ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រេ​ស៊ី​ល និង​អេ​ស្បា​ញ មាន​អ្នក​ស្លា​.​ប់​ដំបូង​ដោយសារ​ជំងឺ​អ៊ុត​ស្វា

1 ឆ្នាំ មុន

អេ​ស្បា​ញ និង​ប្រេ​ស៊ី​ល ប្រកាស​ពី​អ្នក​ស្លា​.​ប់ម្នាក់​ៗ​ដោយសារ​ជំងឺ​អ៊ុត​ស្វា (Monkeypox) ដែល​ជា​ករណី​ស្លា​.​ប់​ដំបូង​បង្អស់​ទាក់ទង​នឹង​ការ​ផ្ទុះ​ជំងឺឆ្លង​ដ៏​សាហាវ​នេះ​ដែល​ចាប់ផ្តើម​នៅ​ដើមខែ​ឧសភា​។ អេ​ស្បា​ញ​ជា​ប្រទេស​មួយ​រង​គ្រោះ​ខ្លាំង​ជាងគេ​ពី​ជំងឺ​អ៊ុត​ស្វា ដោយ​មាន​ករណី​ឆ្លង​សរុប​ចំនួន ៤.២៩៨​។ នេះ​បើ​យោង​តាម​ម​ជ្ឍ​មណ្ឌល​សម្របសម្រួល និង​សង្គ្រោះ​បន្ទាន់​របស់​ក្រសួងសុខាភិបាល​។…

អេ​ស្បា​ញ និង​ប្រេ​ស៊ី​ល ប្រកាស​ពី​អ្នក​ស្លា​.​ប់ម្នាក់​ៗ​ដោយសារ​ជំងឺ​អ៊ុត​ស្វា (Monkeypox) ដែល​ជា​ករណី​ស្លា​.​ប់​ដំបូង​បង្អស់​ទាក់ទង​នឹង​ការ​ផ្ទុះ​ជំងឺឆ្លង​ដ៏​សាហាវ​នេះ​ដែល​ចាប់ផ្តើម​នៅ​ដើមខែ​ឧសភា​។

អេ​ស្បា​ញ​ជា​ប្រទេស​មួយ​រង​គ្រោះ​ខ្លាំង​ជាងគេ​ពី​ជំងឺ​អ៊ុត​ស្វា ដោយ​មាន​ករណី​ឆ្លង​សរុប​ចំនួន ៤.២៩៨​។ នេះ​បើ​យោង​តាម​ម​ជ្ឍ​មណ្ឌល​សម្របសម្រួល និង​សង្គ្រោះ​បន្ទាន់​របស់​ក្រសួងសុខាភិបាល​។

ម​ជ្ឍ​មណ្ឌល​នេះ​និយាយ​កាលពី​ថ្ងៃ​សុក្រ ទី ២៩ កក្កដា​ថា ក្នុង​ចំណោម​អ្នកជំងឺ ៣.៧៥០​នាក់​ដែល​មាន​ព័ត៌មាន មាន ១២០​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ និង​មួយ​ករណី​ស្លា​.​ប់​។ ចំណែក​នៅ​ប្រេ​ស៊ី​ល​វិញ អ្នក​ស្លា​.​ប់​ជា​បុរស​មាន​វ័យ ៤១​ឆ្នាំ​។

ក្រសួងសុខាភិបាល​ប្រទេស​នេះ​បញ្ជាក់​ថា អ្នកជំងឺ​មាន​ជំងឺមហារីក​កូនកណ្តុរ និង​ប្រព័ន្ធ​ភាពស៊ាំ​ចុះ​ខ្សោយ​។ ក្រសួង​រក​ឃើញ​ការ​ឆ្លង​ជំងឺ​អ៊ុត​ស្វា​សរុប​ជិត ១.០០០​ករណី ដែល​ភាគច្រើន​កើត​នៅ​ក្នុង​រដ្ឋ Sao Paulo និង Rio de Janeiro​។

សូម​បញ្ជាក់​ថា កាលពី​ពេល​ថ្មី​ៗ​នេះ អង្គការ​សុខភាព​ពិភពលោក​បាន​ប្រកាស​គ្រោះអាសន្ន​ពី​ការ​ផ្ទុះ​វីរុស​អ៊ុត​ស្វា ដោយ​វា​បាន​ឆ្លង​រីក​រាលដាល​ជាង ២០.៣០០​ករណី​ក្នុង​ប្រទេស​ជាង ៧០​ជុំវិញ​ពិភពលោក រួម​ទាំង​កម្ពុជា​យើង​ផង​ដែរ​៕ (​យោង​តាម​ប្រភព​៖ Aljazeera)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ