ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

និស្សិត​ម្នាក់​ជិះ​ម៉ូតូ​​ធំទៅរៀន ជួបគ្រោះអកុសលតាម​​ផ្លូវ​ទាំង​ព្រឹក

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ បុរសជា​និស្សិត​​ម្នាក់​បាន​ស្លា.ប់​ភ្លាម​ៗ​នៅ​លើ​ទ្រូងផ្លូវ ខណៈ​ដែល​​ជនរងគ្រោះ​​ជិះ​ម៉ូតូ​​

រាជធានីភ្នំពេញ​ ៖ ​បុរសជា​​និស្សិត​​ម្នាក់​បាន​ស្លា.ប់​ភ្លាម​ៗ​នៅ​លើ​ទ្រូងផ្លូវ ខណៈ​ដែល​​ជនរងគ្រោះ​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​យ៉ាម៉ាហា (YAMAHA​) ធុន​ធំ​ ​ឆ្លងផ្លូវ​ទៅ​រៀន ស្រាប់តែ​មាន​រថយន្ត​ដឹក​ប្រេងក្រុមហ៊ុន​ SOKIMEX ​​​មួយ​គ្រឿង​បើក​ទៅ​ដល់​បុ.ក​ពីក្រោយ​ផ្ទប់​ខឿន​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង​តែ​ម្ដង បន្ទាប់​មក​អ្នកបើកបរ​រថយន្ត​បាន​ចុះ​រត់គេច​ខ្លួន​បាត់​ស្រមោល​។

​ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​១ ខែសីហា ឆ្នាំ​២០២២ នៅ​លើ​កំណាត់​មហាវិថី​ឈ្នះ​ឈ្នះ ត្រង់​ចំណុច​ផ្លូវ​ឆ្លង​ស្ថិត​នៅ​មុខ​សាលា​ពហុបច្ចេកទេស​កម្ពុជា​ហៅ​(​សាលា​កូរ៉េ​) ក្នុងភូមិ​ព្រៃ​ពពេល សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

​ជនរងគ្រោះដែលបាត់បង់ជីវិត​ខាងលើ​​ឈ្មោះ​នុ​ត វុ​ឌ្ឍី ភេទប្រុស អាយុ​៣០​ឆ្នាំ ជា​និស្សិត​រៀន​នៅ​សាលា​ពហុបច្ចេកទេស​កម្ពុជា​ហៅ​(​សាលា​កូរ៉េ​) មាន​ទីលំនៅ​ក្នុងភូមិ​ខ្សុំ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្តកណ្ដាល ​។ ជនរង​គ្រោះ​​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​យ៉ាម៉ាហា (YAMAHA)​ ធុន​ធំ​ ព​ណ៍​ខៀវ​លាយ​ខ្មៅ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1IF-6047​ ។ ​ចំណែក​រថយន្ត​ដឹក​ប្រេងក្រុមហ៊ុន​SOKIMEX​ ព​ណ៍​ទឹកប្រាក់​ឆ្នូត​ក្រហម​លាយ​លឿង ពាក់​ស្លាក​លេខ​ភ្នំពេញ ​3B-1069 អ្នកបើកបរ​ពុំ​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ឡើយ​ បានរត់គេចខ្លួន​បាត់ ។

អ្នក​ឃើញ​ហេតុការណ៍​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ ​គេ​​បានឃើញ​បុរស​រង​គ្រោះ​ជិះ​ម៉ូតូ​ធ្វើ​ដំណើរ​ឆ្លងផ្លូវ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ចូល​សាលារៀន​ខាងលើ ខណៈនោះ​រថយន្ត​បង្ក​បើក​លឿន​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ ក៏​បាន​រថយន្ត​បុ.ក​ម៉ូតូ​ចំ​ចំហៀង​រុញ​ផ្ទប់​ខឿន​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង បណ្ដាល​ឲ្យ​និស្សិត​រូប​នោះ​ស្លា.ប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​តែ​ម្ដង ចំណែក​ម៉ូតូ​បានកៀប​​ជាប់​ក្រោម​រថយន្ត​។

​តាម​ប្រភព​ដដែល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ក្រោយ​ពេល​កើតហេតុ​ អ្នកបើកបរ​រថយន្ត​បាន​ចុះ​រត់គេច​ខ្លួន​បាត់​ដោយ​សុវត្ថិភាព ហើយ​បន្ទាប់​មក​កម្លាំង​នគរបាល​ប៉ុស្តិ៍​សំរោង​ក្រោម​បាន​ចុះ​ទៅ​សម្រួល​មិន​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍ ។ រួច​រាយ​ការ​ណ៍​បន្ត​ទៅ​កាន់​នគរបាល​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ​ចុះ​ទៅ​ធ្វើការ​វាស់វែង​និង​នាំ​យក​រថយន្ត​និង​ម៉ូតូ​ទៅ​រក្សា​ទុក​រង់ចាំ​ការ​ដោះស្រាយ​ ព្រមទាំង​ប្រគល់​សព​ជូន​ក្រុម​គ្រួសារ​នាំ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃ​ណី​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ