ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ ពាក់ព័ន្ធ​ទៅ​នឹង​ករណី​ជួញដូ​រគ្រឿងញៀ.ន

7 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ យុវជន​ចំនួន​០៣​នាក់ ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ករណី​ជួញដូរ​គ្រឿងញៀ.ន​នៅ​ពីរ​ទីតាំង​ផ្សេង​គ្នា ត្រូវ​បាន​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀ.ន​

ខេត្ត​ព្រះ​សីហ​នុ ៖ យុវជន​ចំនួន​០៣​នាក់ ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ករណី​ជួញដូរ​គ្រឿងញៀន​នៅ​ពីរ​ទីតាំង​ផ្សេង​គ្នា ត្រូវ​បាន​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​នៃ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​សហ​ការណ៍ ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ក្រុងព្រះសីហនុ ក្រោម​បទបញ្ជា​ពី​លោក​ឧត្តមសេនីយ៍ ហេង ប៊ុ​នទី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត បាន​ឃាត់ខ្លួន​បញ្ជូន​មក​ឲ្យ​ការិយាល័យ​ជំនាញ​នៃ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ អនុវត្ត​នីតិវិធី​។

លោក​វរៈសេនីយ៍ត្រី ឆេ​ង វុ​ទ្ធី ប្រធាន​មន្ទី​យុត្តិធម៌ បាន​ថ្លែង​ថា ដោយ​មានការ​ណែនាំ​ចង្អុលបង្ហាញ ក្នុង​ការ​អនុវត្តន៍​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុ​វត្តិភាព កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង បទល្មើស​នៃ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត សហ​ការណ៍​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ក្រុងព្រះសីហនុ ក្រោម​បទបញ្ជា​ពី​លោក​ឧត្តមសេនីយ៍ ហេង ប៊ុ​នទី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ដឹកនាំ​ដោយ​រូប​លោក​ផ្ទាល់ នៅ​វេលា​ម៉ោង​២​និង​១៥​នាទី រសៀល ថ្ងៃ​ទី​០២ ខែមករា ឆ្នាំ​២០១៧​កម្លាំង​មន្ទីរ​យុត្តិធម៌​ចំនួន​០៧​នាក់​ដឹកនាំ​ដោយ​លោក​វរៈសេនីយ៍ត្រី ឆេ​ង វុ​ទ្ធី ប្រធាន​មន្ទីរ​យុត្តិធម៌ ចុះ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​នៅ​ចំណុច​ក្រុម​ទី​១២ ផ្លូវ​សេ​តេ ភូមិ​០៣ សង្កាត់​០២ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​។

ក្នុង​នោះ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​ម្នាក់​ឈ្មោះ និ​ត សុ​ភក្ត្រ ហៅ​អេ​វ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មានស្រុក​កំណើត ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បច្ចុប្បន្ន​រស់នៅ​ក្រុម​ទី​១២ ផ្លូវ​សេ​តេ ភូមិ​០៣ សង្កាត់​០២ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​។ វត្ថុ​តាង​រួម​មាន ម្សៅ​ស​ថ្លា​ចំនួន​២៣​កញ្ចប់​(០៤​កញ្ចប់​ធំ​និង​១៩​កញ្ចប់​តូច​) ថ្នាំ​គ្រាប់​ពណ៌​ផ្កាឈូក​ចំនួន​១​គ្រាប់ លុយ​ខ្មែរ​១០០.០០០៛(​ដប់​ម៉ឺន​រៀល​) ដប​ជក់​ចំនួន​១ ដាវ​សាំ​ម៉ូ​រ៉ៃ​ចំនួន​២ ទូរស័ព្ទ​ដៃ​២​គ្រឿង ថង់​សម្រាប់​ច្រកថ្នាំ​ញៀន​មួយ​ចំនួន​ធំ​។

នៅ​វេលា​ម៉ោង​៣ និង​៣៥​នាទី ថ្ងៃខែ​ឆ្នាំ​ដដែល ដោយ​មានការ​ទំនាក់ទំនង​របស់​ជនសង្ស័យ​ឈ្មោះ និ​ត សុ​ភក្ត្រ ទៅ​កាន់​ឈ្មោះ​ច​យ ដើម្បី​ទិញ​គ្រឿងញៀន​បន្ថែម ពេល​នោះ​ឈ្មោះ​ច​យ បានដឹង​ខ្លួន​រត់គេច​បាត់ ដោយ​ទុក​ចោល​ម៉ូតូ​ឌ្រី​ម​សង់​២០១៦ ដែល​មាន​ស្លាក​លេខ 1F-5468 និង​គ្រឿងញៀន​ចំនួន​០៦​កញ្ចប់​។ ចំណែក​នៅ​វេលា​ម៉ោង​៤​និង​១៥​នាទី​រសៀល ថ្ងៃ​ទី​០២ ខែមករា ឆ្នាំ​២០១៧ ក្រុម​ទី​១៥ ភូមិ​០១ សង្កាត់​០១ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​។

ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​០២​នាក់ ១-​ឈ្មោះ​.​យ៉ូ ជា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​បើកបរ​រថយន្ត​ដឹក​ស្រា​បៀរ​អង្គរ មានស្រុក​កំណើត ភូមិ​ព្រាល​២ ឃុំ​ថ្ម​ពូន ស្រុក​ក​ញ្ច្រៀ​ច ខេត្តព្រៃវែង បច្ចុប្បន្ន​រស់នៅ ក្រោយ​ផ្សារ​សាន់​ហាន់ (​ទួល​សង្កែ​) រាជធានី​ភ្នំពេញ​(​ជួញដូរ​គ្រឿងញៀន​) ២-​ឈ្មោះ​.​លាង ភា​រុណ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​បើកបរ​រថយន្ត​ដឹក​ស្រា​បៀរ​អង្គរ មានស្រុក​កំណើត ភូមិធំ ឃុំ​អង្គររាជ ស្រុក​ព្រះស្តេច ខេត្តព្រៃវែង បច្ចុប្បន្ន​រស់នៅ មិន​ពិតប្រាកដ (​ប្រើប្រាស់​គ្រឿងញៀន​)​។

វត្ថុ​តាង​ដែល​ដកហូត​បាន​រួម​មាន ម្សៅ​ស​ថ្លា​ចំនួន​០៤​កញ្ចប់​តូច ដែកកេះ​ចំនួន​០៤ ដប​ជក់​ចំនួន​០១ លុយ​២០​ដុល្លារ ទូរស័ព្ទ​ដៃ​០៣​គ្រឿង ប័ណ្ណបើកបរ​០២ ថង់​សម្រាប់​ច្រកថ្នាំ​ញៀន​មួយ​ចំនួន​ធំ រថយន្ត​កុង​តា​ន័​រដឹក​ស្រា​បៀ​អង្គរ​ពណ៌​ក្រហម​ស្លាក​លេខ ព្រះ​សីហ​នុ​3A-0432​។ បច្ចុប្បន្ន​វត្ថុ​តាង និង​ជនសង្ស័យ​បញ្ជូន​ទៅ​កាន់ ស្នាក់​ការ​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​ចាត់ការ​បន្ត​ទៅ​តាម​នីតិវិធី​៕