ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំហឹងស្នេហ៍ត្រីកោណ! «បើអូនមិនបាន អ្នកណាក៏មិនអាចបាន» ចាប់ស្រោចទឹកអាស៊ីត

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នារី​ម្នាក់​ដោយខឹង​សង្សារ​ក្បត់ចិត្ត​ភ្ជាប់ពាក្យ​ជាមួយ​ស្រី​ផ្សេង​ ក៏បាន​ទូរស័ព្ទ​ណាត់ពួកគេទាំងនាក់ជួបគ្នា​ ហើយ​យក​ទឹក​អាស៊ីត​ចាក់​លើ​សង្សារ​​និង​គូ​ដណ្តឹងនោះ ​បណ្តាល​ឱ្យ​រលាក​រលះ​រលួយ ហើយភ្លាមៗ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​​​បាន ដែល​ហេតុការណ៍​បង្ក​​ការ​ភ្ញាក់ផ្អើល ​កាលពី​វេលា​ម៉ោង​០៤​ និង​៤៥​នាទី​ល្ងាច​ថ្ងៃ​០២ ​មករា ​​ស្ថិតនៅ​ចំណុចផ្លូវបេតុង ក្នុង​ភូមិ​ច្រេស

រាជធានី​ភ្នំពេញ ៖ នារី​ម្នាក់​ដោយខឹង​សង្សារ​ក្បត់ចិត្ត​ភ្ជាប់ពាក្យ​ជាមួយ​ស្រី​ផ្សេង​ ក៏បាន​ទូរស័ព្ទ​ណាត់ពួកគេទាំងនាក់ជួបគ្នា​ ហើយ​យក​ទឹក​អាស៊ីត​ចាក់​លើ​សង្សារ​​និង​គូ​ដណ្តឹងនោះ ​បណ្តាល​ឱ្យ​រលាក​រលះ​រលួយ ហើយភ្លាមៗ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​​​បាន ដែល​ហេតុការណ៍​បង្ក​​ការ​ភ្ញាក់ផ្អើល ​កាលពី​វេលា​ម៉ោង​០៤​ និង​៤៥​នាទី​ល្ងាច​ថ្ងៃ​០២ ​មករា ​​ស្ថិតនៅ​ចំណុចផ្លូវបេតុង ក្នុង​ភូមិ​ច្រេស សង្កាត់​​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ  ។

នារីដៃដល់ខាងលើ​ឈ្មោះប៉ែ​ត សេរី​រ័​ត្ន អាយុ​២៥​ឆ្នាំ ស្នាក់​នៅ​ភូមិ​ច្រេស សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។ រីឯ​​ជន​រង​គ្រោះ​​ឈ្មោះ គា សំណាង ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជា​ជាងដែក ស្នាក់​នៅ​ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌឬស្សីកែវ និង​ម្នាក់​ទៀត​ជាគូដណ្តឹងស្រី​ឈ្មោះសាន សុខា ​អាយុ​១៨​ឆ្នាំ ជាសិស្សសាលា​វិចិត្រ​សិ​ល្បៈ ស្នាក់​នៅ​ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌ​ប្ញស្សី​កែវ ត្រូវជា​គូ​ដណ្តឹង ។

យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច​ឱ្យ​ដឹង​ថា កាល​ដើម​ឡើយ​ ជន​រង​គ្រោះជា​បុរស​ធ្លាប់​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​​នារី​សង្ស័យ​នេះ ជា​យូរ​ឆ្នាំ​មក​ហើយ ។ កាលពីខែតុលា បុរស​រង​គ្រោះ​​ (ជាអតីតសង្សារ) បាន​លប​ទៅ​ភ្ជាប់ពាក្យ​ជាមួយ​នារី​ម្នាក់​ទៀត​ដែល​​ជា​ជន​រង​គ្រោះ​ឈ្មោះសាន សុខា ធ្វើ​​ឱ្យនារីសង្ស័យ​​មានការគ្រាំគ្រាចិត្ត រហូត​​​គុំ​គួ​ន​ជាមួយ​អ្នក​ទាំង​ពីរ​នាក់​នោះ ​រហូត​ដល់​ថ្ងៃ​កើតហេតុ​ ត្រូវនារី​សង្ស័យ​បាន​ទូរ​សព្ទ័​ទៅ​ជន​រង​គ្រោះ​ ដែល​ជា​សង្សារ​ ។

ពេល​នោះ ​ជន​រង​គ្រោះ​បុរស​បាន​ប្រាប់​ថា ​រូបគេ​កំពុង​នៅ​ជាមួយ​គូ​ដណ្ដឹង​​ នៅ​ឯ​សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ ស្រាប់តែ​នារី​សង្ស័យ ​បាន​ជិះ​ម៉ូតូឌុប​ពី​ផ្ទះ​​ជួល​របស់​គេ ​ស្កាត់​ទៅ​ជួប​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់ ​ហើយ​បាន​ធ្វើ​ល្បិច​​ឱ្យ​​ជន​រង​គ្រោះ​​ឌុ​ប​រូបគេ​ត្រលប់​ទៅ​ផ្ទះ​របស់​គេ​វិញ ។ ពេល​នោះ​ ជន​រង​គ្រោះ​ដែល​ជា​គូ​ដណ្តឹង​នោះ​ មិន​បានដឹង​ថា ​ជនសង្ស័យ​ធ្លាប់​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​​គ្នា​នោះ​ទេ នាង​ស្មានថា ​ជា​មិត្តភក្ដិ​របស់​គូ​ដណ្ដឹង​ខ្លួន​ ទើប​ព្រមអោយឌុ​ប​ជូន​ត្រលប់​ទៅ​ផ្ទះ​របស់​គេ ។

ខណៈ​ពេល​ជិះ​តាម​ផ្លូវ​ដល់​កន្លែង​កើតហេតុ​ ស្រាប់តែ​ជនសង្ស័យ​​ដក​ដប​ដែល​ដាក់​ទឹក​អាស៊ីត​ ដែល​ទុក​ក្នុង​កាបូបស្ពាយ​ចំហៀង​របស់​នាង​នោះ​ មក​ស្រោច​ពីលើ​ក្បាល​នារី​រង​គ្រោះ​ ហើយ​ពេល​នោះ​ទឹក​អាស៊ីត​បាន​ខ្ទាត​​ទៅ​ប៉ះ​ជន​រង​គ្រោះ​ ដែល​ជា​អ្នក​ឌុ​ប​ផង​ដែរ​បណ្ដាល​ឱ្យ​ដួល​ម៉ូតូ​ ដោយសា​រតែ​ទឹក​អាស៊ីត​ធ្វើ​ឱ្យ​​ក្ដៅ​ពេញ​រាង​កាយ​របស់​អ្នក​ទាំង​បី​នាក់ ធ្វើ​ឲ្យ​ពួក​គេ​រត់​សំដៅ​ទៅ​ចូល​ក្នុង​ទឹក​ដែល​នៅ​ក្បែរ​នោះ បាន​ស្រែក​ឆោឡោ​ផ្អើល​អ្នក​ភូមិ​ម្ដុំ​នោះ​ចេញ​មក​មើល ​និង​រាយការណ៍​ទៅ​សមត្ថកិច្ច​មូលដ្ឋានឱ្យ​ចុះ​មក​អន្តរា​គមន៍​ និងឃាត់ខ្លួន​ជនសង្ស័យ​យក​ទៅ​សាកសួរ​ និង​កសាង​សំណុំរឿងបញ្ជ​ន​ទៅ​កាន់​តុលាការ​ រង់​ចាំ​ការ​ចាត់​ការណ៍​តាម​នីតិវិធី ។ ចំណែក​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​វិញ ​ត្រូវ​បាន​ក្រុម​គ្រួសារ​របស់​គេ​ដឹក​យក​ទៅ​សង្គ្រោះ ​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ  ៕