ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេមរៈ ស្រី​ពៅ បង្ហាញមុខ​តាម​ហ្វេ​ស​ប៊ុ​ក​ទាំង​នៅ​បង្កប់​អាថ៌​កំបាំង

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​កញ្ញា​ខេមរៈ ស្រី​ពៅ បាន​ចេញ​មុខ​ប្រកាស​ការ​ធូរស្បើយ​ពី​ជំងឺ​បន្ទាប់​ពី​នាង​បាត់​មុខ​មួយ​រយៈពេល​វែង ក្រោម​ព័ត៌មាន​ប្រតិកម្ម​ស្បែក​យ៉ាង​ធ្ងន់។

ខណៈ​ខេមរៈ ស្រី​ពៅ បាត់​មុខ​ឈឹង​ពី​អាជីព​សិល្បៈ​ចម្រៀង​ដោយ

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​កញ្ញា​ខេមរៈ ស្រី​ពៅ បាន​ចេញ​មុខ​ប្រកាស​ការ​ធូរស្បើយ​ពី​ជំងឺ​បន្ទាប់​ពី​នាង​បាត់​មុខ​មួយ​រយៈពេល​វែង ក្រោម​ព័ត៌មាន​ប្រតិកម្ម​ស្បែក​យ៉ាង​ធ្ងន់។

ខណៈ​ខេមរៈ ស្រី​ពៅ បាត់​មុខ​ឈឹង​ពី​អាជីព​សិល្បៈ​ចម្រៀង​ដោយ​មិនដឹង​មូលហេតុ​ច្បាស់លាស់ នោះ​មានការ​អះអាង ផ្សេង​ៗ​គ្នា ។

ទើបតែ​ពេល​នេះ​កញ្ញា​ខេមរៈ ស្រី​ពៅ ចេញ​មុខ​ដោយ​ផ្ទាល់ និង​អះអាង​ថា​នាង​ធូរស្បើយ​ពី​ជំងឺ​ហើយ ក្នុង​នោះ​នាង​បាន​ថ្លែង​អរគុណ​ដល់​ប្រិ​យ​មិត្ត​អ្នកគាំទ្រ​នាង​ដែល​ជួយ​បន់ស្រន់​ឲ្យ​រូប​នាង​ឆាប់​ជា​ពី​ជំងឺ ។

វី​ដេ​អូ​ឃ្លី​ប​របស់​ខេមរៈ ស្រី​ពៅ បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​«​ខេមរៈ សិរីមន្ត កម្ពុជា​»​កាលពី ពេល ថ្មី​ៗ​កន្លង​មក​ជាមួយ​សារ​ដែល​សរសេរ​ថា «​ប្អូនស្រី​របស់ខ្ញុំ​បាន​ធូរស្បើយ​ហើយ អរគុណ​បងប្អូន​ដែល​បាន​ជូនពរ​ប្អូនស្រី​ខ្ញុំ​ឱ្យ​ជា​សះស្បើយ​កន្លង​មក ។ ឆ្នាំ​ថ្មី​២០១៧​សូម​ឱ្យ​បងប្អូន​មាន​សុខភាព​ល្អ​សុភមង្គល​ទាំងអស់​គ្នា​» ។

តាម​រយៈ​វី​ដេ​អូ​ឃ្លី​ប​នោះ ខេមរៈ ស្រី​ពៅ​បញ្ជាក់​ថា​ពេល​នេះ​ជំងឺ​របស់​នាង​បាន​ធូរស្បើយ​ហើយ ។ នាង​អរគុណ​ចំពោះ​ប្រិ​យ​មិត្ត​ទាំងអស់​ដែល​តែងតែ​យកចិត្តទុកដាក់​ទៅ​លើ​សុខភាព​របស់​នាង ហើយ​នាង​ក៏​មានការ​នឹករលឹក​ដល់​ប្រិ​យ​មិត្ត​ទាំងអស់​គ្នា​ដែរ ។

តាម​រយៈ​វី​ដេ​អូ​ឃ្លី​ប​នោះ​ខេមរៈ ស្រី​ពៅ មិន​បញ្ជាក់​ប្រាប់​ថា​នាង​មាន​ជំងឺ​អ្វី​ពិតប្រាកដ​ទេ​បើ​ទោះជា​មានការ​អះអាង​ថា​នាង​ប្រតិកម្ម​ស្បែក​យ៉ាង​ធ្ងន់​ក៏​ដោយ ។ វី​ដេ​អូ​ដែល​បង្ហោះ​នោះ​គេ​នៅ​មិន​ទាន់​ប្រាកដ​នៅឡើយ​ទេ​ថា​ជា​វី​ដេ​អូ​ទើប​ថត ឬ​ក៏​ជា​វី​ដេ​អូ​ចាស់ ដ្បិត​មិន​ទាន់​មានការ​បំភ្លឺ​ពី​ក្រុម​គ្រួសារ​របស់​នាង​នៅឡើយ ។

បន្ទាប់​ពី​វី​ដេ​អូ​ឃ្លី​ប​នោះ​បង្ហោះ​រួច​មក មាន​ប្រិ​យ​មិត្ត​ជា​ច្រើន​បាន​សម្តែង​ការ​អបអរសាទរ​និង​ជូនពរ​ដល់​ខេមរៈ ស្រី​ពៅ ក្នុង​នោះ​ក៏​មានការ​ចង់​ឃើញ​វត្តមាន​របស់​នាង​ច្រៀង​តាម​ឆាក​តន្ត្រី​នានា​ឡើង​វិញ​ផង​ដែរ ។

ខេមរៈ ស្រី​ពៅ បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ចម្រៀង​តាំងពី​ឆ្នាំ​២០០៧​មក​ម្ល៉េះ​ដោយ​នាង​ត្រូវ​គេ​ស្គាល់​តាម​រយៈ​ផលិតកម្ម​U2 និង​ចុង​ក្រោយមក​នៅ​ផលិតកម្ម​សាន់​ដេ ។ កន្លង​មក​តារាចម្រៀង​សម្បុរ​ស្រអែម​ត្រកូល​ខេមរៈ​រូប​នេះ​មិន​ធ្លាប់​មានរឿង​អាស្រូវ​ពាក់ព័ន្ធ​នឹង​ស្នេហា​ឡើយ​ព្រោះតែ​ទៅ​ណា​មក​ណា​គឺ​បាន​តាម​ស្អិត​ជាមួយ​បងប្រុស​នាង​តារាចម្រៀង​លោក​ខេមរៈ សិរីមន្ត ។

គេ​សង្កេត​ឃើញ​ថាបើ​ទោះបីជា​នៅ​ក្នុង​ផលិតកម្ម​សាន់​ដេ​មាន​តារាចម្រៀង​ស្រី ល្បី​ៗ​ដូច​ជា កញ្ញា​សុខ ពិសី និង​កញ្ញា​អុ​ី​វ៉ា ហាក់​លេចធ្លោ​នាំមុខ​គេ​ក៏​ដោយ ប៉ុន្តែ​ខេមរៈ ស្រី​ពៅ នៅ​តែ​មាន​លំនឹង និង​ឈរ​យ៉ាង​រឹង​មាំ​នៅ​ក្នុង​ផលិតកម្ម​មួយ​នេះ ៕