វាយប្រហារ​ក្នុង​ក្លឹ​បរា​ត្រី​ក្រុង​អIu​ស្តង់​ប៊ុល​ក្នុង​ចំណោម​ជន​រង​គ្រោះ​មាន​ជនបរទេស​28​នាក់


បណ្តាសារ​ព័ត៌មាន​តួ​ក​គី​រាយការណ៍​ថា ជនបរទេស​២៨​នាក់​នៃ​ប្រទេស​៩​ស្ថិត​ក្នុង​ចំណោម​អ្នក​ស្លាប់​ទាំង​៣៩​នាក់ ក្នុង​ការ​វាយប្រហារ​ភេរវកម្ម​ប្រឆាំង​ក្លឹ​បរា​ត្រី REINA​ក្រុង​អុ​ី​ស្តង់​ប៊ុល​តួ​ក​គី​កាលពី​យប់​ថ្ងៃ​ទី​៣១ ធ្នូ មក​ថ្ងៃ​ទី​១ មក​រា ។

យោង​តាម​ទូរទស្សន៍ NTV ថា សាកសព​មនុស្ស​៣៥​នាក់​ត្រូវ​បាន​កំណត់​អត្តសញ្ញាណ​រួច​ហើយ​ក្នុង​នោះ​មាន​ជនបរទេស​២០​នាក់​ដែល​រួម​មាន ជនជាតិ​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​៧​នាក់ អីុ​រ៉ា​ក់​៤​នាក់ ឥណ្ឌា​២​នាក់ ស្លាប់​ទុ​យ​នី​ស៊ី​២​នាក់ ស៊ី​រី​ម្នាក់ កា​ណា​ដា​ម្នាក់ អីុ​ស្រា​អែ​ល​ម្នាក់ លី​បង់​ម្នាក់ និង​គុយ​វ៉ែត​ម្នាក់ ។ NTV បន្ត​ថា ក្នុង​ចំណោម​ជនជាតិ​តួ​ក​គី​១១​នាក់ ក្នុង​ការ​វាយប្រហារ​នោះ​ម្នាក់​មាន​ដើម​កំណើត​បែ​ល​ហ្ស៊ិ​ក ។

ការ​បាញ់ប្រហារ​របស់​ខ្មាន់កាំភ្លើង​ម្នាក់​សម្លាប់​មនុស្ស​យ៉ាងតិច​៣៩​នាក់ ហើយ​មនុស្ស​៦៥​នាក់​រង​របួស​នៅ​ក្លឹ​បរា​ត្រី REINA ជា​ក្លឹ​បរា​ត្រី​ល្បី​មួយ​នៃ​ក្រុង​អីុ​ស្តង់​ប៊ុល ។ ខ្មាន់​កាំភ្លើង​​ប្រដាប់​ដោយ​កាំភ្លើង​វាយលុក​១​ដើម បាន​ចូល​មក​ក្នុង​ក្លឹ​ប​នោះ​នា​វេលា​ម៉ោង​១​និង​១៥​នាទី​រំលង​អធ្រាត្រ ហើយ​បាញ់ប្រហារ​មុន​ពេល​រត់គេច​ខ្លួន ។ ការ​វាយប្រហារ​នោះ​ដែរ ដែល​អាជ្ញាធរ​ចាត់ទុកជា​ការ​វាយប្រហារ​ភេរវកម្ម​នៅ​ពុំ​ទាន់​មាន​ក្រុម​ណា​ប្រកាស​ទទួលខុសត្រូវ​នៅឡើយ​ខណៈ​ប្រទេស​តួ​ក​គី​នា​ពេល​ថ្មី​ៗ​នេះ​ជាទី​លាន​នៃ​ការ​វាយ​ប្រហារ​ភេរវកម្ម​នានា​ប្រកាសទទួលខុសត្រូវ​ដោយ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ឬ​បណ្តា​ចលនា​ទាក់ទិន​នឹង​ពួក​ឧទ្ទាម​បំបែក​ខ្លួន​និយម​ឃើ​ត PKK ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព្រឹត្តិការណ៍អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ