ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូរ​សម្ល​ង​បា.ញ់​គ្នា​ធ្វើ​ឱ្យ​ចិន​២​នាក់​ស្លា​.​ប់​ក្នុង​កាស៊ីណូ​ផ្អើល​កណ្ដាល​ក្រុងព្រះសីហនុ​(​វី​ដេ​អូ​)

1 ឆ្នាំ មុន
  • ព្រះសីហនុ

សូរ​សម្លេង​បា.ញ់​គ្នា​ចំនួន​៣​គ្រា​.​ប់ បាន​បណ្តាល​ឲ្យ​មាន​ជនជាតិ​ចិន​ចំនួន​២​នាក់​បាន​ស្លា​.​ប់​បាត់បង់​ជីវិត​នៅ​ក្នុង​កាស៊ីណូ​មួយ​កន្លែង ដែល​មាន​ស្លាក​យីហោ

ខេត្ត​ព្រះ​សីហ​នុ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា សូរ​សម្លេង​បាញ់​គ្នា​ចំនួន​៣​គ្រា​.​ប់ បាន​បណ្តាល​ឲ្យ​មាន​ជនជាតិ​ចិន​ចំនួន​២​នាក់​បាន​ស្លា​.​ប់​បាត់បង់​ជីវិត​នៅ​ក្នុង​កាស៊ីណូ​មួយ​កន្លែង ដែល​មាន​ស្លាក​យីហោ «​តុង​ហ្វា​ង ប៉ា​លី​រិ​ន​» ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាល​ម៉ោង​១១​និង​២០​នាទី​យប់ ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០២២​។

ជុំវិញ​ហេតុការណ៍​នេះ​ផង​ដែរ បើ​យោង​តាម​ប្រភព​ព័ត៌មាន​បឋម​ពី​សមត្ថកិច្ច​នៅ​ទីតាំង​កើតហេតុ​បានឱ្យ​ដឹង​ថា ទីតាំង​កើតហេតុ​ខាងលើ​នេះ ស្ថិត​នៅ​ជិត​មហោស្រព​ចាស់ ក្នុង​សង្កាត់​លេខ​២ ក្រុងព្រះសីហនុ ។

សមត្ថកិច្ច​បន្ត​ថា ក្រោយ​ពី​កើតហេតុ​ភ្លាម​ៗ គេ​បានឃើញ​សមត្ថកិច្ច​ចម្រុះ​បាន​ចុះ​ទៅ​ដល់ទី​តាំង​កើតហេតុ និង​បាន​កំពុង​តែ​បើក​ការ​ស្រាវជ្រាវ ដើម្បី​ស្វែងរក​មូលហេតុ​នៃ​ការ​ផ្ទុះអាវុធ និង​វែក​រកមុខ​ខ្មាន់​កាំ​ភ្លើ​.​ង​ផង​ដែរ ដើម្បី​យក​មក​ដាក់ទោស​ទៅ​តាម​នីតិវិធី​ច្បាប់​ផង​ដែរ​។

ហើយ​ទាក់ទិន​ទៅ​នឹង​ករណី​ខាងលើ​នេះ​ផង​ដែរ លោក​វរសេនីយ៍ឯក តី វិសាល អធិការ​ក្រុងព្រះ​សីហនុ បាន​គូសបញ្ជាក់​ផង​ដែរ​ថា ករណី​ផ្ទុះអាវុធ​នេះ បាន​បង្ក​ឱ្យ​ជនជាតិ​ចិន​ចំនួន​២​នាក់​បាន​បាត់បង់​ជីវិត​នៅ​នឹង​កន្លែង​កើតហេតុ និង​ពុំ​មាន​អ្នក​រង​របួស​នោះ​ទេ បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​តែ​បើក​ការ​ស្រាវជ្រាវ និង​ស៊ើបអង្កេត ដើម្បី​តាម​ចាប់ខ្លួន​ជន​បង្ក​ហើយ​។

ដោយឡែក​បើ​យោង​តាម​ប្រភព​ពី​សាក្សី​នៅ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​កើតហេតុ​ខាងលើ មាន​ករណី​ផ្ទុះអាវុធ​មួយ​កើតឡើង​បង្ក​ដោយ​ជន​មិន​ស្គាល់​អត្តសញ្ញាណ បាន​ធ្វើ​សកម្ម​ភាព​ប្រើប្រាស់​អាវុធ (​កាំ​ភ្លើ​.​ង​) បាញ់​ទៅ​លើ​ជនជាតិ​ចិន​ចំនួន​០៣​នាក់ បណ្តាល​ឱ្យ​ជនជាតិ​ចិន​ចំនួន​០២​នាក់​បាន​ស្លា​.​ប់ និង​ជនជាតិ​ចិន​ម្នាក់​ទៀត​ត្រូវ​របួស ។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា បើ​យោង​តាម​និយាយ​ត​ៗ​គ្នា​ពី​បុគ្គលិក​ក្នុង​កាស៊ីណូ​ដែល​បានឃើញ​ហេតុការណ៍​ក៏​បាន​និយាយ​ដែរ​ថា ករណី​នេះ​កើតឡើង​ដោយសារ​ជម្លោះ​រឿង​ជំពាក់​លុយ​រវាង​ជន​រង​គ្រោះ ជាមួយនឹង​ជន​បង្ក រហូត​ឈាន​ដល់​ការ​បាញ់បោះ​នេះ​តែ​ម្តង​។

ព័ត៌មាន​បន្ថែម​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ