ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​ប្រតិបត្តិ​លាឈប់​ពី​តំណែង​ក្រោយ​បុគ្គលិក​ម្នាក់​សម្លា.ប់​ខ្លួន​ដោយសារ​ការងារ

7 ឆ្នាំ មុន

ប្រទេស​ជប៉ុន ៖ ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ដ៏​ធំ​របស់​ជប៉ុន ខាង​ផ្នែក​ផ្សាយពាណិជ្ជកម្ម Dentsu បាន​លាលែង​ពី​តំណែង ក្រោយ​ពេល​មានការ​ធ្វើ​អត្តឃា.ត​របស់​បុគ្គលិក​ម្នាក់ ដោយសារ​តែ​សម្ពាធ​ការងារ​ដែល​តម្រូវ​

ប្រទេស​ជប៉ុន ៖ ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ដ៏​ធំ​របស់​ជប៉ុន ខាង​ផ្នែក​ផ្សាយពាណិជ្ជកម្ម Dentsu បាន​លាលែង​ពី​តំណែង ក្រោយ​ពេល​មានការ​ធ្វើ​អត្តឃាត​របស់​បុគ្គលិក​ម្នាក់ ដោយសារ​តែ​សម្ពាធ​ការងារ​ដែល​តម្រូវ​ឲ្យ​ធ្វើការ​ច្រើន​ម៉ោង​ពេក ។

ក្រុមហ៊ុន​ខាងលើ​បាន​បញ្ជាក់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា លោក Tadashi Ishii ប្រធាន និង​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Dentsu នឹង​ចុះ​ចេញពី​តំណែង​ក្រោយ​បើក​ការ​ប្រជុំ​នៅ​ខែមករា ខាង​មុខ​នេះ ។

ក្រុម​អ្នក​រៀបចំ​សណ្តាប់ធ្នាប់​រក​ឃើញ​ថា ស្ត្រី​សម្លាប់​ខ្លួន​ដែល​មានឈ្មោះ Matsuri Takahashi ត្រូវ​បាន​គេ​បង្ខំ​ឲ្យ​ធ្វើការ​ជា​ច្រើន​ម៉ោង ។ ពួក​គេ​សន្និដ្ឋាន​ថា ការ​ស្លាប់​របស់​នាង​មក​ពី​សម្ពាធ​ការងារ ។

អ្នក​នាង Takahashi ត្រូវ​បាន​គេ​ឲ្យ​ធ្វើការ​ថែម​ម៉ោង​១០៥​ម៉ោង​ក្នុង​មួយ​ខែ ដែល​ធ្វើ​ឲ្យ​នាង​សម្រេចចិត្ត​សម្លាប់​ខ្លួន ។

លោក Ishii បាន​មាន​ប្រសាសន៍​នៅ​ពេល​ធ្វើ​សន្និសីទកាសែត​ថា ៖ « ពួក​យើង​មានការ​សោកស្តាយ​ណាស់​ចំពោះ​ការ​មិន​បាន​បង្ការ​ទុកជា​មុន ដែល​ធ្វើ​ឲ្យ​បុគ្គលិក​ថ្មី​របស់​យើង​ធ្វើការ​លើស​ម៉ោង ។ ខ្ញុំ​សូម​សម្តែង​ការ​សោកស្តាយ និង​សូម​អភ័យទោស​ចំពោះ​គ្រួសារ​របស់​ជន​រង​គ្រោះ និង​មហាជន​ក្នុង​សង្គម​ទាំងមូល » ។

គួរ​បញ្ជាក់​ថា ជប៉ុន ល្បី​ថា​ជា​ប្រទេស​ដែល​តម្រូវ​ឲ្យ​បុគ្គលិក​ធ្វើការ​ជា​ច្រើន​ម៉ោង ។ នេះ​គឺ​ដោយសារ​តែ​គេ​គិត​ថា អ្នកធ្វើការ​គឺជា​សសរទ្រូង​សេដ្ឋកិច្ចជាតិ​ទាំងមូល ទើប​គេ​បង្ខំ​ឲ្យ​អ្នក​ទាំងនោះ​ខំធ្វើការ ហើយ​យក​ក្រុមហ៊ុន​ជា​ធំ​បែប​នេះ ៕