ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាហា.វ! ខឹង​កូនលួចបើកកាដូណូអែល​មើល​​… ចាប់​គ្រវែង​បោក​ទៅ​នឹង​​ជញ្ជាំង

7 ឆ្នាំ មុន

អា​មេ​រិ​ក​ ៖ តាម​ប្រភពពី​ Viral4real ឱ្យ​​ដឹង​ថា ស្ត្រី​ជា​ម្តាយ​ម្នាក់ មាន​អាយុ​៣៦​ឆ្នាំ ឈ្មោះ Sascha Collins ត្រូវ​បាន​ប៉ូ​លិស​ចាប់​ខ្លួន ពី​បទ​បង្ក​របួស​ស្នាម​ទៅ​លើ​កូនប្រុស​ពីរ​នាក់​របស់​​នាង ដោយសារ​តែ​ពួក​គេ​បាន​បើក​កាដូ​ថ្ងៃ​ណូអែលមុន​ថ្ងៃ​កំណត់​ ។

​ប្រភពឱ្យ​ដឹង​ថា កូនប្រុស​ទាំង​២​នាក់​របស់​​នាង បាន​រក​ឃើញ​កាដូ​ដែល​នាង​ខំ​​លាក់ ហើយ​បាន​បើក​កាដូ​នោះ​ភ្លាម មុន​ថ្ងៃ​កំណត់​។ នៅ​ពេល​នាង​ទាន់​ឃើញ​កូនប្រុស​​​លួច​បើក​កាដូ នាង​ក៏​​ឆេះឆួល​កំហឹង​យ៉ាង​ខ្លាំង ​រហូតធ្វើ​ឱ្យ​​នាង​វាយ​ពួក​គេ​យ៉ាងដំណំ​ ហើយ​ចាប់​ខាំ​​ទៀត​ ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ នាង​បាន​ចាប់​ពួក​គេ​គ្រវែង​បោក​នឹង​ជញ្ជាំង ដែល​ធ្វើ​ឲ្យ​ពួក​គេ​រង​របួស​ ។ ក្នុង​ចំណោម​កូនប្រុស​ទាំង​ពីរ​នាក់​របស់​នាង ម្នាក់​មាន​បញ្ហា​​​​​សតិ​ ។

កូនស្រី​​​នាង​ដែល​ជា​ក្មេង​​ជំទង់ម្នាក់ទៀត ដោយ​ទ្រាំ​មិន​បាន​​ពេល​​​​ឃើញ​ម្តាយ​ធ្វើបាប​​ប្អូន ក៏​ទូរស័ព្ទ​ទៅ​ប្រាប់ប៉ូលិស​​ឱ្យ​​មក​ចាប់​ម្តាយ​របស់​ខ្លួន​។ ម្តាយ​ដែល​ជា​ជនល្មើស ត្រូវ​បាន​គេ​ចោទប្រកាន់​ពី បទ​បង្ក​របួស​ស្នាម​ទៅ​លើ​កុមារ និងបង្ក​របួស​ស្នាម​ទៅ​លើ​មនុស្ស​ខ្សោយសតិ​ ។