ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បារាំងកោះហៅឯកអគ្គរដ្ឋទូតមីយ៉ានម៉ា ជុំវិញការប្រ.ហារជីវិតសកម្មជនប្រជាធិបតេយ្យ

1 ឆ្នាំ មុន

ក្រសួងការបរទេស​បារាំង កាលពី​ថ្ងៃ​សុក្រ ទី ២៩ កក្កដា បាន​កោះហៅ​ឯកអគ្គរដ្ឋទូត​មី​យ៉ា​ន​ម៉ា​ប្រចាំ​ទី​ក្រុងប៉ារីស ដើម្បី​តវ៉ា​ប្រឆាំង​នឹង​ការ​ប្រហារជីវិត​លើ​អ្នកទោស​នយោបាយ​ចំនួន ៤​រូប​ពី​សំណាក់​របប​យោធា​មី​យ៉ា​ន​ម៉ា​។ នេះ​បើ​យោង​តាម​ប្រភព​ការទូត​ថ្លែងប្រាប់​ទីភ្នាក់ងារសារព័ត៌មាន AFP​។…

ក្រសួងការបរទេស​បារាំង កាលពី​ថ្ងៃ​សុក្រ ទី ២៩ កក្កដា បាន​កោះហៅ​ឯកអគ្គរដ្ឋទូត​មី​យ៉ា​ន​ម៉ា​ប្រចាំ​ទី​ក្រុងប៉ារីស ដើម្បី​តវ៉ា​ប្រឆាំង​នឹង​ការ​ប្រហារជីវិត​លើ​អ្នកទោស​នយោបាយ​ចំនួន ៤​រូប​ពី​សំណាក់​របប​យោធា​មី​យ៉ា​ន​ម៉ា​។ នេះ​បើ​យោង​តាម​ប្រភព​ការទូត​ថ្លែងប្រាប់​ទីភ្នាក់ងារសារព័ត៌មាន AFP​។

ប្រភព​និយាយ​ថា «​ឯកអគ្គរដ្ឋទូត​មី​យ៉ា​ន់​ម៉ា​ក៏​ត្រូវ​បាន​រម្លឹក​ផង​ដែរ​អំពី​ការ​អំពាវនាវ​របស់​យើង ឲ្យ​បញ្ចប់​ជា​បន្ទាន់​ចំពោះ​ការ​ប្រព្រឹត្តិ​អំពើ​ហិង្សា​ដោយ​របប​យោធា​មី​យ៉ា​ន់​ម៉ា ការ​ដោះ​លែង​អ្នក​ទាំងអស់​ដែល​ត្រូវ​បាន​ឃុំខ្លួន​ដោយ​បំពាន​ចាប់តាំងពី​រដ្ឋប្រហារ​ក្នុង​ខែកុម្ភៈ​ឆ្នាំ ២០២១ និង​ការ​បង្កើត​ដំណើរការ​សន្ទនា​គ្នា​ដែល​មានការ​ចូលរួម​ពី​ភាគី​ពាក់ព័ន្ធ​ទាំងអស់​»​។

មី​យ៉ា​ន​ម៉ា​បាន​ប្រកាស​កាលពី​ថ្ងៃ​ចន្ទ​ដើម​ស​ប្តា​ហ៍​នេះ​ថា ​ខ្លួន​បាន​ប្រហារជីវិត​មនុស្ស ៤​រូប​ ។ វា​គឺជា​ការ​ប្រ.ហារជីវិត​លើក​ដំបូង​បង្អស់​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ចុង​ក្រោយ និង​បាន​បង្កើន​ការ​ព្រួយបារម្ភ​ថា​ការ​ប្រហារជីវិត​នឹង​កើតឡើង​បន្ថែម​ទៀត បណ្តាល​ឲ្យ​មានការ​អំពាវនាវ​ឲ្យ​មាន​វិធានការ​អន្តរជាតិ​ប្រឆាំង​នឹង​របប​យោធា​ដ៏​ឯកោ​នោះ​។

ក្នុង​ចំណោម​អ្នក​ត្រូវ​បាន​ប្រហារជីវិត ៤​នាក់​មាន លោក Phyo Zeya Thaw អតីត​សមាជិក​សភា​របស់​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​របស់​លោកស្រី អ៊ុ​ង​សាន ស៊ូ​ជី និង​សកម្មជន​ប្រជាធិបតេយ្យ​ជើង​ចាស់​លោក Kyaw Min Yu​។អ្នក​ទាំង​ពីរ​ត្រូវ​បាន​កាត់​ទោ​ប្រហារជីវិត​ក្រោម​ច្បាប់​ប្រឆាំង​អំ​ពោះ​ភេរវកម្ម​។

ជុំវិញ​ការ​ថ្កោលទោស​របស់​អន្តរជាតិ របប​យោធា​មី​យ៉ា​ន​ម៉ា​បាន​ឆ្លើយ​តប​វិញ​ថា អ្នកទោស​ទាំង ៤​នាក់​នោះ​សម​នឹង​ទទួលទោស​ប្រ.ហារជីវិត​ច្រើន​ដង​ ៕ (​យោង​តាម​ប្រភព​៖ AFP)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ