ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់.ក! យោធា​៥​នាក់​ជាមួយ​ប្រជា​កសិករ ផ្ទុះកំហឹងដាក់គ្នា​ខ្លាំង​

7 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ ប្រភព​​បាន​ឱ្យ​​ដឹង​​ថា មាន​​កម្លាំងយោធា​ក្នុង​អង្គភាព​ស៊ើប​ការ​ណ៍​របស់​យោធភូមិ​ភាគ​ទី​​៥​មួយ​ក្រុម ​បាន​ចុះ​ទៅ​​រា​រាំង​​ប្រជា​កសិករ​មិន​ឱ្យ​​ដាំ​ដុះ​ដំណាំ​លើ​ដី​អាស្រ័យ​ផល​​របស់​ពួក​គាត់​មួយ​កន្លែង ស្ថិត​នៅ​ជាប់​ព្រំប្រទល់​ឃុំ​បា​សាក់ ស្រុក​រុក្ខ​គិរី និង​

ខេត្តបាត់ដំបង ៖ ប្រភព​​បាន​ឱ្យ​​ដឹង​​ថា មាន​​កម្លាំងយោធា​ក្នុង​អង្គភាព​ស៊ើប​ការ​ណ៍​របស់​យោធភូមិ​ភាគ​ទី​​៥​មួយ​ក្រុម ​បាន​ចុះ​ទៅ​​រា​រាំង​​ប្រជា​កសិករ​មិន​ឱ្យ​​ដាំ​ដុះ​ដំណាំ​លើ​ដី​អាស្រ័យ​ផល​​របស់​ពួក​គាត់​មួយ​កន្លែង ស្ថិត​នៅ​ជាប់​ព្រំប្រទល់​ឃុំ​បា​សាក់ ស្រុក​រុក្ខ​គិរី និង​ឃុំ​ព្រះ​ផុស ស្រុក​គាស់​ក្រឡ កាលពី​វេលា​ម៉ោង​០៨ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០៣ ​មក​រា រហូត​ឈាន​ដល់​ការ​អន្តរា​គម​ន៍​​ពី​សមត្ថកិច្ច និង​អាជ្ញាធរ​មូល​ដ្ឋាន​ ​។​

កម្លាំង​​អាវុធហត្ថ​បាន​រាយ​ការ​ណ៍​​ថា កម្លាំងយោធា​ក្នុង​អង្គភាព​ស៊ើប​ការ​ណ៍​របស់​យោធភូមិ​ភា​ភ​ទី​៥​ចំនួន​៥​នាក់ ​ដឹកនាំ​ដោយ​លោក​ឈឹ​ម សា​រ៉​ន បាន​ចុះ​ទៅ​រារាំង​ប្រជាពលរដ្ឋ​នៅ​ឃុំ​បា​សាក់ ស្រុក​រុក្ខ​គិរី មិន​ឱ្យបង្កបង្កើន​ផល​លើ​ដី​របស់​ពួក​គាត់ ដែល​ពួក​គាត់​ធ្លាប់​អាស្រ័យ​ផល​ជា​រៀង​រាល់​ឆ្នាំ​។ សេចក្ដី​រាយ​ការ​ណ៍​​​បន្ត​ថា ដី​ដែល​កម្លាំងយោធា​ចុះ​ទៅ​រារាំង​នោះ ស្ថិត​នៅ​ត្រង់​ព្រំប្រទល់​​ឃុំ​បា​សាក់ ស្រុក​រុក្ខ​គិរី និង​ឃុំ​ព្រះ​ផុស ស្រុក​គាស់​ក្រឡ​។

គេ​​នៅ​មិន​ទាន់​ដឹង​ពី​គោលបំណង​របស់​ក្រុម​យោធា​ ដែល​ចុះ​ទៅ​រារាំង​ប្រជាពលរដ្ឋ​មិន​ឲ្យ​បង្កបង្កើន​ផល​ខាងលើ​នេះ​​នៅឡើយ​ទេ​។ ប៉ុន្តែ​បើ​តាម​ប្រភព​ពី​អាជ្ញាធរ​បាន​អះអាង​ថា ដី​ដែល​កម្លាំងយោធា​ចុះ​រារាំង​មិន​ឲ្យ​ពលរដ្ឋ​ដាំ​ដុះ​នោះ គឺជា​ដី​របស់​ប្រជាពលរដ្ឋ​ដែល​តែង​អាស្រ័យ​ផល​រាល់​ឆ្នាំ តែ​បែរជា​មាន​កម្លាំងយោធា​​កង​ស៊ើប​ការ​ណ៍​របស់​ភូមិភាគ​៥ ចុះ​ទៅ​ហាមឃាត់​ប្រជាពលរដ្ឋ​មិន​ឲ្យ​ដាំ​ដុះ​ទៅ​វិញ​។

ប្រភព​ដដែល​​​បញ្ជាក់​ថា ការ​រារាំង​របស់​កម្លាំងយោធា​ខាងលើ បាន​បង្ក​ឲ្យ​មានការ​ប្រឈម​មុខ​ដាក់​គ្នា​យ៉ាង​តឹងតែង​រវាង​កម្លាំង​យោធា​៥​នាក់ ជាមួយ​ប្រជា​កសិករ​ ដែល​មាន​ដី​នៅ​ទីនោះ រហូត​មានការ​អន្តរា​គមន៍​ពី​កម្លាំង​ចម្រុះ​របស់​អាជ្ញាធរ​ស្រុក​ទាំង​២ ទើប​ស្ថានភាព​ធូរស្រាល​វិញ​ ។ ប្រភព​បាន​បន្ថែម​ថា រហូត​មក​ដល់​ពេល​នេះ ​អាជ្ញាធរ​កំពុងធ្វើការ​ស្រាវជ្រាវ​លើ​បញ្ហា​នេះ ដើម្បី​ស្វែងរក​មូលហេតុ ដែល​កម្លាំងយោធា​មួយ​ក្រុម​ខាងលើ​ ចុះ​ទៅ​រារាំង​ប្រជា​កសិករ​មិន​ឲ្យ​បង្កបង្កើន​ផល​លើ​ដី​របស់​ខ្លួន ​(​ដី​ពលរដ្ឋ​) ៕