ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាំង​បង្ហាញ​ទូរស័ព្ទ​ដៃ​របស់​ខ្លួន​ក្នុង​ថ្ងៃ​ឆ្លង​ឆ្នាំ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុនទូរស័ព្ទ SEATEL បាន​រៀបចំ​ពិធី​តាំង​បង្ហាញ​ពិព័រណ៍​មួយ ដោយ​បង្ហាញ​ពី​ផលិតផល​ទូរស័ព្ទ​ដៃ​ស្មា​ត​ហ្វូ​ន​របស់​ខ្លួន​ចំនួន​៤​ប្រភេទ ៦​ម៉ូ​ដែល ។ ពិធី​នេះ​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០១៦

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុនទូរស័ព្ទ SEATEL បាន​រៀបចំ​ពិធី​តាំង​បង្ហាញ​ពិព័រណ៍​មួយ ដោយ​បង្ហាញ​ពី​ផលិតផល​ទូរស័ព្ទ​ដៃ​ស្មា​ត​ហ្វូ​ន​របស់​ខ្លួន​ចំនួន​៤​ប្រភេទ ៦​ម៉ូ​ដែល ។ ពិធី​នេះ​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០១៦ នៅ​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល ដោយ​មាន​អ្នកចូលរួម​ទស្សនា និង​សាកល្បង​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន SEATEL ជា​ច្រើន​នៅ​អំឡុង​ពេល​នោះ។

ក្នុង​សន្និសីទ​បាន​ដាក់​ពិព័រណ៍​ទូរស័ព្ទ​ដៃ​ស្មា​ត​ហ្វូ​ន SEATEL  លោក Han Hanchou នាយក​ប្រតិបត្តិ​ក្រុមហ៊ុន SEATEL បានឱ្យ​ដឹង​ថា ក្រុមហ៊ុន SEATEL ជា​ក្រុមហ៊ុន​ឈានមុខ​ក្នុង​ការ​ផ្គត់ផ្គង់​ប្រព័ន្ធ​អ៊ី​ន​ធើ​រ​ណេ​ត​ចល័ត 4G VoLTE  ដែល​បច្ចុប្បន្ន​ក្រុមហ៊ុន SEATEL បាន​សហការ​ជាមួយ​រោងចក្រ​ល្បី​លើ​ពិភពលោក ដើម្បី​ធ្វើការ​នាំ​យក​ផ​លិ​ផល​ទូរស័ព្ទ​ដៃ SEATEL ដែល​បំពាក់​នូវ​ប្រព័ន្ធ​អ៊ី​ន​ធើ​រ​ណេ​ត 4G VoLTE  គ្រប់​ម៉ូ​ដែល​មក​កាន់​ទីផ្សារ​កម្ពុជា ដោយ​មាន​តម្លៃ​សមរម្យ​សម្រាប់​ផ្ដល់​ជូន​អតិថិជន​នៅ​ក្នុង​ប្រទេស​កម្ពុជា ។

គួរ​បញ្ជាក់​ថា នៅ​ក្នុង​កម្មវិធី​សន្និសីទ និង​បង្ហាញ​ផលិតផល​ស្មា​ត​ហ្វូ​ន SEATEL នោះ​ដែរ ក៏​មានការ​ចូលរួម​ពី​តំណាង​អ្នក​ចែកចាយ​ចំនួន​៥០​ហាង មក​ពី​គ្រប់​បណ្តា​ខេត្ត​-​ក្រុង។ ដោយ​ពួក​គាត់​បាន​លើក​ឡើង​ថា ទូរស័ព្ទ​SEATEL ដែល​បាន​ដាក់​ពិព័រណ៍​ទាំង​៦​ម៉ូ​ដែល មិន​ត្រឹមតែ​មាន​រូបរាង​ប្រណីត គុណភាព​ល្អ តម្លៃ​ក៏​សមរម្យ ម្យ៉ាងទៀត​ទូរស័ព្ទ​ទាំងអស់​សុទ្ធតែ​ប្រើប្រាស់​នូវ​ប្រព័ន្ធ​អ៊ី​ន​ធើ​រ​ណេ​ត 4G VoLTE រួម​ទាំង​មាន​សេវា​ធានា​ក្រោយ​ពេល​ទិញ «​ដូរ​ជូន​ក្នុង​រយៈពេល​៧​ថ្ងៃ ធានា​ជួសជុល​១​ឆ្នាំ​» ។ ពួក​គាត់​ហាក់​មាន​ជំនឿ​ទុកចិត្ត ចំពោះ ផ​លិ​ផល​ទូរស័ព្ទ SEATEL ជា​ខ្លាំង​ណាស់ ។

ក្នុង​កម្មវិធី​សន្និសីទ ក្រុមហ៊ុន SEATEL បាន​ផ្តល់​ជា​រង្វាន់ រួម​មាន​ទូរស័ព្ទ​ដៃ​ស្មា​ត​ហ្វូ​ន 4G និង​កាដូរ​ជា​ច្រើន សរុប​ជា​ទឹកប្រាក់​មាន​ចំនួន​20.000​ដុល្លារ​សហរដ្ឋអាមេរិក មាន​ភ្ញៀវ​កិត្តិយស​ជា​ច្រើន​បាន​ត្រូវ​នូវ​រង្វាន់​ជាទី​គាប់ចិត្ត ។