ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រួត​គ្នា​ឆក់​ទូរស័ព្ទ​ដៃ លុះ​១០​ថ្ងៃក្រោយ​ត្រូវ​អស់លក្ខណ៍​ជា​បន្តបន្ទាប់

1 ឆ្នាំ មុន
  • បាត់ដំបង

កម្លាំង​ជំនាញ នៃ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល បាន​និង​កំពុង​សួរ​ចម្លើយ​ក្រុម​ជន​ដៃ​ស្អិត​មួយ​ហ្វូង (​ចោរឆក់​) ដើម្បី​កសាង​សណុំ​រឿង​បញ្ជូន​ទៅ​តុលាការ ក្រោយ​ពី​

ខេត្តបាត់ដំបង ៖ កម្លាំង​ជំនាញ នៃ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល បាន​និង​កំពុង​សួរ​ចម្លើយ​ក្រុម​ជន​ដៃ​ស្អិត​មួយ​ហ្វូង (​ចោរឆក់​) ដើម្បី​កសាង​សណុំ​រឿង​បញ្ជូន​ទៅ​តុលាការ ក្រោយ​ពី​តាម​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់ កាលពី​រសៀល​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២២ នៅ​ឃុំ​ពាម​ឯក ស្រុក​ឯក​ភ្នំ ពាក់ព័ន្ធ​នឹង​បទល្មើស «​ឆក់​» យក​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង​ពី​អ្នកដំណើរ​។

តាម​រយៈ​របាយការណ៍ នាយការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល លោក ឈឿ​ង គឹ​ម​សុង បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​០៤​នាក់​ខាងលើ​នោះ​មាន ៖ ១- ឈ្មោះ ដួង ឃី​ម អាយុ​១៧​ឆ្នាំ នៅ​ភូមិករ​ហាល ឃុំ​ពាម​ឯក​, ២- ឈ្មោះ រស់ បញ្ញា ហៅ ខ្លឹ​ង អាយុ​១៧​ឆ្នាំ នៅ​ភូមិ​ពាម​ឯក ឃុំ​ពាម​ឯក​, ៣- ឈ្មោះ ឃឿ​ន សុ​ជាតិ អាយុ​១៧​ឆ្នាំ នៅ​ភូមិ​ពាម​ឯក ឃុំ​ពាម​ឯក និង​៤- ឈ្មោះ ណា​ន ណេ​ត អាយុ​១៧​ឆ្នាំ នៅ​ភូមិ​តា​គម ឃុំ​ពាម​ឯក ស្រុក​ឯក​ភ្នំ​។

បើ​តាម​លោក ឈឿ​ង គឹ​ម​សុង បាន​បញ្ជាក់​នៅ​ក្នុង​របាយការណ៍​ថា ក្រុម​ជន​ដៃ​ស្អិត​ទាំង​០៤​នាក់​នេះ បាន​ជិះ​ម៉ូតូ​០២​គ្រឿង ហើយ​បាន​ធ្វើ​សកម្មភាព «​ឆក់​» យក​ទូរស័ព្ទ​ដៃ​ម៉ាក OPPO មួយ​គ្រឿង​ពី​យុវជន​ម្នាក់​កាលពី​១០​ថ្ងៃមុន នៅ​ក្នុង​ក្រុង​បាត់ដំបង​។ ក្រោយ​ពី​ទទួល​បាន​បណ្ដឹង​ជន​រង​គ្រោះ លោកស្នងការ បាន​បញ្ជា​ឲ្យ​លោក​ដឹកនាំ​កម្លាំង​ធ្វើការ​ស្រាវជ្រាវ​រហូត​កំណត់​បាន​នូវ​មុខសញ្ញា​ក្រុម​ជន​ដៃដល់ ទើប​ឈាន​ដល់​ការ​ឃាត់ខ្លួន​ក្រុម​នេះ បានជា​បន្តបន្ទាប់​ចំនួន​០៤​នាក់​តែ​ម្តង​។

នៅ​ក្នុង​របាយការណ៍ ជន​រង​គ្រោះ​ឈ្មោះ សុ​ន សុ​ភី អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ត្រូវ​ក្រុម​ចោរ​ជិះ​ម៉ូតូ​ដេញ​តាម «​ឆក់​» យក​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង នៅ​ចំណុច​ខាង​មុខ​សាលាខេត្ត​បាត់ដំបង កាលពី​យប់​ថ្ងៃ​ទី​១៨ ខែកក្កដា​។ ក្រោយ​ធ្វើ​សកម្មភាព «​ឆក់​» យក​ទូរស័ព្ទ​ពី​ជន​រង​គ្រោះ​បាន​សម្រេច ក្រុម​នេះ​បាន​ជិះ​គេចខ្លួន​បាត់​ស្រមោល​។ ប៉ុន្តែ​ប៉ុន្មាន​ថ្ងៃក្រោយ ក៏​ត្រូវ​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល ធ្វើការ​ស្រាវជ្រាវ​រហូត​កំណត់​មុខសញ្ញា​ក្រុម​ចោរ​ទាំងនេះ​បាន ទើប​កម្លាំង​ជំនាញ​តាម​ចាប់ខ្លួន​បានជា​បន្តបន្ទាប់​ដល់​កាំជណ្ដើរ​ផ្ទះ​តែ​ម្ដង​។

បើ​តាម​លោក ឈឿ​ង គឹ​ម​សុង បាន​បញ្ជាក់​ថា ពេល​ធ្វើ​សកម្មភាព «​ឆក់​» ក្រុម​នេះ បាន​ប្រើ​យុទ្ធសាស្ត្រ​មាន​អ្នក​ជិះ «​ឆក់​» និង​មាន​អ្នក​ជិះ​បិទ​គូទ​។ បើ​តាម​ព្រឹត្តិ​ហេតុ ដែល​លោក​ទទួល​បាន គឺ​ក្រុម​ជន​ដៃ​ស្អិត​ដែល​មាន​វ័យ​ប្រហែល​គ្នា និង​មាន​សមាសភាព​មក​ពី​ស្រុក​ឯក​ភ្នំ​ដូច​គ្នា​ខាងលើ​នេះ ធ្លាប់​ធ្វើ​សកម្មភាព «​ឆក់​»​ដូច​គ្នា​ម្ដង​ដែរ នៅ​ស្រុក​ថ្មគោល​។ បន្ទាប់​ពី​បញ្ចប់ នៃ​ការ​សួរ​ចម្លើយ លោកស្នងការ​ខេត្ត បាន​បញ្ជា​ឲ្យ​កម្លាំង​ជំនាញ​របស់​លោក រៀបចំ​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទាំង​០៤​នាក់​នេះ ទៅ​សាលាដំបូង​ខេត្ត នៅ​រសៀល​ថ្ងៃ​ទី​២៩ ខែកក្កដា នេះ​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ