ទីលំនៅ​ភូមិ​កើតហេតុ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ វ​ន្នី តាំង​ហេង ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិ​ខ្មែរ​ខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ជាមួយ​គ្នា ។

មន្ត្រី​នគរបាល​បានឱ្យ​ដឹង​បន្ថែម​ទៀត​ថា មុន​ពេល​កើតហេតុ ជនសង្ស័យ​មាន​សភាព​ស្រវឹងស្រា ហើយ​បាន​ចោទប្រកាន់​ជន​រង​គ្រោះ​ថា បាន​រោ​ទិ៍​ម៉ាស៊ីន​ម៉ូតូ​ខ្លាំង​ៗ​ក៏​មាន​ទំនាស់​ពាក្យ​សម្ដី​គ្នា ភ្លាម​ៗ​នោះ​ជនសង្ស័យ​បាន​ក្របួច​ក​អាវ​ជន​រង​គ្រោះ រំពេច​នោះ​ជន​រង​គ្រោះ​ក៏​បាន​ដាល់​មុខ​ជនសង្ស័យ​បណ្តាល​ឲ្យ​មុត​ហូរ​ឈាម​លើ​ថ្ពាល់​ខាងស្តាំ​មួយ​កន្លែង បន្ទាប់​មក​អ្នក​ទាំង​២​បាន​ប្រតាយប្រតប់​គ្នា​ទៅ​វិញ​ទៅ​មក បណ្តាល​ឲ្យ​ជន​រង​គ្រោះ​មាន​របួស​ស្នាម និង​បាត់​ខ្សែ​.​ក​ប្លា​ទី​ន​១​ខ្សែ​ទម្ងន់​៣​ជី​បន្ថែម​ទៀត​ផង ។

ប្រភព​បន្ត​ថា ពេល​ប្រតាយប្រតប់​គ្នា​នោះ អ្នក​ជិតខាង​បាន​ចូល​ទៅ​ឃាត់​ទើប​ជន​រង​គ្រោះ​ចូល​ក្នុងផ្ទះ​របស់​ខ្លួន ហើយ​បិទទ្វារ​របង ភ្លាម​ៗ​នោះ​ជនសង្ស័យ​បាន​យក​ដុំ​ថ្ម និង​អង្កត់អុស​ធំ​ៗ​ច្រើន​ដុំ​គប់​ចូល​ផ្ទះ និង​ដំបូលផ្ទះ​ជន​រង​គ្រោះជា​ច្រើន​បណ្តាល​ឲ្យ​បាក់​ក្បាច់​របង និង​បាក់បែក​ជ​ញ្ចាំ​ង​ផ្ទះ​(​ឈើ​)​មួយ​ចំនួន ។

ពេល​ទទួល​បាន​ព័ត៌មាន​ខាងលើ​ភ្លាម នគរបាល​ស្រុក​សហការ​ជាមួយ​កម្លាំង​ប៉ុស្ដិ៍​រដ្ឋបាល​ព្រែក​គយ​បាន​ចុះ​ទៅ​អន្ដរាគមន៍​ដល់​កន្លែង​កើតហេតុ និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ខុ​ម សុ​ភណ្ឌ រួម​ទាំង​វត្ថុ​តាង​បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី ៕