ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះ​ស៊ីទែន​សាំង ផ្អើល​ពលរដ្ឋ​ក្រុង​ស្ទឹង​សែន​ទាំង​ព្រឹក

7 ឆ្នាំ មុន

ខេត្តកំពង់ធំ ៖ ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​ដោយសារ​ស៊ីទែន​សាំង​ស្ថានីយប្រេងឥន្ធនៈ​របស់​លោក​ថៅកែ អៀង ម៉េ​ង ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ …

ខេត្តកំពង់ធំ ៖ ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​ដោយសារ​ស៊ីទែន​សាំង​ស្ថានីយប្រេងឥន្ធនៈ​របស់​លោក​ថៅកែ អៀង ម៉េ​ង ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​កាលពី​វេលា​ម៉ោង​ប្រហែល​១០ និង​២០​នាទី​ព្រឹក ថ្ងៃ​ទី​៤ ខែមករា ឆ្នាំ​២០១៦ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦ ស្ថិត​ក្នុងភូមិ​ក្តី សង្កាត់​ព្រៃ​តា​ហូ ក្រុង​ស្ទឹង​សែន ខេត្តកំពង់ធំ ។

ប្រភព​ព័ត៌មាន​ពី​កម្មករ​ការដ្ឋាន​សំណង់​ខាងលើ​បាន​ឲ្យ​ដឹង​ថា ស្ថានីយ​ប្រេង​ឥន្ទ​នៈ​សូ​គី​ម៉ិច​នេះ​ជា​កម្មសិទ្ធិ​របស់​លោក​ថៅកែ អៀង ម៉េ​ង ដោយ​ត្រូវ​រុះរើ​សាងសង់​ជា​ថ្មី ហើយ​ការ​ឆេះ​នេះ​កើត​មាន​ចំនួន​២​ដង​មក​ហើយ ដែល​បណ្តាល​មក​ពី​ការ​ប្រើ​ម៉ូ​ទ័​រ​កាត់​ដែក​កាត់​ទុយោ​បំពង់​ទីប​សម្រាប់​បង្ហូរ​ប្រេង​ចូល​ក្នុង​ស៊ីទែន​សាំង​នោះ ធ្វើ​ឲ្យ​ផ្កាភ្លើង​ខ្ទាត​ទៅ​ប៉ះ​នឹង​ចំហាយ​សាំង​ដែល​នៅ​សេសសល់​ក្នុង​ស៊ីទែន​បណ្តាល​ឲ្យ​ឆេះ​ម្តង​មក​ហើយ​កាលពី​ល្ងាច​ថ្ងៃ​ទី​០៣ ខែមករា តែ​ត្រូវ​បាន​ពន្លត់​ទាន់ លុះ​ព្រឹក​ថ្ងៃ​ទី​០៤ ខែមករា ឆ្នាំ​២០១៧ លោក​ថៅកែ អៀង ម៉េ​ង ក៏​បាន​យក​ម៉ូ​ទ័​រ​ទៅ​កាត់​ម្តងទៀត​ធ្វើ​ឲ្យ​ផ្កាភ្លើង​ឆេះ​ជា​លើក​ទី​២​ទៀត​មិន​អាច​ពន្លត់​ឈ្នះ​តែ​ម្តង បង្ក​ការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក​ក្នុង​ក្រុង​ស្ទឹង​សែន ។

ប្រភព​បន្ត​ថា អគ្គិភ័យ​នេះ​ត្រូវ​បាន​រថយន្ត​ពន្លត់​អគ្គិភ័យ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ​ទៅ​ជួយ​បាញ់​ទឹក​ពន្លត់​ដែរ ក៏​នៅ​តែ​មិន​រលត់ ខ្លះ​នាំ​គ្នា​យក​បំពង់​ពន្លត់​អគ្គិភ័យ​ទៅ​បាញ់ ហើយ​អ្នកខ្លះ​ទៀត​ទៅ​ទិញ​សាប៊ូ និង​អំបិល​មក​បាច​ទើប​អាច​គ្រប់គ្រង​ស្ថានភាព​បាន សំណាងល្អ​មិន​ធ្វើ​ឲ្យ​មាន​អ្នក​រង​គ្រោះ​ឡើយ ។

ប្រជាពលរដ្ឋ​ដែល​នៅ​ជិត​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា ពួក​គាត់​មានការ​ព្រួយបារម្ភ​ណាស់ មិន​ហ៊ាន​និយាយ​ទេ ដោយ​ខ្លាច​ឥទ្ធិពល​របស់​លោក​ថៅកែ ម៉េ​ង ។ ពួក​គាត់​បន្ត​ថា ការ​រស់នៅ​ជិត​គ្នា​ចេះ​តែ​ទ្រាំ​ផ្តិត​មេដៃ​ឲ្យ​គេ​សាងសង់​ស្ថានីយ​ប្រេង​ទាំង​ទើសទាល់ ព្រោះថា​ប្រហែល​១​ខែ​មុន​នេះ​នៅ​ពេល​ដែល​ផ្សារ​កាត់​ដំបូល​ស្ថានីយ ភ្លើង​បាន​ឆាបឆេះ​ម្តង​ដែរ តែ​ត្រូវ​បាន​គេ​ជួយ​ពន្លត់​ទាន់ ឥឡូវនេះ​ឆេះ​ទៀត​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ពួក​គាត់​ដែល​មានផ្ទះ​សម្បែង​នៅ​ជិត​ស្ថានីយ​មួយ​នេះ​រស់នៅ​ដោយ​ការ​ភ័យ​ខ្លាច ។

ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិត​កន្លែង​កើតហេតុ​បាន​សំណូមពរ​សូម​ឲ្យ​អាជ្ញាធរ និង​មន្ទីរ​ជំនាញ ធ្វើ​យ៉ាងណា​មាន​វិធានការ​ឲ្យ​ការ​សាងសង់ ព្រមទាំង​កា​ទុកដាក់​ស៊ីទែន​ប្រេង​ឥន្ទ​នៈ​របស់​លោក​ថៅកែ អៀង ម៉េ​ង នេះ​ឲ្យ​ត្រឹមត្រូវ​ទៅ​តាម​លក្ខណៈ​បច្ចេកទេស​ផង ដើម្បី​កុំ​ឲ្យ​ពួក​គាត់​មានការ​ព្រួយបារម្ភ​ដូច​ជា​ករណី​នៅ​ថ្ងៃនេះ​ទៀត ព្រោះ​រាល់​ថ្ងៃនេះ​ពួក​គាត់​រស់នៅ​ដោយ​ការ​ភិតភ័យ​ថា មិនដឹង​ថ្ងៃ​ណា​អគ្គិភ័យ​នឹង​កើត​មាន​ឡើង​ទៀត​ឡើយ ៕