ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អីយ៉ា ! ក្មេង​ខ្មែរ​បាន​ក្លាយជា​អ្នកតំណាងឱ្យ​ក្រុម​ហ៊ុន​មួយ​របស់​ថៃ

7 ឆ្នាំ មុន

ក្មេង​ខ្មែរ គឺជា​ក្រុម​ចម្រៀង​ដែល​មាន​ភាព​ជោគជ័យ​លើ original song ហើយ​ពួក​គេ​ក៏​ទទួល​បានការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ពី​ស្រទាប់​យុវវ័យ​ផង​ដែរ​។ ក្រៅពី​ការ​និពន្ធ​ចម្រៀង​ដែល​ទាមទារ​ការ​ប្រើប្រាស់​ខួរក្បាល​ច្រើន

ក្មេង​ខ្មែរ គឺជា​ក្រុម​ចម្រៀង​ដែល​មាន​ភាព​ជោគជ័យ​លើ original song ហើយ​ពួក​គេ​ក៏​ទទួល​បានការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ពី​ស្រទាប់​យុវវ័យ​ផង​ដែរ​។ ក្រៅពី​ការ​និពន្ធ​ចម្រៀង​ដែល​ទាមទារ​ការ​ប្រើប្រាស់​ខួរក្បាល​ច្រើន ក្មេង​ខ្មែរ​ក៏​ជា​យុវវ័យ​ដែល​មាន​ភាព​វ័យឆ្លាត និង​ស្វាហាប់​។ ដោយឡែក​ទឹកដោះគោឆៅ ម៉េ​ក​ណូ​លា គី​ង​កុ ភ្លឹ​ស គឺជា​ម៉ាក​ដែល​មាន​ភាព​ល្បីល្បាញ​នៅ​ប្រទេស​ថៃ ហើយ​បច្ចុប្បន្ន​នេះ​ក៏​បាន​ចរាចរ​នៅ​តាម​ទីផ្សារ​កម្ពុជា​គួរ​ឲ្យ​កត់សម្គាល់​បំផុត​។

ដោយសារ​តែ​ភាព​វ័យឆ្លាត​របស់​ពួក​គាត់​នេះ​ហើយ​ដែល​ធ្វើ​ទឹកដោះគោឆៅ ម៉េ​ក​ណូ​លា គី​ង​កុ ភ្លឹ​ស សម្រេច​ជ្រើសរើស​ពួក​គាត់​ជា​អ្នកតំណាង​ផលិតផល​ជា​ផ្លូវការ​ប្រចាំ​នៅ​កម្ពុជា​។

សេចក្តី​ប្រកាស​នេះ ធ្វើ​ឡើង​ព្រម​គ្នា​អម​ដោយ​ការ​សម្ពោធ ស្ព​ត​ពាណិជ្ជកម្ម​ដ៏​ថ្មី​បំផុត​របស់​ផលិតផល ទឹកដោះគោឆៅ ម៉េ​ក​ណូ​លា គី​ង​កុ ភ្លឹ​ស ដែល​មាន​លក្ខណៈ​ពិសេស​រួម​គ្នា​ជាមួយនឹង​ក្រុម​ក្មេង​ខ្មែរ ក៏​ដូច​ជា​គុណប្រយោជន៍​របស់​ផលិតផល​ផ្ទាល់​។ ស្ព​ត​ពាណិជ្ជកម្ម​នេះ មិន​ត្រឹមតែ​បង្ហាញ​ពី​ទេព​កោសល្យ​របស់​ពួក​គេ​នោះ​ទេ ក៏​បាន​បង្ហាញ​ឲ្យ​ឃើញ​​នូវ​ប្រាជ្ញា​ឆ្លាត​វៃ និង​ការ​គិត​ឃើញ​រហ័ស​របស់​ពួក​គេ នៅ​ពេល​ជួប​ប្រទះ​បញ្ហា​ផង​ដែរ​។

ក្រៅពី​ស្ព​ត​ពាណិជ្ជកម្ម​នេះ ក្រុម​ក្មេង​ខ្មែរ ក៏​បាន​ចូលរួម​កម្មវិធី​ផ្សេង​ៗ​ទៀត ដែល​បាន​រៀបចំ ដើម្បី​បង្ហាញ​ពី​ការ​រួម​បញ្ចូល​គ្នា​ដ៏​ស័ក្តិសម​ឥត​ខ្ចោះ រវាង​ក្រុម ក្មេង​ខ្មែរ និង ទឹកដោះគោឆៅ ម៉េ​ក​ណូ​លា គី​ង​កុ ភ្លឹ​ស​។