ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​នឹង​ក្លាយជា​មហាអំណាច​អវកាស​ក្នុង​រយៈពេល​4​ឆ្នាំ​ខាង​មុខ

7 ឆ្នាំ មុន

CNN កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ប្រទេស​ចិន​មាន​គោលដៅ​ក្លាយជា​មហាអំណាច​ផ្នែក​អវកាស ដោយ​នឹង​លុក​លុ​ុ​យ​នៅ​ភព​ព្រះ​ចន្ទ​ក្នុង​ឆ្នាំ​២០១៨ និង​ឆ្លង​ទៅ​ភព​ព្រះ​អង្គារ​នៅ​ឆ្នាំ​២០២០ ។ គម្រោងការ​ផ្នែក​ទី​អវកាស​របស់​ចិន

CNN កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ប្រទេស​ចិន​មាន​គោលដៅ​ក្លាយជា​មហាអំណាច​ផ្នែក​អវកាស ដោយ​នឹង​លុក​លុ​ុ​យ​នៅ​ភព​ព្រះ​ចន្ទ​ក្នុង​ឆ្នាំ​២០១៨ និង​ឆ្លង​ទៅ​ភព​ព្រះ​អង្គារ​នៅ​ឆ្នាំ​២០២០ ។ គម្រោងការ​ផ្នែក​ទី​អវកាស​របស់​ចិន​មានការ​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស និង​ពោរពេញ​ដោយ​កិច្ច​ខំប្រឹង​ប្រែង ក្នុង​ទិស​ដៅ​រុករក​នៅ​ភព​ព្រះ​ចន្ទ និង​ភព​ព្រះ​អង្គារ ។

លោក​អ៊ូ វ៉ា​ន​ហួ អនុប្រធាន​អង្គការ​អវកាស​ចិន​បញ្ជាក់​ថា ប៉េ​កាំ​ង​មាន​ទិស​ដៅ​បញ្ជូន​យានអវកាស​មួយ​គ្រឿង​ដំបូង​ទៅ​ភព​ព្រះ​អង្គារ​ក្នុង​ឆ្នាំ​២០២០ ដើម្បី​គោចរ និង​ស្រាវជ្រាវ​ទូទៅ ក្រោយមក​ដំណើរការ​ក្នុង​ជំហាន​ទី​២ រួម​មាន​ប្រមូល​គំរូ​នៅ​លើ​ផ្ទៃ​ភព​ផ្កាយ​ព្រះ​អង្គារ ដើម្បី​ស្រាវជ្រាវ ។

លោក​បញ្ជាក់​ថា ចិន​នៅ​មាន​ផែនការ​ប​ញ្ចូ​ន​យានអវកាស​ទៅ​ភព​ព្រហស្បតិ៍ និង​ផ្កាយ​ជា​បរិវារ ហើយ​នៅ​ក្នុង​ឆ្នាំ​២០៣០ ចិន​នឹង​ក្លាយជា​មហាអំណាច​ក្នុង​លំហ​អាកាស​លើ​ពិភពលោក ។

ចិន​ចាប់ផ្ដើម​ស្រាវជ្រាវ​នៅ​ទី​អវកាស​យឺត​ជាង​បណ្ដា​ប្រទេស​មហាអំណាច​ជា​ច្រើន​ទៀត​។ ទោះជា​យ៉ាងណា​ក្ដី ក្នុង​រយៈពេល​ជា​ច្រើន​ទស​វត្ស​កន្លង​មក ចិន​បាន​ចំណាយ​ប្រាក់​ច្រើន​ពាន់​លាន​ដុល្លារ និង​ធនធានធម្មជាតិ​នានា ដើម្បី​ស្រាវជ្រាវ​អប់រំ​មន្ដ្រី​នានា និង​ក្នុង​ឆ្នាំ​២០០៣ ចិន​បាន​បញ្ជូន​យាន​ទៅ​ស្រាវជ្រាវ​ក្នុង​លំហ​អវកាស ដោយ​មាន​យាន​មនុស្ស​​យន្ដ «Rover» ចុះ​ចត​នៅ​លើ​ភព​ព្រះ​ចន្ទ និង​បញ្ជូន​បន្ទប់ពិសោធន៍​ក្នុង​លំហ​អវកាស​ឡើង​ទៅ​រង្វង់​គោចរ ជា​ផ្នែក​មួយ​ក្នុង​ការ​សាងសង់​ស្ថានីយ​អវកាស​របស់​ខ្លួន ។

អនុប្រធាន​អង្គការ​អវកាស​ចិន​បញ្ជាក់​ថា ប៉េ​កាំ​ង​កំពុង​សិក្សា​ស្រាវជ្រាវ​ដើម្បី​បញ្ជូន​មនុស្ស​ឡើង​ទៅ​ភព​ព្រះ​ចន្ទ ប៉ុន្ដែ​បច្ចុប្បន្ន​ផ្ដោត​ជា​សំខាន់​លើ​យាន​ជា​មនុស្ស​យន្ដ ។

លើស​ពី​នេះ ចិន​កំពុង​បង្កើន​កិច្ច​សហប្រតិបត្ដិការ​ជាមួយ​អង្គការ​អវកាស​អន្ដរជាតិ​នានា លើកលែងតែ​អង្គការ​អវកាស​«NASA» ព្រោះ​តាំងពី​ឆ្នាំ​២០១១​មក សភា​អា​មេ​រិ​ក ហាម​NASA ធ្វើការ​ជាមួយ​ចិន​ក្នុង​ហេតុផល​បារម្ភ​ពី​សន្ដិសុខ​ជាតិ ៕