ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Elon Musk ប្តឹង​បក​ប្រឆាំង Twitter វិញ​ជុំវិញ​កិច្ចព្រមព្រៀង​ទិញ​តម្លៃ ៤៤​ពាន់​លាន​ដុល្លារ

1 ឆ្នាំ មុន

មហាសេដ្ឋី​លេខ ១​ពិភពលោក Elon Musk បាន​ប្តឹង​បក​វិញ បន្ទាប់​ពី​ក្រុមហ៊ុន Twitter ប្តឹង​រូប​លោក ដោយ​ទាមទារ​ឲ្យ​លោក​ទទួលខុសត្រូវ​លើ​កិច្ចព្រមព្រៀង​ទិញ​តម្លៃ ៤៤​ពាន់​លាន​ដុល្លារ​។…

មហាសេដ្ឋី​លេខ ១​ពិភពលោក Elon Musk បាន​ប្តឹង​បក​វិញ បន្ទាប់​ពី​ក្រុមហ៊ុន Twitter ប្តឹង​រូប​លោក ដោយ​ទាមទារ​ឲ្យ​លោក​ទទួលខុសត្រូវ​លើ​កិច្ចព្រមព្រៀង​ទិញ​តម្លៃ ៤៤​ពាន់​លាន​ដុល្លារ​។

តុលាការ​ក្នុង​រដ្ឋ Delaware បាន​និយាយ​ក្នុង​សេចក្តីជូនដំណឹង​កាលពី​ថ្ងៃ​សុក្រ ទី ២៩ កក្កដា​ថា លោក Elon Musk បាន​ដាក់​បណ្តឹង​ការពារ​ប្រឆាំង​នឹង​ការ​អះអាង​របស់ Twitter ដែល​ថា​រូប​លោក​មាន​កិច្ចសន្យា​ក្នុង​ការ​បញ្ចប់​កិច្ចព្រមព្រៀង​ដែល​លោក​បាន​ចុះហត្ថលេខា​កាលពី​ខែមេសា​។

ស្ថាបនិក​ក្រុមហ៊ុន Tesla រូប​នេះ​បាន​បញ្ចុះបញ្ចូល​ក្រុមប្រឹក្សាភិបាល​របស់ Twitter ដើម្បី​ទិញ​យក​បណ្តាញ​សង្គម​នេះ​ជាមួយនឹង​ការ​ផ្តល់​អោយ​តម្លៃ ៥៤,២០​ដុល្លារ​ក្នុង​មួយ​ហ៊ុន​។ ប៉ុន្តែ​នៅ​ថ្ងៃ​ទី ៨ ខែកក្កដា លោក​បាន​ប្រកាស​លុប​ចោល​កិច្ចព្រមព្រៀង​របស់​ពួក​គេ ដោយ​ចោទប្រកាន់​ថា ក្រុមហ៊ុន​បាន​បំភាន់​គាត់​ទាក់ទង​នឹង​ចំនួន​គណនី​ក្លែងក្លាយ និង​ស្តា​ម (spam)​។

ប៉ុន្មាន​ថ្ងៃ​ក្រោយមក Twitter ក៏​បាន​ធ្វើការ​ប្តឹង ដោយ​ហៅ​ការ​អះអាង​ពី​គណនី​ក្លែង​ក្លាយជា​ការ​រំខាន និង​បាន​និយាយ​ថា លោក Elun Musk ត្រូវ​បាន​ចង់​ភ្ជាប់​ដោយ​កិច្ចសន្យា​រួម​បញ្ចូល​គ្នា​ដើម្បី​បិទ​បញ្ចប់​កិច្ចព្រមព្រៀង​ក្នុង​តម្លៃ ៥៤,២០​ដុល្លារ​ក្នុង​មួយ​ហ៊ុន​។

បណ្តឹងទាស់ ១៦៤​ទំព័រ​របស់​លោក ត្រូវ​បាន​ដាក់​ស្នើ​ជា ‘​ការ​សម្ងាត់​’ ប៉ុន្តែ​ច្បាប់​របស់​តុលាការ​តម្រូវ​ឲ្យ​គាត់​ដាក់​ឯកសារ​ជា​សាធារណៈ​កំណែ​ថ្មី​នៃ​ឯកសារ​ដែល​មាន​ព័ត៌មាន​រសើប​។

ប្រធាន​តុលាការ Chancery គឺ​លោកស្រី​ចៅក្រម Kathaleen St J McCormick បាន​បញ្ជា​ឲ្យ​មាន​សវនាការ​រយៈពេល ៥​ថ្ងៃ​ដោយ​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី ១៧ ខែតុលា ជំនួស​ឲ្យ​សវនាការ​រយៈពេល ២​ស​ប្តា​ហ៍​នៅ​ខែកុម្ភៈ ឆ្នាំ​ក្រោយ​ដែល​ស្នើ​ដោយ​លោក Elon Musk​។

លោក Elon Musk ក៏​ត្រូវ​បាន​ប្តឹង​ដោយ Luigi Crispo ដែល​មាន​ភាគហ៊ុន​របស់ Twitter ចំនួន ៥.៥០០​ហ៊ុន​។ Luigi Crispo បាន​ស្នើ​ឲ្យ​តុលាការ​បញ្ជា​ឲ្យ​លោក Elon Musk បិទ​បញ្ចប់​កិច្ចព្រមព្រៀង​នោះ ដោយ​លើក​ហេតុផល​ថា គាត់​បាន​បំពាន​កាតព្វកិច្ច​ចំពោះ​ម្ចាស់​ភាគហ៊ុន Twitter និង​ផ្តល់​សំណង​ចំពោះ​ការ​ខាតបង់​ដែល​គាត់​បង្ក​ឡើង​៕ (​យោង​តាម​ប្រភព​៖ Aljazeera)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ