ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទម្រង់​ម៉ូ​ដ​សក់​ថ្មី​ដ៏​ពេញ​និយម​សម្រាប់​នារី​ក្នុង​ឆ្នាំ​2017

7 ឆ្នាំ មុន

នារី​សម័យ​ថ្មី​និយម​លេង​រង​ម៉ូ​ដ​សក់ ដូច្នេះ​មាន​ទម្រង់​សក់​ចំនួន​៨​ដ៏​ប្រណីត​សម្រាប់​ជ្រើសរើស ។

១-​សក់​មុខសេះ
ក្នុង​ឆ្នាំ​២០១៧ សក់​មុខសេះ​អាច​ពេញ​និយម​បំផុត​សម្រាប់​ស្ត្រី ដោយ

នារី​សម័យ​ថ្មី​និយម​លេង​រង​ម៉ូ​ដ​សក់ ដូច្នេះ​មាន​ទម្រង់​សក់​ចំនួន​៨​ដ៏​ប្រណីត​សម្រាប់​ជ្រើសរើស ។

១-​សក់​មុខសេះ
ក្នុង​ឆ្នាំ​២០១៧ សក់​មុខសេះ​អាច​ពេញ​និយម​បំផុត​សម្រាប់​ស្ត្រី ដោយ​ទម្រង់​សក់​នេះ​មាន​លក្ខណៈ​ច្រើន​ប្រភេទ​ក្នុង​ការ​ជ្រើសរើស ។

២-​សក់កន្ទុយ​សេះ
សក់កន្ទុយ​សេះ​ចងទៅ​ខាងក្រោម​ឱ្យ​តឹង ឬ​ធូរ​តាម​ចំណង់ចិត្ត ព្រោះ​ក្នុង​ឆ្នាំ​២០១៧ ការ​ចង​សក់​រាង​ជា​កន្ទុយ​សេះ​ធ្វើ​ឱ្យ​សាមីខ្លួន​មាន​លក្ខណៈ​សិច​ស៊ី ។

៣-​សក់​ចង​ជា​កំប៉ោយ
ជា​ទម្រង់​សក់​ពេញ​និយម​បំផុត​នៅ​ក្នុង​ឆ្នាំ​ថ្មី អាច​ជួយ​បន្ថយ​ការ​ក្តៅស្អុះ​ស្អាប់ ម្យ៉ាងទៀត​នឹង​ធ្វើ​ឱ្យ​ស្ត្រី​កាន់តែ​មាន​ភាព​សិច​ស៊ី ។

៤-​បួងសក់
ការ​បួងសក់​រាង​ជា​កន្ទុយ​សេះ កម្រ​មាន​ស្ត្រី​ចាប់អារម្មណ៍ តែ​អាច​ជា​ទម្រង់​ដ៏​ពេញ​និយម​ក្នុង​ឆ្នាំ​២០១៧ ។

៥-​សិតសក់​វែក​ទៅ​ខាង
កន្លង​មក​ស្ត្រី​ភាគច្រើន​វែក​សក់​នៅ​ចំ​កណ្តាល​ប៉ុន្តែ​ការ​វែក​សក់​មក​កៀប​ខាងឆ្វេង ឬ​ស្តាំ​តាម​ចំណង់ចិត្ត នឹង​ធ្វើ​ឱ្យ​រូបរាង​កាន់តែ​មាន​លក្ខណៈ​សិច​ស៊ី ។

៦-​ធ្វើ​ឱ្យ​សក់​មាន​លក្ខណៈ​កន្ទ្រើង
ការ​ធ្វើ​ឱ្យ​សក់​កន្ទ្រើង​នៅ​ខាង​ចុង​ជា​ទម្រង់​ថ្មី និង​មាន​ភាព​សិច​ស៊ី​គួរ​ឱ្យ​គយគន់ ។

៧-​សក់​វែង​ស្រ​ឡូ​ន
កន្លង​មក​នារី​ភាគច្រើន​និយម​ទុក​សក់​ខ្លី ប៉ុន្តែ​បច្ចុប្បន្ន​សក់​វែង​ទទួល​ចំណាប់អារម្មណ៍​ជា​ថ្មី ព្រោះ​ក្នុង​ឆ្នាំ​២០១៧ ការ​ទុក​សក់​វែង​និង​ស្រ​ឡូ​ន​បាន​បង្ហាញ​ពី​ភាព​សិច​ស៊ី​គួរ​ឱ្យ​គយគន់ ។

៨-​ក្រង​សក់​តាម​ចំណង់ចិត្ត
សក់ក្រង​ទោះបីជា​មាន​លក្ខណៈ​បែប​ណា​ក៏​ដោយ​នឹង​មានការ​ពេញ​និយម​ក្នុង​ឆ្នាំ​២០១៧​ចំពោះ​នារី​ដែល​មាន​រូបរាង​សិច​ស៊ី ៕