ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កត្តា​ឈាន​ទៅ​រក​ភាព​បរាជ័យ និង​ការ​កែ​លម្អ

7 ឆ្នាំ មុន

ការ​រៀន​ពី​ភាព​បរាជ័យ ឬ​កំហុសឆ្គង គឺជា​អ្វី​ដែល​យើង​តែង​និយាយ​ជា​ញឹកញាប់​ដើម្បី​ឆ្ពោះទៅ​រក​ភាព​ជោគជ័យ ព្រោះ​សូ​ម្បី​តែ​មនុស្ស​ដែល​ឆ្លាត​ៗ ឬ​ទទួល​បាន​ជោគជ័យ​ក្នុងថ្ងៃនេះ ក៏​សុទ្ធតែ​ធ្លាប់​ឆ្លងកាត់​ភាព​បរាជ័យ​ដែរ

ការ​រៀន​ពី​ភាព​បរាជ័យ ឬ​កំហុសឆ្គង គឺជា​អ្វី​ដែល​យើង​តែង​និយាយ​ជា​ញឹកញាប់​ដើម្បី​ឆ្ពោះទៅ​រក​ភាព​ជោគជ័យ ព្រោះ​សូ​ម្បី​តែ​មនុស្ស​ដែល​ឆ្លាត​ៗ ឬ​ទទួល​បាន​ជោគជ័យ​ក្នុងថ្ងៃនេះ ក៏​សុទ្ធតែ​ធ្លាប់​ឆ្លងកាត់​ភាព​បរាជ័យ​ដែរ ប៉ុន្តែ​ការ​រៀនសូត្រ​ទាំងនោះ​មាន​ច្រើន​បែប បើ​រៀន​មិនល្អ​ក៏​អាច​បាត់បង់​ឱកាស​ដូច​គ្នា ដូច​ជា អនុវត្ត​ហើយ​មិន​ដំណើរការ ឬ​ធ្លាប់​សាកល្បង​រួច​មក​ហើយ ។ ការ​មិន​ទទួល​បាន​ជោគជ័យ​ក្នុង​អតីតកាល ទើប​បុគ្គល​ខ្លះ​សម្រេចចិត្ត​មិន​ធ្វើ ឬ​មើល​រំលង​នូវ​វិធី​ខាងលើ ។

ជា​ការ​ពិត ការ​មិន​ធ្វើ​តាម​ភាព​បរាជ័យ​ក្នុង​អតីតកាល​ជា​រឿង​ល្អ​ហើយ ប៉ុន្តែ​តើ​វា​នឹង​បែប​នោះ​គ្រប់​រឿង​ឬ? រឿង​ខ្លះ​អាច​មិនមែន​ថា មិន​ដំណើរការ​រហូត​នោះ​ទេ គ្រាន់តែ​វា​ខ្វះ​កត្តា​អ្វី​ម្យ៉ាង ដែល​យើង​គួរតែ​រៀនសូត្រ​ឱ្យ​បាន​ច្រើន ខុស​ពី​គំនិត​ដំបូង​ថា នឹង​មិន​ធ្វើ​វា​ជា​លើក​ទី​២ ឡើយ ។

១-​មូលហេតុ​របស់​ភាព​បរាជ័យ ៖
កុំទៅ​សម្លឹង​លើ​លទ្ធផល​តែ​ម្យ៉ាង ប៉ុន្តែ​សាកល្បង​មើល​ពី​មូលហេតុ​ដែល​នាំ​ឱ្យ​បរាជ័យ​នោះ​។ ពេល​ខ្លះ វិធី​ដែល​យើង​ជ្រើសរើស​នឹង​មិនអាក្រក់​អ្វី ប៉ុន្តែ​វា​អាច​ខុស​ទីកន្លែង ខុសពេល​វេលា ឬ​ខ្វះខាត​កត្តា​បន្ថែម​អ្វី​ម្យ៉ាង​ដើម្បី​ទទួលលទ្ធផល​ដូច​ផែនការ​ក៏​ថា​បាន ។

២-​កត្តា​ក្បែរ​ខាង​ចូល​មក​ពាក់ព័ន្ធ ៖
យើង​តែង​និយាយ​ជា​ញឹកញាប់​ថា ជា​ច្រើន​យ៉ាង​ដែល​ធ្លាប់​ដំណើរការ និង​ទទួល​ភាព​ជោគជ័យ​នៅ​ទីកន្លែង​មួយ ប៉ុន្តែ​បែរជា​មក​បរាជ័យ​នៅ​កន្លែង​មួយទៀត សូ​ម្បី​តែ​ធ្វើ​តាម​អ្វី​ដែល​សរសេរ​ទុក​ក៏​ដោយ ។ ការងារ​ផ្សេង​ៗ​នឹង​ទទួល​បាន​ជោគជ័យ​នោះ គឺ​មិន​អាស្រ័យ​លើ​តែ​យុទ្ធសាស្ត្រ ឬ​វិធី​តែ​ប៉ុណ្ណោះ​ទេ គឺ​នៅ​មាន​កត្តា​ជុំវិញ​ទៀត​ដូច​ជា ពេលវេលា វប្បធម៌ ជំនឿ និង​ស្ថានការណ៍ ។​ល​។ នេះ​ជា​ព័ត៌មាន​ដែល​អ្នក​ធ្វើ​ត្រូវ​យក​ទៅ​ជាមួយ​ការ​រៀនសូត្រ​ផង​ដែរ ព្រោះ​ការ​ធ្វេសប្រហែស ពេល​ខ្លះ​អ្វី​ដែល​យើង​ធ្វើ​អាច​ដំណើរការ​បាន​ហើយ គ្រាន់តែ​ខុសពេល​វេលា ឬ​មិន​ត្រូវ​ចង្វាក់​ដែល​ប្រើ​ប៉ុណ្ណោះ ។

៣-​អ្វី​នឹង​ធ្វើ​ឱ្យ​វា​ដំណើរការ​បាន ៖
ពេល​ដែល​ជួបនឹង​កំហុសឆ្គង គឺ​វា​មិន​ប្លែក​ទេ ដែល​យើង​មាន​អារម្មណ៍មិនល្អ និង​មិន​ចង់​ធ្វើ​តាម​វិធី​ដើម ។ ពេល​ខ្លះ​ការ​ធ្វេសប្រហែស​ខ្លួនឯង​ដោយ​ប្រាប់​ថា វា​ជា​គំនិត​មិនល្អ ប៉ុន្តែ​ការ​ពិត​បើ​យើង​បើក​ទស្សនៈ ហើយ​បង្កើត​ជា​សំណួរ​ឡើង​ថា ធ្វើ​ដូច​ម្តេច​ដើម្បី​ឱ្យ​វា​ដំណើរការ​បាន​។ យើង​អាច​នឹង​ទទួល​បានការ​អភិវឌ្ឍ​គំនិត​ច្រើន​ថែម​ទៀត ដែល​ជួនកាល វិធី​ដើម​ធ្លាប់​ខុសឆ្គង តែ​បើសិនជា​យក​មក​កែ​លម្អ​ផ្នែក​ខ្លះ និង​កែប្រែ​ចំណុច​ខ្លះ ក៏​អាច​ក្លាយជា​វិធី​ល្អ​ប្រសើរ​ដូច​គ្នា ។

អ្នក​ណា​ក៏​មិន​ចង់​ជួប​ភាព​បរាជ័យ ឬ​កំហុសឆ្គង​ជា​ញឹកញាប់​នោះ​ទេ នៅ​ពេល​យើង​ឈឺចាប់ យើង​នឹង​ចង​ចាំ ហើយ​មិន​ចង់ឱ្យ​វា​កើតឡើង​ទៀត ។ ជា​ច្រើន​លើក យើង​តែង​ប្រើប្រាស់​វិធី​កាត់​ផ្តាច់ ឬ​មិន​រវល់​ពាក់ព័ន្ធ​នឹង​វិធី​ខាងលើ​ទៀត​ឡើយ ។ ការ​រៀបរាប់​មក​ខាង​ដើម​បង្ហាញ​ថា រឿង​ជា​ច្រើន​នឹង​មានឱកាស​ល្អ​ដូច​គ្នា គ្រាន់តែ​យើង​ត្រូវ​រៀនសូត្រ​ពី​វា​ឱ្យ​ត្រូវ​វិធី​ប៉ុណ្ណោះ ៕