ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នែ..! ចុះលោកបើក​​ស្ទើរ​ភ្លើង​ចឹង ​បើ​ត្រូវ​មនុស្សវិញ?

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អ្នកបើកបរ​រថយន្ត​ដឹក​ទំនិញ​ស្ទើរភ្លើង​មួយ​គ្រឿង​ ខណៈ​បត់​ស្តាំ​ចុះ​ចំណោ​តមិន​ប្រ​យ័ត្ន ក៏​​ជ្រុល​ទៅ​បុក​របង​ផ្ទះ​ប្រជាពលរដ្ឋ តែ​​សំណាងល្អ​មិន​មាន​អ្នក​រង​របួស ​កើតឡើង​នៅ​វេលា​ម៉ោង​០៨​ និង​៣០​នាទី​យប់​ថ្ងៃ​ទី​០៣ ​មករា ​ស្ថិតត្រង់​ចំណុច​ផ្ទះ​លេខ​៨៣២ ផ្លូវ​៤៣២​កែង​និង​ផ្លូវ​២៧១ ​ក្នុង​សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ ។

ប្រភព​ឱ្យ​​ដឹង​​ថា ​មុន​ពេល​កើតហេតុ ​គេ​ឃើញ​រថយន្ត​ដឹក​ទំនិញ​មួយ​គ្រឿង​ម៉ាក ​FUSU ពណ៌​ទឹកប្រាក់​លាយ​ក្រហម ពាក់​ស្លាក​លេខភ្នំពេញ​3A-4156 ​មាន​បិទ​ស្លាក​យីហោ «ស្រេង SLL» ដឹក​ជញ្ជូន បើកបរ​ដោយ​បុរស​ម្នាក់ ​និង​ជំនួយការ​ម្នាក់​បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​តាម​​បណ្ដោយ​ផ្លូវ​២៧១​ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​​ត្បូង ។

ខណៈ​ជិះ​​មក​ដល់​​ចំណុច​ផ្លូវកែង​ ​រថយន្ត​បាន​បត់​ស្ដាំ​ចុះ​ចំណោទ​​ទៅ​ផ្លូវ​៤៣២ គោលបំណង​ចូល​ទៅ​ឃ្លាំង​ដាក់​ឥ​វ៉ា​ន់ តែ​ដោយសារ​តៃ​កុង​ស្ទើរភ្លើង​បត់​មិន​ប្រ​យ័ត្ន ក៏​ជ្រុល​ទៅ​បុក​និង​របង​ផ្ទះ​ បណ្ដាល​ឱ្យ​បាក់​និង​ធ្លុះ​ប្រមាណ​៣​ម៉ែត្រ ​កល់​រថយន្ត​ទៅ​មុខ​លែង​រួច តែ​សំណាងល្អ​ មិន​គ្រោះថ្នាក់​ដល់​មនុស្ស​។

ភ្លាម​ៗ​ សមត្ថកិច្ច​មូលដ្ឋាន​មក​ជួយ​អន្តរាគមន៍​ សម្រួល​ចរាចរណ៍​ហើយ​ ខាង​តៃកុង​រថយន្ត​បង្ក​បាន​ទូរស័ព្ទ​ ហៅ​រថយន្ត​ពួក​គេ​ម្នាក់​ទៀត​ ឱ្យ​មក​ជួយ​ទាញ​ចេញពី​កន្លែង​កើតហេតុ ​កុំឱ្យ​​ស្ទះចរាចរណ៍ រួច​ចាំ​និយាយ​គ្នា​។ ក្រោយ​កើតហេតុ​ភាគី​បង្ក​បាន​សង​សំណង​ទៅ​ម្ចាស់ផ្ទះ​ចំនួន​៤០០​ដុល្លារ​បញ្ចប់រឿង ។