ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​ទាន់​ស្ងប់​! ស្រី​ស្អាត ជេ​ស៊ី​កា ត្រៀម​ផ្លូវច្បាប់​សម្រាប់​តតាំង​ក្តី​ជាមួយ ព្រំ រ​ដ្ឋា ហើយ

1 ឆ្នាំ មុន
  • ភ្នំពេញ

រហូត​មក​ទល់​នា​ពេល​នេះ រលក​កំ​ដៅ​ពាក់ព័ន្ធ​ពាក់​រឿង​បំណុល​រវាង​នាង ជេ​ស៊ី​កា និង​អ្នក​នាង ព្រំ រ​ដ្ឋា នៅ​មិន​ទាន់​ស្ងប់​នៅឡើយ​ទេ ខណៈ​ពេល​

រាជធានី​ភ្នំពេញ ៖ រហូត​មក​ទល់​នា​ពេល​នេះ រលក​កំ​ដៅ​ពាក់ព័ន្ធ​ពាក់​រឿង​បំណុល​រវាង​នាង ជេ​ស៊ី​កា និង​អ្នក​នាង ព្រំ រ​ដ្ឋា នៅ​មិន​ទាន់​ស្ងប់​នៅឡើយ​ទេ ខណៈ​ពេល​នាង ជេ​ស៊ី​កា បាន​ត្រៀម​ផ្លូវច្បាប់​សម្រាប់​តតាំង​ក្តី​ជាមួយនឹង​អ្នក​នាង ព្រំ រ​ដ្ឋា រួច​ហើយ​។

ការ​ត្រៀម​មេធាវី និង​ពាក្យបណ្តឹង​របស់​នាង ជេ ស៊ី​កា នា​ពេល​នេះ បាន​ធ្វើ​ឡើង បន្ទាប់​ពី​អ្នក​នាង ព្រំ រ​ដ្ឋា បាន​ព្រ​មា​.​ន​ចាត់វិធានការ​លើ​ច្បាប់​ចំពោះ ជេ​ស៊ី​កា ក្រោយ​ពេល​ដែល​នាង​បាន​បង្ហោះ​សារ​ជា​សាធារណៈ​ពាក់ព័ន្ធ​ការ​ជំពាក់​លុយ​។

តារា​សម្តែង​នាង ជេ​ស៊ី​កា បាន​អះអាង​ប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និ​ច​នៅ​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០២២​ថា បន្ទាប់​ពី​បាន​បង្ហោះ​សារ​អោយ​អ្នក​នាង ព្រំ រ​ដ្ឋា ចេញ​មុខ​ដោះស្រាយ​បំណុល​ដែល​ជំពាក់​ខ្លួន​នោះ​មក រហូត​មក​ដល់​ពេល​នេះ នាង​នៅ​មិន​ទាន់​ឃើញ​អ្នក​នាង ព្រំ រ​ដ្ឋា ចេញ​មុខ​ដោះស្រាយ​នៅឡើយ​ទេ​។ នាង​ខ្ញុំ​បាន​ទុក​ពេល​អោយ​គាត់ ប៉ុន្តែ​គាត់​នៅ​តែ​មិន​ចេញ​មុខ​ដោះស្រាយ​ឡើយ ហេតុនេះ​វិធានការ​ចុង​ក្រោយ គឺ​នាង​នឹង​ធ្វើ​ទៅ​តាម​ផ្លូវច្បាប់​។

នាង​បញ្ជាក់​ថា នាង​បាន​ត្រៀម​មេធាវី និង​ពាក្យបណ្តឹង​រួច​ហើយ​លើ​រឿង​នេះ ហើយ​នាង​នឹង​ចាត់​ចែង​ការ​ប្តឹង​នេះ បន្ទាប់​ពី​នាង​រួចរាល់​ការងារ​ផ្ទាល់ខ្លួន​រួច​។ ជេ​ស៊ី​កា បន្ថែម​ថា អ្នក​នាង ព្រំ រ​ដ្ឋា បាន​មក​ខ្ចី​លុយ​នាង ហើយ​មិន​សង និង​ថែម​ទាំង​ចង់​ប្តឹង​នាង​ថែម​ទៀត ហេតុនេះ​នាង​មាន​តែ​ត្រៀម​ផ្លូវច្បាប់​សម្រាប់​តតាំង​ទៅ​វិញ​ប៉ុណ្ណោះ​។

នាង​ថា គាត់​អត់​លុយ​សង​យើង ប៉ុន្តែ​មាន​លុយ​ប្តឹង​យើង អា​នឹង​គេ​ហៅ​ថា​ម៉េច ប៉ុន្តែ​យើង​មាន​លុយ​អោយ​គាត់​ខ្ចី អ​ញ្ចឹ​ង​យើង​ក៏​មាន​លុយ​សម្រាប់​តតាំង​ក្តី​ជាមួយ​គាត់​វិញ​ដែរ​។ បើ​តាម ជេ​ស៊ី​កា ថា ករណី​ខាងលើ​នេះ នាង​នឹង​ប្តឹង​អ្នក​នាង ព្រំ រ​ដ្ឋា ដោយ​ទាមទារ​លុយ​ដើម​របស់​នាង​មក​វិញ បូក​រួម​ជាមួយ​លុយ​សងជំងឺចិត្ត​ផង​ដែរ​។

ជេ​ស៊ី​កា លើក​ឡើង​បន្ថែម​ថា ប្រសិនបើ​មានការ​ប្តឹងផ្តល់​គ្នា​តាម​ផ្លូវច្បាប់​មែន​នោះ នាង​មិន​ទាន់​សន្មត់​ទេ​ថា នាង​នឹង​ឈ្នះ​រឿង​នេះ ប៉ុន្តែ​នាង​នឹង​ធ្វើ​រឿង​នេះ ដើម្បី​អោយ​មហាជន​បានដឹង​។

ជា​ការ​កត់សម្គាល់​តារា​សម្តែង​នាង ជេ​ស៊ី​កា បាន​បង្ហោះ​សារ​ទម្លាយ​រឿងរ៉ាវ​ពី​ការ​ជំពាក់​លុយ​មិន​ទាន់​សង​ប្រមាណ​ជា​៥​ពាន់​ដុល្លារ​ពី​ចាងហ្វាង​ផលិតកម្ម PR គឺ​អ្នក​នាង ព្រំ រ​ដ្ឋា ។ ការ​ប្រកាស​នេះ​បាន​ធ្វើ​អោយ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ពី​សំណាក់​មហាជន ជា​ពិសេស​បណ្តា​អ្នកលេង​ហ្វេ​ស​ប៊ុ​ក ខណៈ​ពេល​រឿងរ៉ាវ​ខាងលើ​នេះ ក៏​បាន​រាលដាល​ធ្លាយ​ដល់​រឿង​អ្នក​នាង ព្រំ រ​ដ្ឋា ក៏​បាន​ធ្លាប់​ជំពាក់​លុយ​តារា​មួយ​ចំនួន​ទៀត​ផង​ដែរ​។

យ៉ាងណា ពាក់ព័ន្ធ​រឿង​ខាងលើ​នេះ អ្នក​នាង ព្រំ រ​ដ្ឋា មិន​បាន​ធ្វើការ​បកស្រាយ​លម្អិត​ណាមួយ​ឡើយ ក្រៅពី​ព្រ​មា​.​ន​ចាត់វិធានការ​ផ្លូវច្បាប់​វិញ ចំពោះ​នាង ជេ​ស៊ី​កា ដោយ​ចោទប្រកាន់​ពី​បទ​បរិហារកេរ្តិ៍​។

គួរ​រំលឹក​ថាបែកធ្លាយ តារា​សម្ដែង​ជើង​ចាស់ អ្នក​នាង ព្រំ រ​ដ្ឋា ត្រូវ​បាន​នារី​ម្នាក់​ចោទប្រកាន់ រឿង​ជំពាក់​បំណុល​គួរ​រំលឹក​ទៀត​ថាកាន់តែ​ក្តៅ​គគុក​! ស្រី​ស្រស់ ជេ​ស៊ី​កា ទម្លាយ​សារ​សម្លេង អ្នក​នាង​ព្រំ រ​ដ្ឋា សុំ​ចង​.​ការ​ប្រាក់​៥០០០​ដុល្លារ​ត្រឹមតែ​២​អាទិត្យ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ