ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាហារ​ពិសេស​ទាំង​4​ដែល​អាច​បន្ថយ​ហានិភ័យ​ជំងឺ​ភ្លេចភ្លាំង

7 ឆ្នាំ មុន

ជំងឺ​ភ្លេចភ្លាំង​គឺជា​មូលហេតុ​ទូទៅ​បំផុត​នៃ​ជំងឺ​វង្វេងវង្វាន់ វា​ជា​មូលហេតុ​60​ទៅ​70 ភាគរយ​នៃ​ករណី​ជំងឺ​វង្វេងវង្វាន់ ។ ប្រសិនបើ​អ្នក​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​នៃ​ការ​កើត​ជំងឺ​ភ្លេចភ្លាំង ការ​ជ្រើសរើស​របប​អាហារ​សំខាន់​មួយ​ចំនួន​

ជំងឺ​ភ្លេចភ្លាំង​គឺជា​មូលហេតុ​ទូទៅ​បំផុត​នៃ​ជំងឺ​វង្វេងវង្វាន់ វា​ជា​មូលហេតុ​60​ទៅ​70 ភាគរយ​នៃ​ករណី​ជំងឺ​វង្វេងវង្វាន់ ។ ប្រសិនបើ​អ្នក​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​នៃ​ការ​កើត​ជំងឺ​ភ្លេចភ្លាំង ការ​ជ្រើសរើស​របប​អាហារ​សំខាន់​មួយ​ចំនួន​អាច​ជួយ​អ្នក​បាន​យ៉ាងច្រើន ។ អាហារ​ជា​ច្រើន​ដែល​អាច​ធ្វើ​ឱ្យ​សុខភាព​នៃ​ការ​យល់​ដឹង​ប្រសើរ​ឡើង និង​កាត់​បន្ថយ​ហានិភ័យ​នៃ​កា​រវិ​វ​ឌ្ឍ​ជំងឺ ។ ទាំងនេះ​ជា​អាហារ​ពិសេស​ទាំង​4​ដើម្បី​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ភ្លេចភ្លាំង ៖

១-​ប្រេង​អូ​លីវ ៖ ប្រេង​អូ​លីវ​មាន​សមាស​ភាគ phenolic ដែល​គេ​ហៅ​ថា oleocan thal ដែល​ជួយ​ជំរុញ​ការ​ផលិត​ប្រូ​តេ​អីុ​ន និង​អង់ស៊ីម​ដែល​សំខាន់​មួយ​ចំនួន​ជួយ​កម្ចាត់​បន្ទះ​ប្រូ​តេ​អីុ​ន amyloid ។ វា​ជា​យន្តការ​ការពារ​ណឺរ៉ូន​ដ៏​មាន​សក្តានុពល​ប្រឆាំង​នឹង​ជំងឺ​ភ្លេចភ្លាំង ។ ចូរ​ប្រើ​ប្រេង​អូ​លីវ​នៅ​ក្នុង​ការ​ចម្អិន​អាហារ និង​ជា​ធាតុ​ផ្សំ​នៅ​ក្នុង​ទឹកជ្រលក់ និង​ទឹក​ស្រោច​សាឡាដ​ដើម្បី​ជំរុញ​ការ​ចង​ចាំ និង​សុខភាព​ខួរក្បាល​របស់​អ្នក​។

២-​តែ​បៃតង ៖ នៅ​ពេល​និយាយ​ដល់​អាហារ​សម្បូរ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដើម្បី​ជួយ​ពង្រឹង​សុខភាព​ខួរក្បាល តែ​បៃតង​ពិតជា​មាន​សារៈសំខាន់​ខ្លាំង​ណាស់ ។ សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ពី​ធម្មជាតិ​ដែល​មាន​ក្នុង​តែ​បៃតង​ជួយ​ពង្រឹង​សុខភាព​សរសៃឈាម​ក្នុង​ខួរក្បាល ដូច្នេះ​វា​អាច​ដំណើរការ​បាន​ត្រឹមត្រូវ​។ ស្របគ្នា​នេះ​ផង​ដែរ ការ​ទទួលទាន​តែ​បៃតង​អាច​បញ្ឈប់​ការ​រីក​លូតលាស់​បន្ទះ​ប្រូ​តេ​អីុ​ន​នៅ​ក្នុង​ខួរក្បាល​ដែល​មាន​ទំនាក់ទំនង​ទៅ​នឹង​ជំងឺ​ភ្លេចភ្លាំង និង​ជំងឺ​ញ័រ​ដៃ​ញ័រ​ជើង​ដែល​ជា​ជំងឺ​ទូទៅ​ទាំង​ពីរ​ទាក់ទង​នឹង​ការ​ថយ​ចុះ​ណឺរ៉ូន ។

៣-​ត្រី​សា​ម៉ុង ៖ ត្រី​រស់​ក្នុង​ទឹក​ត្រជាក់​ដូច​ជា​ត្រី​សា​ម៉ុង​អាច​រក្សា​សុខភាព​ខួរក្បាល​របស់​អ្នក​ឲ្យ​មាន​វ័យក្មេង និង​មាន​សារៈសំខាន់​ផង​ដែរ​ក្នុង​ការ​កាត់​បន្ថយ​ហានិភ័យ​នៃ​បញ្ហា​ខួរក្បាល​ដែល​ទាក់ទង​នឹង​អាយុ ។ អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​3​ដែល​មាន​ក្នុង​ត្រី​សា​ម៉ុង​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ការពារ​ប្រឆាំង​នឹង​ជំងឺ​ភ្លេចភ្លាំង និង​ទម្រង់​ដទៃ​ទៀត​នៃ​ជំងឺ​វង្វេងវង្វាន់ ។

៤-​រមៀត ៖ រមៀត​មាន​ផ្ទុក​សារជាតិ​មួយ​ឈ្មោះ​ថា​សារជាតិ Curcumin ដែល​មាន​លក្ខណសម្បត្តិ​ប្រឆាំង​អុកស៊ីតកម្ម និង​ប្រឆាំង​នឹង​ការ​រលាក​ដែល​មាន​ប្រយោជន៍​ដល់​សុខភាព​ខួរក្បាល ។ លក្ខណសម្បត្ដិ​ប្រឆាំង​នឹង​ការ​រលាក​របស់​រមៀត​អាច​ទប់ស្កាត់​ការ​រលាក​ខួរក្បាល ដែល​ត្រូវ​បាន​គេ​សង្ស័យ​ថា​ជា​មូលហេតុ​ចម្បង​នៃ​ជំងឺ​ខួរក្បាល​ដូច​ជា​ជំងឺ​ភ្លេចភ្លាំង ។

លើស​ពី​នេះ​ទៅ​ទៀត អនុភាព​ប្រឆាំង​អុក ស៊ី​ត​កម្ម​របស់​រមៀត​គាំទ្រ​ដល់​សុខភាព​ខួរក្បាល​ជា​រួម ដោយ​ទប់ស្កាត់​មិន​ឲ្យ​មានការ​កើតជា​បន្ទះ​ប្រូ​តេ​អីុ​ន​នៅ​ក្នុង​ខួរក្បាល និង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​លំហូរ​នៃ​អុក​ស៊ី​សែន ។ ជា​លទ្ធផល វា​ការពារ ឬ​បន្ថយ​កា​រវិ​វ​ឌ្ឍ​នៃ​ជំងឺ​ភ្លេចភ្លាំង​នេះ​៕