ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹក​នេះ ព្រះមហាក្សត្រ​និង​សម្តេចម៉ែ យាង​ថ្វាយ​ព្រះ​ភ្លើង​បូជាសព​សម្តេច​ស៊ី​សុវត្ថិ ជី​វ័​ន្ត​មុនី​រ័ក្ស

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម​សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេចម៉ែ

រាជធានី​ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម​សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេចម៉ែ បាន​យាង​ថ្វាយ​ព្រះ​ភ្លើង​បូជាសព​ឧត្តម​ក្រុមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ សម្តេច ស៊ី​សុវត្ថិ ជី​វ័​ន្ត​មុនី​រ័ក្ស នៅ​មុខ​វត្ត​បុ​ទុម​វ​ត្តី នា​ព្រឹក​ថ្ងៃ​ទី​០៤ មក​រា ២០១៧ ។

សម្តេច ស៊ី​សុវត្ថិ ជី​វ័​ន្ត​មុនី​រ័ក្ស អតីត​អនុប្រធាន​ទី​១​ព្រឹទ្ធសភា​កាលពី​អាណត្តិ​ទី​២ បាន​យាង​ចូល​ទិវង្គត​កាលពី​វេលា​ម៉ោង​១០ និង​៤៥​នាទី ព្រឹក​ថ្ងៃ​ពុធ ទី​២៨ ខែធ្នូ ឆ្នាំ​២០១៦ ក្នុង​ព្រះ​ជន្ម​៨០​វស្សា ។

គួរ​បញ្ជាក់​ថា សម្តេច ស៊ី​សុវត្ថិ ជី​វ័​ន្ត​មុនី​រ័ក្ស ជា​បុត្រា​របស់​អតីត​ព្រះមហាក្សត្រ ស៊ី​សុវត្ថិ មុនី​វង្ស (​សោយរាជ្យ​ពី​ឆ្នាំ​១៩២៧ ដល់​ឆ្នាំ​១៩៤១) និង​មាតា គឺ ឃុន​ព្រះ​ម្នាង បុប្ផា​នរ​ល័​ក្ខ យិ​ន តាត (Khun Preah Moneang Bopha Norleak Tat)​។ សម្តេច ស៊ី​សុវត្ថិ មុនី​វង្ស មាន​ព្រះ​អគ្គមហេសី ព្រះ​ជាយា​ចំនួន​១៦​អង្គ និង​រាជបុត្រា​បុត្រី​២៤​អង្គ ហើយ​សម្តេច ស៊ី​សុវត្ថិ ជី​វ័​ន្ត​មុនី​រ័ក្ស ជា​ព្រះរាជបុត្រ​ចុង​ក្រោយ​ដែល​នៅ​រស់រាន​មានជីវិត​ ៕