ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របប​អាហារ​សម្បូរ​តៅហ៊ូ​អាច​ប៉ះពាល់​ឱកាស​មានកូន

7 ឆ្នាំ មុន

បុរស​ដែល​បរិភោគ​អាហារ​ផលិត​ចេញពី​សណ្តែកសៀង​អាច​បាត់បង់​ឱកាស​នៃ​ការ​ក្លាយជា​ឪពុក នេះ​បើ​យោង​តាម​ការ​ស្រាវជ្រាវ​បាន​បង្ហាញ ។

ក្រុម​អ្នកជំនាញ​ផ្នែក​បន្ត​ពូជ​បាន​រក​ឃើញ​ថា សារធាតុ​គីមី​ធម្មជាតិ​នៅ​ក្នុង​

បុរស​ដែល​បរិភោគ​អាហារ​ផលិត​ចេញពី​សណ្តែកសៀង​អាច​បាត់បង់​ឱកាស​នៃ​ការ​ក្លាយជា​ឪពុក នេះ​បើ​យោង​តាម​ការ​ស្រាវជ្រាវ​បាន​បង្ហាញ ។

ក្រុម​អ្នកជំនាញ​ផ្នែក​បន្ត​ពូជ​បាន​រក​ឃើញ​ថា សារធាតុ​គីមី​ធម្មជាតិ​នៅ​ក្នុង​សណ្តែកសៀង​ដែល​ត្រូវ​បាន​គេ​ប្រើ​ដើម្បី​ធ្វើ​ជា​ម្ហូបបួស​ដូច​ជា​តៅហ៊ូ អាច​បំផ្លាញ​មេជី​វិត​ឈ្មោល ។ សណ្តែកសៀង ដែល​មាន​ដើម​កំណើត​ពី​សណ្តែក​នៅ​អាស៊ី​ខាងកើត មានការ​ពេញ​និយម​កាន់តែ​ខ្លាំង​ឡើង​ជំនួស​ឲ្យ​ការ​បរិភោគ​សាច់ និង​ផលិតផល​ទឹកដោះគោ ។

ក្រុម​អ្នក​ស្រាវជ្រាវ​នៅ​ក្នុង​ប្រទេស​អេ​ស្ប៉ា​ញ​ជឿ​ថា បញ្ហា​នេះ​អាច​ទាក់ទង​នឹង​សារធាតុ​គីមី​ម្យ៉ាង​ដែល​មានឈ្មោះ​ថា Phytoestrogens ដែល​ស្រ​ដៀង​នឹង​អ័រម៉ូន​របស់​ស្ត្រី និង​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​សណ្តែកសៀង ។

សារធាតុ​គីមី​នេះ​អាច​កាត់​បន្ថយល្បឿន​នៃ​កោសិកា​មេជី​វិត​ឈ្មោល​ព្រមទាំង​បង្កើន​សមាមាត្រ​ដែល​មាន​ចំនួន​ក្រូម៉ូសូម​មិន​គ្រប់គ្រាន់ ។ កត្តា​ទាំង​ពីរ​នេះ​ធ្វើ​ឱ្យ​បុរស​កាន់តែ​ពិបាក​ក្នុង​ការ​មានកូន ។

ក្រុម​នេះ​ពី​ដំបូង​បាន​ចាប់ផ្តើម​សិក្សា​ពី​ផល​ប៉ះពាល់​នៃ​សារធាតុ​គីមី​មួយ​ចំនួន​ដែល​ហៅ​ថា «​សារធាតុ​រំខាន​ដល់​ក្រពេញ​អង់​ដូ​គ្រី​ន​» ដូច​ជា​សារធាតុ Bisphenol A ដែល​ប្រើ​ក្នុង​ការ​ផលិត​ប្លា​ស្ទិ​ក ។ ប៉ុន្តែ​នៅ​ពេល​ដែល​ពួក​គេ​ពិនិត្យ​លើ​លទ្ធផល​ដែល​ពួក​គេ​បាន​សិក្សា​ដែល​បាន​តាមដាន​របប​អាហារ​របស់​អ្នក​ស្ម័គ្រចិត្ត​ជាង​២៥​នាក់​រយៈពេល​ជិត​ពីរ​ឆ្នាំ​ពួក​គេ​បាន​រក​ឃើញ​ថា សារធាតុ​គីមី​ក្នុង​សណ្តែកសៀង​មាន​ឥទ្ធិពល​ខ្លាំង​ជាងគេ ។

អ្នកដឹកនាំ​ការ​សិក្សា​នេះ​គឺ​លោក​វេជ្ជបណ្ឌិត Francisco Dominguez នៃ​សាកលវិទ្យាល័យ Valencia និង IVI Fertility ដែល​មាន​គ្លីនិក​សុខភាព​នៅ​ប្រទេស​អេ​ស្ប៉ា​ញ និង​ចក្រភព​អង់គ្លេស​បាន​និយាយ​ថា លទ្ធផល​នេះ​អាច​ជួយ​បុរស​តាម​រយៈ​ការ​ព្យាបាល​បញ្ហា​បន្ត​ពូជ​ដើម្បី​បង្កើន​ឱកាស​នៃ​ការ​មានកូន​ដល់​ពួក​គេ​ដោយ​ជោគ ជ័យ៕