ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខណៈ​នេះ សមត្ថកិច្ច​ជា​ច្រើន​ចុះ​ទៅ​ហាង​កាហ្វេ​«​ស្រី​មុំ​»

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា សមត្ថកិច្ច​ជា​ច្រើន​បាន​ចុះ​ទៅ​ហាង​កាហ្វេ «​ស្រី​មុំ​» ដែល​មា​នទី​តាំងនៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​៨០ សង្កាត់​ស្រះ​ចក …

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា សមត្ថកិច្ច​ជា​ច្រើន​បាន​ចុះ​ទៅ​ហាង​កាហ្វេ «​ស្រី​មុំ​» ដែល​មា​នទី​តាំងនៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​៨០ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ កាលពី​វេលា​ម៉ោង​៥ និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​២ ខែមករា ឆ្នាំ​២០១៦ ដោយ​ធ្វើការ​បង្ក្រាប និង​ឃាត់ខ្លួន​មនុស្ស​៤​នាក់​យក​ទៅ​សួរនាំ ។

សេចក្តីរាយការណ៍​ឲ្យ​ដឹង​ទៀត​ថា ប្រតិបត្តិការ​នេះ​ធ្វើ​ឡើង​ដោយ​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន សហការ​ជាមួយ​កម្លាំង​នគរបាល​ខណ្ឌដូនពេញ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ចាន់ គត្តិ​ខុ​ម ស្នងការ​រង​រាជធានី​ភ្នំពេញ ដោយ​មានការ​ស​ម្រ​សម្រួល​ពី​លោក លី សុ​ផា​ន់​ណា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។

សេចក្តីរាយការណ៍​បញ្ជាក់​ថា ការ​ចុះ​បង្ក្រាប​ហាង​កាហ្វេ យីហោ ស្រី​មុំ នេះ​ដោយសារ​ហាង​កាហ្វេ​នេះ​បាន​លួច​បង្កប់​រកស៊ី​ផ្លូវភេទ ហើយ​ក៏​បាន​ឃាត់ខ្លួន​នារី​ជនជាតិ​វៀតណាម​៤​នាក់​ក្នុង​នោះ​៣​នាក់​ជា​នារី​រកស៊ី​ផ្លូវភេទ និង​ម្នាក់​ជា​មេការ នាំ​យក​ធ្វើការ​សាកសួរ​ផង​ដែរ ។

សេចក្តីរាយការណ៍​បន្ថែម​ទៀត​ថា ខណៈ​ពេល​នេះ​សមត្ថកិច្ច​កំពុង​បន្ត​ធ្វើការ​ឆែកឆេរ និង​សាកសួរ​បន្ថែម​នៅឡើយ ៕