ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ជំនាញ​បដិសេធ​ពាក្យ​ចចាមអារ៉ាម​ករណី​មាន​មេរោគ​អេ​ដស៍​ក្នុង​កំប៉ុង​ផ្លែ​ឈើ​ថៃ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មន្ត្រី​ជំនាញ​សុខាភិបាល និង​កាំកុងត្រូល​បាន​បដិសេធ​មិន​មាន​ករណី​ផ្ទុកមេរោគ​អេ​ដស៍​ក្នុង​កំប៉ុង​ផ្លែ​ឈើ​ដែល​ផលិត​នៅ​ប្រទេស​ថៃ​នោះ​ទេ វា​គ្រាន់តែ​ជា​ពាក្យ​ចចាមអារ៉ាម​គ្មាន​មូលដ្ឋាន​ប៉ុណ្ណោះ ។

រាជធានី​ភ្នំពេញ ៖ មន្ត្រី​ជំនាញ​សុខាភិបាល និង​កាំកុងត្រូល​បាន​បដិសេធ​មិន​មាន​ករណី​ផ្ទុកមេរោគ​អេ​ដស៍​ក្នុង​កំប៉ុង​ផ្លែ​ឈើ​ដែល​ផលិត​នៅ​ប្រទេស​ថៃ​នោះ​ទេ វា​គ្រាន់តែ​ជា​ពាក្យ​ចចាមអារ៉ាម​គ្មាន​មូលដ្ឋាន​ប៉ុណ្ណោះ ។

លោក គី​ម មាស​សុខ​សីហា អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល​នៃ​ក្រសួងពាណិជ្ជកម្ម បាន​ថ្លែង​កាលពី​រសៀល​ថ្ងៃ​ទី​៣ មក​រា ម្សិលមិញ ដោយ​បាន​បដិសេធ​នឹង​ការ​លើក​ឡើង​ខាងលើ​នេះ ហើយ​ចាត់​ទុក​ការ​បំផុស​ព័ត៌មាន​នេះ ជា​វិទ្ធង្សនា​សេដ្ឋកិច្ច​(​ការ​ប្រើ​ឧបាយកល​) ព្រោះ​តាម​ធម្មតា មេរោគ​អេ​ដស៍​មិន​អាច​ចម្លង​មក​ខ្លួន​មនុស្ស ក្រៅពី​តាម​រយៈ​ទឹករំអិល និង​ឈាម​នោះ​ទេ ។ លោក​បន្ត​ថា ៖ « វា​ជា​រឿង​មិន​ពិត​ទាំងស្រុង ព្រោះ​មេរោគ​អេ​ដស៍​អាច​រស់នៅ​ក្នុង​លំហ​ប៉ុន្មាន​វិនាទី​ប៉ុណ្ណោះ វា​មិន​អាច​យក​ទៅ​ដាក់​ក្នុង​កំប៉ុង​ទឹក​ផ្លែ​ឈើ​នោះ​ឡើយ » ។

ចំណែក​ស្ថានទូត​ថៃ​នៅ​កម្ពុជា កាលពី​ពេល​ថ្មី​ៗ​នេះ ក៏​បាន​ចេញ​សេចក្តីជូនដំណឹង​បដិសេធ​នឹង​ព័ត៌មាន​នេះ​ផង​ដែរ ។

ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ មាន​ពាក្យ​ចចាមអារ៉ាម​ថា វិទ្យុ​ប៉ុស្តិ៍​លេខ​១​ថៃ​ដែល​ថា រដ្ឋាភិបាល​ថៃ​បាន​បញ្ជាក់​អះអាង​នៅ​ក្នុង​សេចក្តីជូនដំណឹង​បន្ទាន់​មួយ មាន​ន័យ​ថា កុំ​ឲ្យ​បរិភោគ ឬ​ទទួលទាន​គ្រឿង​កំប៉ុង ជា​ពិសេស​អាហារ ផ្លែ​ឈើ​កំប៉ុង​ដែល​ផលិត​នៅ​ប្រទេស​ថៃ​តែ​ម្តង ដោយសារ​មនុស្ស​ផ្ទុកមេរោគ​អេ​ដស៍​២០០​នាក់​បាន​ទទួល​ការ​ណែនាំ​ពី​ប្រធាន ឬ​មេដឹកនាំ​របស់​ពួក​គេ ដែល​មាន​ផ្ទុកមេរោគ​អេ​ដស៍ ចូល​ទៅ​ក្នុង​រោងចក្រ​ផលិត​អាហារ​កំប៉ុង​ទាំងនោះ ។

គ្រឿង​កំប៉ុង​ដែល​លើក​ឡើង​ក្នុង​ពាក្យ​ចចាមអារ៉ាម រួម​មាន កំប៉ុង​ទឹក​គូលែន ផ្លែ​មៀន ផ្លែស្វាយ និង​ផ្លែ​សាវម៉ាវ​ជាដើម ។

លោក​វេជ្ជបណ្ឌិត លី សុវណ្ណ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បាន​ថ្លែង​ឲ្យ​ដឹង​ថា លោក​សូម​បដិសេធ​ទាំងស្រុង​នូវ​ព័ត៌មាន​នេះ ហើយ​សូម​បញ្ជាក់​ថា មេរោគ​អេ​ដស៍ ជំងឺ​អេដស៍​​មិន​អាច​រស់នៅ​ក្រៅ​ខ្លួន​មនុស្ស ឬ​រស់នៅ​ក្នុង​កំប៉ុង​ភេសជ្ជៈ​ដែល​បាន​លើក​ឡើង​ដោយ​ពាក្យ​ចចាមអារ៉ាម​ទាំងនោះ​ទេ ។ លោក​បន្ត​ថា មេរោគ​អេ​ដស៍​អាចរ​ស់បាន​តែ​ក្នុង​ឈាម និង​ទឹករំអិល​របស់​មនុស្ស​ប៉ុណ្ណោះ វា​មិន​អាចរ​ស់បាន​នៅ​ក្រៅ​ខ្លួន​មនុស្ស ឬ​កំប៉ុង​ទឹក​ផ្លែ​ឈើ​ឡើយ ។

លោក​បន្ត​ថា ៖ « ខ្ញុំ​សូម​បដិសេធ​ទាំងស្រុង​នូវ​ព័ត៌មាន​នេះ ព្រោះ​មេរោគ​អេ​ដស៍​ពេល​ចេញ​មក​ក្រៅ​រាង​កាយ វារ​ស់បាន​តែ​ប៉ុន្មាន​វិនាទី​ប៉ុណ្ណោះ ។ ប្រសិនជា​ប្រជាពលរដ្ឋ​ចង់​ដឹង​ព័ត៌មាន​នេះ​លម្អិត សូម​ទូរស័ព្ទ​ទៅ​លេខ​១១៥ ដែល​ជា​លេខ​ប្រចាំការ​២៤​ម៉ោង​របស់​ក្រសួងសុខាភិបាល » ៕