ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គលេខាធិការ​ថ្មី អ​.​ស​.​ប សូម​ឱ្យ​ឆ្នាំ​2017​ជា​ឆ្នាំ​សន្ដិភាព

7 ឆ្នាំ មុន

អគ្គលេខាធិការ​ថ្មី អ​.​ស​.​ប លោក​អាន​តូ​នី​ញ៉ូ ហ្គូ​ទ័​រ​រេស ចង់​ធ្វើ​ឱ្យ​ឆ្នាំ​២០១៧ ជា​ឆ្នាំ​ដើម្បី​សន្ដិភាព ។ លោក​ថ្លែង​បែប​នេះ​ក្នុង​សារ​មួយ​ចេញផ្សាយ​នា​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ឆ្នាំ​សាកល​និង​ពេល​លោក​ចូល​កាន់​តំណែង ។

អគ្គលេខាធិការ​ថ្មី អ​.​ស​.​ប លោក​អាន​តូ​នី​ញ៉ូ ហ្គូ​ទ័​រ​រេស ចង់​ធ្វើ​ឱ្យ​ឆ្នាំ​២០១៧ ជា​ឆ្នាំ​ដើម្បី​សន្ដិភាព ។ លោក​ថ្លែង​បែប​នេះ​ក្នុង​សារ​មួយ​ចេញផ្សាយ​នា​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ឆ្នាំ​សាកល​និង​ពេល​លោក​ចូល​កាន់​តំណែង ។

លោក​ហ្គូ​ទ័​រ​រេស ឡើង​កាន់​តំណែង​បន្ដ​ពី​លោក​បាន​គី​មូ​ន ជា​ប្រមុខ អ​.​ស​.​ប ចាប់ពី​ថ្ងៃ​ទី​១ មក​រា ទៅ​ដោយ​លោក​ត្រូវ​ប្រឈម​មុខ​នឹង​សំណុំរឿង​ធ្ងន់ធ្ងរ​នៃ​សង្គ្រាម​នៅ​ស៊ី​រី ។ លោក​មាន​ប្រសាសន៍​ថា នា​ថ្ងៃ​ដំបូង​នេះ​ជា​ប្រមុខ អ​.​ស​.​ប បញ្ហា​មួ​​យ​ដែល​ខ្ញុំ​គិត​ខ្លាំង​បំផុត​នោះ គឺ​តើ​ធ្វើ​យ៉ាងម៉េច​អាច​ជួយ​មនុស្ស​ជា​ច្រើន​លាន​នាក់​ដែល​រង​គ្រោះ​ដោយ​ជម្លោះ ? នា​ថ្ងៃ​ដំបូង​នោះ​នៃ​ឆ្នាំ​២០១៧ ខ្ញុំ​សូម​ស្នើ​ដល់​គ្រប់​គ្នា​ឱ្យ​ចូលរួម​ជាមួយ​ខ្ញុំ យើង​សន្យា​ធ្វើ​ឱ្យ​មាន​សន្ដិភាព​ជា​អាទិភាព​ដាច់ខាត​របស់​យើង ។

សម្រាប់​អគ្គលេខាធិការ​ថ្មី អ​.​ស​.​ប យល់​ថា ភាព​ថ្លៃថ្នូរ​និង​ក្ដី​សង្ឃឹម ការ​រីក​ចម្រើន និង​ភាព​រុងរឿង​ពឹងផ្អែក​លើ​សន្ដិភាព ក៏​ប៉ុន្ដែ​សន្ដិភាព​ពឹងផ្អែក​លើ​យើង ។ ចូរ​លោក​អ្នក​សន្យា​រួម​ជាមួយ​ខ្ញុំបម្រើ​សន្ដិភាព​ពី​មួ​​យ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ។ ចូរ​យើង​ធ្វើ​ឱ្យ​ឆ្នាំ​២០១៧​ជា​ឆ្នាំ​ដើម្បី​សន្ដិភាព ។ ឆ្នាំ​នេះ​យើង​គ្រប់​គ្នា​ទាំង​ពលរដ្ឋ ទាំង​រដ្ឋាភិបាល ទាំង​មេដឹកនាំ យើង​នឹង​ធ្វើ​អ្វី​គ្រប់យ៉ាង​ដើម្បី​ជម្នះ​បណ្ដា​ទំនាស់​របស់​យើង ៕