ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រដាល់​ដណ្ដើម​ខ្សែក្រវាត់​គោ​ជល់​រដូវ​កាល​ថ្មី​នៅ​លើ​សង្វៀន PNN ចាប់ផ្ដើម​នៅ​ថ្ងៃអាទិត្យ​នេះ​ហើយ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​ដណ្ដើម​ខ្សែក្រវាត់​គោ​ជល់​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម​នៅ​លើ​សង្វៀន​ទូរទស្សន៍​PNN​រដូវ​កាល​ថ្មី នឹង​ត្រូវ​ចាប់ផ្ដើម​ជា​ផ្លូវការ​នៅ​ថ្ងៃ​អាទិត្យ ​ទី​៨ មក​រា ខាង​មុខ​នេះ​ហើយ ។

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​ដណ្ដើម​ខ្សែក្រវាត់​គោ​ជល់​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម​នៅ​លើ​សង្វៀន​ទូរទស្សន៍​PNN​រដូវ​កាល​ថ្មី នឹង​ត្រូវ​ចាប់ផ្ដើម​ជា​ផ្លូវការ​នៅ​ថ្ងៃ​អាទិត្យ ​ទី​៨ មក​រា ខាង​មុខ​នេះ​ហើយ ។

តាម​ការ​ឱ្យ​ដឹង​ពី​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​ឱ្យ​ដឹង​ថា ការ​ប្រកួត​ធ្វើ​ឡើង​តាម​រូបមន្ត​ជម្រុះ​តាម​ពូ​ល​ក្នុង​មួយ​ពូ​លយ​ក​តែ​ម្នាក់​ប៉ុណ្ណោះ សម្រាប់​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​ដោយ​ពុំ​មាន​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នោះ​ទេ ។ ពូ​លកម្ពុជា​មាន​កីឡាករ​៤​រូប​គឺ​យុគ យក្ស​ផ្លែ មក​ពី​ក្លិប​បូ​រី​រាជសីហ៍​មាន​រិ​ទ្ធ​, ម៉​ន សា​ម៉េ​ត មកពី​ក្លិប​ការិយាល័យ​ទី​៥​កងទ័ពជើងគោក​, ព្រឿ​ង សុ​ជាតិ មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួង​ការពារ​ជាតិ និង​ពេជ្រ ម្ទេសខ្មាំង មក​ពី​ក្លិប​អរុណរះ​កីឡា ។ ចំណែក​ពូ​ល​ថៃ​វិញ​មាន កីឡាករ​Kamlai Youk កីឡាករ​Phun Savath កីឡាករ​Phetngin Thong និង​កីឡាករ​Phet Sila ។ ការ​ប្រកួត​ធ្វើ​ឡើង​នៅ​រៀងរាល់ថ្ងៃ​អាទិត្យ​ចាប់ពី​ម៉ោង​៤​រសៀល​តទៅ​និង​មាន​ចំនួន​២​គូ។

សម្រាប់​ការ​ប្រកួត​ថ្ងៃ​បើក​ឆាក​ដំបូង​មាន​កីឡាករ​ព្រឿ​ង សុ​ជាតិ ប្រកួត​ជាមួយ​កីឡាករ​ថៃ ​Phun Savath និង​ពេជ្រ ម្ទេសខ្មាំង ប្រកួត​ជាមួយ​កីឡាករ​ថៃ​Phet Sila ។ កីឡាករ​ថៃ​ទាំង​២​រូប​នេះ​មិន​ធ្លាប់​ប្រកួត​នៅ​លើ​សង្វៀន​ទូរទស្សន៍​PNN​ពី​មុន​មក​ឡើយ ។ ព្រឿ​ង សុ​ជាតិ ធ្លាប់​ប្រកួត​៤៨​ដង ឈ្នះ​៤២​ដង ចាញ់​៦​ដង​ក្នុង​ពេល​គូប្រកួត​របស់​គេ​ធ្លាប់​ប្រកួត​១២៧​ដង ឈ្នះ​១០៩​ដង ចាញ់​១៣​ដង ស្មើ​៥​ដង ។ ដូច្នេះ​សម្រាប់​ការ​ប្រកួត​ថ្ងៃ​បើក​ឆាក​ដំបូង​រវាង​គូ​នេះ មិនដឹង​ថា​ខាង​ណា​ជា​អ្នក​រកបាន​៣​ពិន្ទុ​មុន​នោះ​ទេ ។ ប៉ុន្តែ​បើ​ផ្អែក​ទៅ​លើ​ប្រវត្តិ​ប្រកួត ព្រឿ​ង សុ​ជាតិ ពិបាក​សង្ឃឹម​ឈ្នះ​ខ្លាំង​ណាស់ ។

រីឯ​ពេជ្រ ម្ទេសខ្មាំង ធ្លាប់​ប្រកួត​៨២​ដង ឈ្នះ​៧២​ដង ចាញ់​៩​ដង និង​ស្មើ​១​ដង ក្នុង​ពេល​កីឡាករ​ថៃ​ធ្លាប់​ប្រកួត​៧៥​ដង ឈ្នះ​៥៥​ដង ចាញ់​១៦​ដង និង​ស្មើ​៤​ដង ។ ដូច្នេះ​គូ​នេះ​មិន​អាច​ទាយ​ទុក​មុន​ពី​រឿង​ចាញ់​ឈ្នះ​បាន​ឡើយ ដោយសារ​ពួក​គេ​ទាំង​២​នាក់​មិន​ទាន់​ស្គាល់​ពី​ល្បិច​ប្រកួត​គ្នា​ទៅ​វិញ​ទៅ​មក​ដូច​គ្នា ។

ចំណែក​គូប្រកួត​មិត្តភាព​ធម្មតា​វិញ​មាន​កីឡាករ ព្រំ វី មក​ពី​ក្លិប​កងពលតូច​អន្តរាគមន៍​លេខ​៨​ភ្នំ​ទ្រព្យ ប្រកួត​ជាមួយ​កីឡាករ លី​ន វី​រៈ មក​ពី​ក្លិប​បូ​រី​រាជសីហ៍​មាន​រិ​ទ្ធ និង​កីឡាករ ខុន បូ​ឡា មក​ពី​ក្លិប​កងពលតូច​អន្តរាគមន៍​លេខ​៨​ភ្នំ​ទ្រព្យ ប្រកួត​ជាមួយ​កីឡាករ ម៉ាត់ ឆ្វេង មក​ពី​ក្លិប​បូ​រី​រាជសីហ៍​មាន​រិ​ទ្ធ ៕