ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងត្បូង និង​ចិន​ទប់ទល់​នឹង​ទូក​នេសាទ​ខុសច្បាប់

7 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងត្បូង ៖ រដ្ឋាភិបាល​កូរ៉េ​ខាងត្បូង និង​ចិន​បាន​យល់​ស្រប​ពង្រឹង​លើ​វិធានការ​ទប់ទល់​នឹង​ទូក​នេសាទ​ខុសច្បាប់​របស់​ជនជាតិ​ចិន ដោយ​អនុញ្ញាត​ឲ្យ​អាជ្ញាធរ​កូរ៉េ​ដាក់ទោស​ទូក​ណា​ដែល​មាន​អាវុធ​ការពារ​ការ​

ប្រទេស​កូរ៉េ​ខាងត្បូង ៖ រដ្ឋាភិបាល​កូរ៉េ​ខាងត្បូង និង​ចិន​បាន​យល់​ស្រប​ពង្រឹង​លើ​វិធានការ​ទប់ទល់​នឹង​ទូក​នេសាទ​ខុសច្បាប់​របស់​ជនជាតិ​ចិន ដោយ​អនុញ្ញាត​ឲ្យ​អាជ្ញាធរ​កូរ៉េ​ដាក់ទោស​ទូក​ណា​ដែល​មាន​អាវុធ​ការពារ​ការ​ត្រួតពិនិត្យ ។

ជាមួយ​គ្នា​នេះ ភាគី​ទាំង​ពីរ​ក៏​បាន​យល់​ស្រប​ថា នឹង​អនុញ្ញាត​ឱ្យ​មាន​ទូក​នេសាទ​តិច​ជាង​មុន​ចូល​ក្នុង​ដែនទឹក​របស់​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​ឆ្នាំ​ថ្មី​នេះ ។

ក្រសួង​សមុទ្រ និង​នេសាទ​កូរ៉េ​ខាងត្បូង បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​កន្លង​មក​ថា ពួក​គេ​បាន​យល់​ស្រប​លើ​វិធានការ​លម្អិត​ផ្សេង​ៗ​ជាមួយ​ភាគី​ចិន ក្នុង​ការ​ចរចា​ប្រចាំឆ្នាំ​ទាក់ទិន​នឹង​ច្បាប់​នេសាទ​ឆ្នាំ​ថ្មី ដែល​បាន​ប្រព្រឹត្ត​ឡើង​នៅ​ប៉េ​កាំ​ង ។

ក្រសួង​ខាងលើ​បន្ត​ថា កិច្ចព្រមព្រៀង​នេះ​ពិតជា​សំខាន់​ណាស់ ព្រោះ​វា​អនុញ្ញាត​ឲ្យ​អាជ្ញាធរ​សមុទ្រ​របស់​កូរ៉េ​អាច​ពង្រឹង​ការ​ដើរ​ល្បាត​បាន​។  ជាមួយនឹង​កិច្ចព្រមព្រៀង​ថ្មី​នេះ ទូក​ដែល​មាន​ឧបករណ៍​ទាំងនោះ នឹង​ត្រូវ​ទទួល​ការ​ពិនិត្យ ។

គួរ​បញ្ជាក់​ថា កូរ៉េ​ខាងត្បូង និង​ចិន​បាន​ចាប់ផ្តើម​បើក​កិច្ចប្រជុំ​ប្រចាំឆ្នាំ ដើម្បី​ពិភាក្សា​ពី​បញ្ហា​នេសាទ​ក្នុង​សមុទ្រ​ខាងលិច​តាំងពី​ឆ្នាំ​២០០១​មក​ម្ល៉េះ ។ ប៉ុន្តែ​កិច្ចប្រជុំ​ឆ្នាំ​នេះ​បាន​ជួប​បញ្ហា​ព្រឹត្តិការណ៍​លិច​ទូក​ដោយសារ​ការ​បាញ់ប្រហារ ហើយ​ប្រទេស​ទាំង​ពីរ​ក៏​សម្រេច​ចេញ​លក្ខខណ្ឌ​មុន​ដាច់​ឆ្នាំ​២០១៦ ។

សម្រាប់​ការ​កំណត់​ចំនួន​ទូក​ដែល​ត្រូវ​អនុញ្ញាត​ឲ្យ​ចូល​មក​នេសាទ​ក្នុង​ដែនទឹក​របស់​ខ្លួន​នៅ​សមុទ្រ​ខាងលិច ប្រទេស​ទាំង​ពីរ​យល់​ស្រប​ថា នឹង​អនុញ្ញាត​ឲ្យ​ទូក​ចំនួន​១.៥៤០​ទាំង​សងខាង និង​ចំនួន​ត្រី​អាច​នេសាទ​បាន​តែ​៥៧.៧៥០​តោន​ប៉ុណ្ណោះ​ក្នុង​ឆ្នាំ​២០១៧ ។ នេះ​ជា​លើក​ទី​១​ហើយ ដែល​មានការ​ទម្លាក់​ចំនួន​ទូក​តាំងពី​ឆ្នាំ​២០១៣​មក ។

មន្ត្រី​ក្រសួង​ខាងលើ​បន្ត​ថា ៖ « កិច្ចព្រមព្រៀង​នេះ​សំខាន់​ណាស់ ព្រោះ​ពួក​យើង​កន្លង​មក​បាន​ជំរុញ​រដ្ឋាភិបាល​ចិន ក្នុង​ការ​ចាត់វិធានការ​ទប់ទល់​នឹង​ការ​នេសាទ​ខុសច្បាប់ និង​កាត់​បន្ថយ​ចំនួន​ទូក​នេសាទ​របស់​ចិន ក្នុង​ដែនទឹក​ហាមឃាត់ » ៕​