ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក LEE MYUNG-BAK អតីត​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​នឹង​ចាក​ចេញពី​គណបក្ស​SAENURI

7 ឆ្នាំ មុន

យោង​តាម YONHAP ថា នៅ​មុខ​ក្រុម​អ្នកកាសែត​កាលពី​ថ្ងៃ​ទី​១ មក​រា នៅ​ឯ​កន្លែង​បញ្ចុះសព​ជាតិ​ក្រុង​សេ​អ៊ូ​ល​អតីត​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង លោក LEE MYUNG BAK បាន​បង្ហាញ​ពី​ចេតនា​របស់​លោក​ចាក​ចេញពី​គណបក្ស

យោង​តាម YONHAP ថា នៅ​មុខ​ក្រុម​អ្នកកាសែត​កាលពី​ថ្ងៃ​ទី​១ មក​រា នៅ​ឯ​កន្លែង​បញ្ចុះសព​ជាតិ​ក្រុង​សេ​អ៊ូ​ល​អតីត​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង លោក LEE MYUNG BAK បាន​បង្ហាញ​ពី​ចេតនា​របស់​លោក​ចាក​ចេញពី​គណបក្ស SAENURI កំពុង​កាន់​អំណាច​នា​ដើមឆ្នាំ​២០១៧​នេះ ដើម្បី​សម្តែង​ពី​ជំហរ​ច្បាស់​របស់​លោក ។

លោក LEE ក៏​ពោល​ដែរ​ថា លោក​ពុំ​គ្រោង​បង្កើត​គណបក្ស​ថ្មី​មួយ ឬ​ក៏​ទៅ​ចូលរួម​ជាមួយ​ពួក​អ្នក​បំបែក​ខ្លួន​ចេញពី​គណបក្ស ដើម្បី​បង្កើត​គណបក្ស​នយោបាយ​ថ្មី​មួយ​នា​ដំណាច់​ខែមករា ដែរ ។ លោក​មាន​ប្រសាសន៍​ថា ខ្ញុំ​គ្រាន់តែ​ចង់​ចាកចេញ តែ​បែប​នេះ​អាច​លើកទឹកចិត្ត​អ្នក​ឯទៀត​ៗ​ឱ្យ​ចាកចេញ​ដែរ ។ អាស្រ័យ​ហេតុនេះ ខ្ញុំ​គ្រោង​ចាក​ចេញពី​គណបក្ស​នា​ដើមឆ្នាំ​តែ​ម្តង ។

លោក LEE ដែល​ទៅ​គោរព​វិញ្ញាណក្ខន្ធ​អ្នកនយោបាយ​សំខាន់​ៗ ដែល​បាន​ចែក​ឋាន​នៅ​ឯ​កន្លែង​បញ្ចុះសព​ស្ថិត​នៅ​ភាគ​ខាងត្បូង​នៃ​ក្រុង​សេ​អ៊ូ​ល​បន្ត​ថា ខ្ញុំ​គិត​ថា ក្នុង​ឋានៈ​ជា​អតីត​ប្រធានាធិបតី​មួយ​រូប​ខ្ញុំ​បាន​ខិតខំ​ច្រើន​គួរសម​ក្នុង​នាម​ជា​សមាជិក​គណបក្ស ។ ការ​ចាកចេញ​របស់ខ្ញុំ​សំដៅ​លុប​បំបាត់​ចោល​បណ្តា​ការ​សង្ស័យ​ខាង​នយោបាយ ។ លោក​ក៏​សង្ឃឹម​ដែរ​ថា បណ្តា​អ្នកនយោបាយ ទោះបី​មាន​មនោគមន៍វិជ្ជា​បែប​ណា​ត្រូវ​សន្យា​បំពេញ​បណ្តា​សកម្មភាព​នយោបាយ​ដោយ​ស្មោះត្រង់ ដើម្បី​អាច​បម្រើ​ពលរដ្ឋ ។

លោក CHUNG WOO TAIK ប្រធាន​ក្រុម​សមាជិក​សភា​គណបក្ស SAENURI ក្នុង​សភាជាតិ​បាន​សម្តែង​ការ​ខកចិត្ត​ក្រោយ​ការ​ប្រកាស​ចាកចេញ​របស់​លោក LEE តែ​លោក​និយាយ​ថា ការ​ចាកចេញ​នោះ​នឹង​ពុំ​មាន​ផល​ប៉ះពាល់​ជា​អវិជ្ជមាន​លើ​គណបក្ស​អភិរក្សនិយម​នេះ​ឡើយ ។

កាលពី​ស​ប្តា​ហ៍​មុន សមាជិក​សភា​គណបក្ស​នោះ​ប្រមាណ​ជា​៣០​រូប ដែល​ចង់ឱ្យ​លោកស្រី​ប្រធានាធិបតី PARK GEUN HYE ចាក​ចេញពី​តំណែង​បាន​សម្រេច​ចាក​ចេញពី​គណបក្ស SAENURI ដើម្បី​បង្កើត​គណបក្ស​ថ្មី​មួយ​នា​ថ្ងៃ​ទី​២៤ មក​រា ខាង​មុខ​នេះ ដែល​គណបក្ស​ថ្មី​នោះ​មានឈ្មោះ​បណ្តោះអាសន្ន​ថា គណបក្ស​អភិរក្សនិយម​ថ្មី​ដើម្បី​ការ​កែទម្រង់ ៕