ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េខាងជើងគ្មានករណីជំងឺគ្រុនក្តៅថ្មីលើកដំបូង ចាប់តាំងពីមានការផ្ទុះកូវីដ ១៩មក

1 ឆ្នាំ មុន

កូរ៉េ​ខាងជើង​រក​មិនឃើញ​ករណី​ជំងឺ​គ្រុនក្តៅ​ថ្មី​ជា​លើក​ដំបូង​នៅ​ថ្ងៃ​សៅរ៍ ទី ៣០ ខែកក្កដា​នេះ ចាប់តាំងពី​របប​កុម្មុយនីស្ត​នេះ​ទទួលស្គាល់​ពី​ការ​ផ្ទុះ​កូ​វី​ដ​នៅ​ពាក់កណ្តាល​ខែឧសភា​។ នេះ​បើ​យោង​តាម​ការ​រាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​។ ប្រទេស​ផ្តាច់​ការ​នេះ​បាន​និយាយ​កាលពីដើម​ខែកក្កដា​ថា ខ្លួន​កំពុង​ស្ថិត​នៅ​លើ​ផ្លូវ​ឆ្ពោះទៅ​រក​ការ​បញ្ចប់វិបត្តិ​កូ​វី​ដ ១៩ ខណៈ​ដែល​ប្រទេស​ជិតខាង​របស់​ខ្លួន​រង​ការ​វា​.​យ​ប្រហារ​ពីរ​លក​ឆ្លង​ថ្មី​ដែល​ជំរុញ​ដោយ​វីរុស​បំ​លែង​ថ្មី…

កូរ៉េ​ខាងជើង​រក​មិនឃើញ​ករណី​ជំងឺ​គ្រុនក្តៅ​ថ្មី​ជា​លើក​ដំបូង​នៅ​ថ្ងៃ​សៅរ៍ ទី ៣០ ខែកក្កដា​នេះ ចាប់តាំងពី​របប​កុម្មុយនីស្ត​នេះ​ទទួលស្គាល់​ពី​ការ​ផ្ទុះ​កូ​វី​ដ​នៅ​ពាក់កណ្តាល​ខែឧសភា​។ នេះ​បើ​យោង​តាម​ការ​រាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​។

ប្រទេស​ផ្តាច់​ការ​នេះ​បាន​និយាយ​កាលពីដើម​ខែកក្កដា​ថា ខ្លួន​កំពុង​ស្ថិត​នៅ​លើ​ផ្លូវ​ឆ្ពោះទៅ​រក​ការ​បញ្ចប់វិបត្តិ​កូ​វី​ដ ១៩ ខណៈ​ដែល​ប្រទេស​ជិតខាង​របស់​ខ្លួន​រង​ការ​វា​.​យ​ប្រហារ​ពីរ​លក​ឆ្លង​ថ្មី​ដែល​ជំរុញ​ដោយ​វីរុស​បំ​លែង​ថ្មី Omicron​។

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ KCNA បាន​និយាយ​ថា ៩៩,៩៩​ភាគរយ​នៃ​អ្នកជំងឺ​គ្រុនក្តៅ​ចំនួន ៤,៧៧​លាន​នាក់ បានជា​សះស្បើយ ប៉ុន្តែ​ដោយសារ​តែ​ខ្វះ​ការ​ធ្វើតេស្ត​ជាក់ស្តែង វា​មិន​បាន​បង្ហាញ​ពី​តួលេខ​ណាមួយ​អំពី​អ្នក​ធ្វើតេស្ត​ឃើញ​វិជ្ជមាន​នោះ​ទេ​។

ទោះ​យ៉ាងណា អ្នកជំនាញ​ជំងឺឆ្លង​មានការ​សង្ស័យ​ចំពោះ​ការ​អះអាង​របស់​កូរ៉េ​ខាងជើង ដោយ​អង្គការ​សុខភាព​ពិភពលោក (WHO) និយាយ​កាលពី​ខែ​មុន​ថា ខ្លួន​ជឿជាក់​ថា ស្ថានភាព​នៅ​កូរ៉េ​ខាងជើង​កាន់តែ​អាក្រក់​ទៅ​ៗ មិន​ប្រសើរ​ឡើង ចំ​ពេល​គ្មាន​ទិន្នន័យ​ឯករាជ្យ​។

អ្នកវិភាគ​និយាយ​ថា ការ​ប្រកាស​ជោគជ័យ​របស់​ទីក្រុង​ព្យុ​ង​យ៉ាង​ប្រឆាំង​នឹង​កូ​វី​ដ ១៩ គឺ​អាច​ជា​ផែនការ​ក្នុង​ការ​ស្តារ​ពាណិជ្ជកម្ម​ឡើង​វិញ​ដែល​ត្រូវ​បាន​បំផ្លាញ​ដោយសារ​ការ​រាតត្បាត​។

សូម​រម្លឹក​ថា កាលពីដើម​ឆ្នាំ​នេះ កូរ៉េ​ខាងជើង​បាន​បន្ត​ប្រតិបត្តិការ​ដឹក​ជញ្ជូន​តាម​រថភ្លើង​បណ្តោះអាសន្ន​ជាមួយនឹង​ប្រទេស​ចិន ប៉ុន្តែ​បាន​ផ្អាក​ជា​ថ្មី​នៅ​ក្នុង​ខែមេសា ដោយសារ​ភ័យ​ខ្លាច​ការ​រាតត្បាត​របស់​កូ​វី​ដ ១៩៕ (​យោង​តាម​ប្រភព​៖ Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ