ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​គូ​ដណ្តឹង​បង្ហាញ​គូស្នេហ៍​ថ្មី​ជិត​រៀប​ការ អ្នកគាំទ្រ​លើកទឹកចិត្ត​សុ​ន ស្រី​ពេជ្រ​ឱ្យ​កាត់ចិត្ត

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អតីត​គូ​ដណ្តឹង​របស់​តារាចម្រៀង​សុ​ន ស្រី​ពេជ្រ បាន​បង្ហាញមុខ​គូស្នេហ៍​ថ្មី ព្រមទាំង​ប្រកាស​ថា​ជិត​រៀប​ការ​នឹង​គ្នា​ទៀត​ផង ។

តើ​វា​បង្ហាញ​ពី​ការ​សងសឹក​ទៅ​លើ​សុ​ន ស្រី​ពេជ្រ ដែល​ផ្តាច់​ពាក្យ​ឬ

រាជធានី​ភ្នំពេញ ៖ អតីត​គូ​ដណ្តឹង​របស់​តារាចម្រៀង​សុ​ន ស្រី​ពេជ្រ បាន​បង្ហាញមុខ​គូស្នេហ៍​ថ្មី ព្រមទាំង​ប្រកាស​ថា​ជិត​រៀប​ការ​នឹង​គ្នា​ទៀត​ផង ។

តើ​វា​បង្ហាញ​ពី​ការ​សងសឹក​ទៅ​លើ​សុ​ន ស្រី​ពេជ្រ ដែល​ផ្តាច់​ពាក្យ​ឬ​ក្រោយ​ពី​បែក​គ្នា​មិន​បាន​ប៉ុន្មាន​ផង​បុរស​ជា​អតីត​គូ​ដណ្តឹង​បង្ហាញ​គូស្នេហ៍​ថ្មី​នោះ ។

មុន​ពេល​អ​តី​ត្រ​គូ​ដណ្តឹង​ប្រកាស​រៀប​ការ​ជាមួយ​គូ​ថ្មី​ថ្មី សុ​ន ស្រី​ពេជ្រ បាន​និយាយ​ថា រូប​នាង​និង​គូ​ដណ្តឹង​មិន​អាច​នៅ​ជុំ​គ្នា​បាន​ទេ ព្រោះ​គេ​មាន​ស្រី​ថ្មី​ដែល​មាន​ផ្ទៃពោះ​២​ខែ​ទៀត​ផង ។ រឿង​នេះ​នាង​ចុកចាប់​ពុំ​ទាន់​បាត់​ផង ស្រាប់តែ​អតីត​គូ​ដណ្តឹង​បញ្ឈឺ​នាង​ទៀត​ថា នឹង​រៀប​ការ​ជាមួយ​គូស្នេហ៍​ថ្មី​នោះ ។

តារាចម្រៀង​ស្រី​សុ​ន ស្រី​ពេជ្រ ហាក់​រង​សម្ពាធ​ផ្លូវចិត្ត​ច្រើន ណាមួយ​ឪពុក​របស់​នាង​មិន​អាច​និយាយ​ស្តី​បាន ព្រោះ​ជំងឺលើសឈាម​ធ្វើទុក្ខ​ជា​ច្រើន​លើក​ច្រើន​សា ។ អ្វី​ដែល​សំខាន់​ការងារ​រក​ប្រាក់​ជា​បន្ទុក​របស់​នាង និង ប្អូនប្រុស​ស្រី​មួយ​ចំនួន ខណៈ​អ្នក​ចាំ​ចាយ​ច្រើន​ជាង​អ្នករក​លុយ ធ្វើ​ឲ្យ​នាង​កាន់តែ​ពិបាក ។ ជា​ការណ៍​ពិត​រឿង​បែកបាក់​គ្មាន​អ្នក​ណា​ម្នាក់​ប្រាថ្នា​ចង់​ជួប​ឡើយ ។

ខុស​ពី​សុ​ន ស្រី​ពេជ្រ ដែល​សោកសៅ​ងាក​ទៅ​អតីត​គូ​ដណ្តឹង​របស់​នាង​វិញ គឺ​លោក​ទាវ វិសាល ដែល​ទើបតែ​ឡើង​តំណែង ថ្មី​ៗ​នេះ​បាន​បញ្ចេញ​មុខ​គូស្នេហ៍​ថ្មី​យ៉ាង​បើកចំហ  ហើយ​ព្រមទាំង​ប្រកាស​ថា ត្រៀម​រៀប​ការ​នៅ​ឆ្នាំ​ក្រោយ​ទៀត​ផង ។ កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ លោក​ទាវ វិសាល បាន​បណ្តើរ​គូ​ដណ្តឹង​ដែល​ជា​ស្រី​ស្អាត​ទាន់សម័យ​នោះ​ទៅ​ចូលរួម​កម្មវិធី​មួយ ។

បន្ទាប់​ពី​បង្អួត​គូស្នេហ៍​មក លោក​ទាវ វិសាល បាន​ប្រកាស​ថា ត្រៀម​រៀប​ការ​នៅ​ឆ្នាំ​ក្រោយ​។ ករណី​បែប​នេះ​មាន​អ្នកគាំទ្រ​មួយ​ចំនួន​អាណិត​សុ​ន ស្រី​ពេជ្រ ព្រោះ​បែក​ពី​នាង​មិន​បាន​ប៉ុន្មាន​ផង អតីត​គូស្នេហ៍​ប្រកាស​រៀប​ការ​ភ្លាម ។

បណ្តា​មិត្តភក្តិ​ជិតដិត និង​មិត្ត​ហ្វេ​ស​ប៊ុ​ក​ជា​ច្រើន​បាន​និយាយ​លួងលោម​ចិត្ត​ស្រី​ពេជ្រ​ឱ្យ រំសាយ​ភាព​ហ្មងសៅ​ពី​រឿង​បែកបាក់​នោះ ៕