ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាត្រី​ឆ្លង​ឆ្នាំ​សកល កម្ពុជា​ទទួលភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ប្រមាណ​80​ម៉ឺន​នាក់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ពិធីបុណ្យ​ឆ្លង​ឆ្នាំ​សកល​ឆ្នាំ​នេះ ហាក់ដូចជា​ផុលផុស​ជាង​ឆ្នាំ មុន​ៗ ដែល​ស្ដែង​ឲ្យ​ឃើញ​តាម​រយៈ​ការ​ធ្វើ​ដំណើរ​កម្សាន្ដ​របស់​ប្រជាពលរដ្ឋ​ខ្មែរ ក៏​ដូច​ជា​ជនបរទេស​ដែល​បាន​មក​ទេសចរណ៍​

រាជធានី​ភ្នំពេញ ៖ ពិធីបុណ្យ​ឆ្លង​ឆ្នាំ​សកល​ឆ្នាំ​នេះ ហាក់ដូចជា​ផុលផុស​ជាង​ឆ្នាំ មុន​ៗ ដែល​ស្ដែង​ឲ្យ​ឃើញ​តាម​រយៈ​ការ​ធ្វើ​ដំណើរ​កម្សាន្ដ​របស់​ប្រជាពលរដ្ឋ​ខ្មែរ ក៏​ដូច​ជា​ជនបរទេស​ដែល​បាន​មក​ទេសចរណ៍​នៅ​ស្រុក​ខ្មែរ ។

បើ​តាម​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងទេសចរណ៍ ឲ្យ​ដឹង​ថា ភ្ញៀវ​ជាតិ និង​ភ្ញៀវ​អន្តរជាតិ ដែល​បាន​ចូលរួម​អបអរ​បុណ្យ​ឆ្លង​ឆ្នាំ​សកល​ចូល​ឆ្នាំ​២០១៧ នៅ​តាម​ទី​សាធារណៈ សណ្ឋាគារ និង​ភោជនីយដ្ឋាន​ទូ​ទាំង​ប្រទេស នៅ​រាត្រី​ថ្ងៃ​ទី​៣១ ធ្នូ ២០១៦ មាន​រហូត​ដល់​ប្រមាណ​៨០​ម៉ឺន​នាក់ កើនឡើង​១៥% បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៥ កន្លង​ទៅ ។ ក្នុង​ចំណោម​ភ្ញៀវ​ប្រមាណ​៨០​ម៉ឺន​នាក់​ដែល​ចូលរួម​ឆ្លង​ឆ្នាំ​សកល​នោះ មាន​៧​ម៉ឺន​នាក់​ជា​ភ្ញៀវ​ទេសចរ ។

ថ្លែងប្រាប់​អ្នក​យក​ព័ត៌មាន​កាលពី​យប់​ថ្ងៃ​ទី​២ មក​រា កន្លង​ទៅ លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ មាន​ប្រសាសន៍​ថា ៖ « សម្រាប់​ខេត្ត​ដែល​មាន​ភ្ញៀវ​ទេសចរ​ច្រើន​ជាងគេ មាននៅ​ខេត្តសៀមរាប​អង្គរ ប្រមាណ​២០​ម៉ឺន​នាក់​, ខេត្ត​ព្រះ​សីហ​នុ ប្រមាណ​ជាង​២០​ម៉ឺន​នាក់​, រាជធានី​ភ្នំពេញ ប្រមាណ​ជាង​១២​ម៉ឺន​នាក់​, ខេត្តកំពត ជាង​៧​ម៉ឺន​នាក់​, ខេត្ត​កែប ជាង​៩​ម៉ឺន​នាក់​, រមណីយដ្ឋាន​បូកគោ ជាង​១​ម៉ឺន​នាក់​, ខេត្តរតនគិរី ប្រមាណ​៤​ពាន់​នាក់​, ខេត្តមណ្ឌលគិរី ប្រមាណ​៦​ពាន់​នាក់​, រមណីយដ្ឋាន​គិរី​រម្យ ប្រមាណ​ជាង​៨​ពាន់​នាក់ និង​ខេត្តបាត់ដំបង ជាង​១​ម៉ឺន​នាក់ » ។

លោក​រដ្ឋមន្ត្រី​ឲ្យ​ដឹង​ទៀត​ថា ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ដែល​ទៅ​កម្សាន្ត​នៅ​តាម​រមណីយដ្ឋាន​នានា​នៅ​ទូ​ទាំង​ប្រទេស ក្នុង​ថ្ងៃ​ទី​៣១ ធ្នូ ២០១៦ និង​ថ្ងៃ​ទី​១ មក​រា ២០១៧ មាន​រាប់​សិប​ម៉ឺន​នាក់​ឯណោះ ៕