ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អេ​ក្រង់​យក្ស​ធ្លា.ក់​សង្ក.ត់​អ្នក​សម្តែងក្នុង​ព្រឹត្តិ​ការណ៍​​ប្រគុំ​តន្ត្រី​ដ៏​ធំ​មួយ (វីដេអូ​)

1 ឆ្នាំ មុន

ហុងកុង ៖ អេ​ក្រង់ LED ដ៏​ធំ​សម្បើម​មួយ​បាន​ធ្លា.ក់​សង្ក.ត់​លើ​អ្នក​រាំ​២​នាក់​បណ្តាល​ឱ្យ​រង​របួស​នៅ​

ហុងកុង ៖ អេ​ក្រង់ LED ដ៏​ធំ​សម្បើម​មួយ​បាន​ធ្លា.ក់​សង្ក.ត់​លើ​អ្នក​រាំ​២​នាក់​បណ្តាល​ឱ្យ​រង​របួស​នៅ​ចំពោះ​មុខ​អ្នក​ទស្សនា​យ៉ាង​រន្ធ.ត់​បំផុត​។ ដោយ​ឧប្បត្តិ​ហេតុនេះ បាន​កើតឡើង​នៅ​ឯការ​ប្រគុំ​តន្ត្រី​របស់​ក្រុម​តន្ត្រី​យុវជន​មានឈ្មោះ​ថា «Mirror» ដែល​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង​ហុងកុង កាលពី​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២២​។

ខ្សែអាត់​វី​ដេ​អូ​ដ៏​រន្ធ.ត់​នេះ ត្រូវ​បាន​ចែកចាយ​ពាសពេញ​ប្រព័ន្ធ​អ៊ីនធឺណិត​។ ខណៈ​ដែល​ការ​ប្រគុំ​តន្ត្រី​ត្រូវ​បាន​ផ្អាក​ភ្លាម​ៗ ហើយ​អ្នកគ្រប់គ្រង​បាន​ស្នើ​សុំ​អ្នក​ទស្សនា​ទាំងអស់​ចាកចេញ​ពី​ការ​ប្រគុំ​តន្ត្រី​ដោយ​ស្ងប់ស្ងាត់​។

ប៉ូលិស​ហុងកុង​បាន​បញ្ជាក់​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ថា អ្នក​រាំ​ប្រុស​២​នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ភ្លាម​ៗ​។ ដោយឡែក បើ​យោង​តាម​ប្រភព​ពី South China Morning Post បាន​រាយការណ៍​ថា អ្នកតំណាង​មន្ទីរពេទ្យ​បាន​និយាយ​ថា អ្នក​រាំ​ម្នាក់​របួស​ក​ធ្ងន់ធ្ងរ​ស្ថិត​ក្នុង​ការ​ថែទាំ​យ៉ាង​យកចិត្តទុកដាក់​។ ហើយ​ម្នាក់​ទៀត ស្ថិត​ក្នុង​ស្ថាន​ភាពល្អ​ប្រសើរ​ឡើង​វិញ​។ អ្នក​រង​របួស​មិន​ត្រូវ​បាន​បញ្ចេញ​ឈ្មោះ​ទេ​។ ខណៈ​ដែល​អ្នកចូលរួម​ការ​ប្រគុំ​តន្ត្រី​ស្ត្រី​ជា​ច្រើន​នាក់ ក៏​ត្រូវ​បាន​បញ្ជូន​មក​មន្ទីរពេទ្យ​ផង​ដែរ ជាមួយ​ស្ថានភាព​តក់ស្លុត​ខ្លាំង​។

សូម​ជម្រាប​ថា Mirror គឺជា​ក្រុម​តន្ត្រី​ប៉ុប​ដ៏​មាន​ប្រជាប្រិយភាព​របស់​ហុងកុង​។ បច្ចុប្បន្ន​ក្រុម​នេះ កំពុង​ស្ថិត​ក្នុង​កម្មវិធី​ប្រគុំ​តន្ត្រី​ទេសចរណ៍​ក្នុងស្រុក​របស់​ខ្លួន​។ ប៉ុន្តែ​ក្រោយ​ឧប្បត្តិ​ហេតុនេះ អាជ្ញាធរ​បាន​បញ្ជា​ឱ្យ​ផ្អាក​ដំណើរ​ទេសចរណ៍​តន្ត្រី​ដែល​នៅ​សេសសល់ រហូត​ដល់​ការ​ត្រួតពិនិត្យ​សុវត្ថិភាព​ត្រូវ​បាន​អនុវត្ត​នៅ​កន្លែង​ផ្សេង​ទៀត​។

លោក John Lee អភិបាលក្រុង​ថ្មី បាន​និយាយ​ថា «​ខ្ញុំ​មានការ​ភ្ញាក់ផ្អើល​ចំពោះ​ឧប្បត្តិ​ហេតុនេះ​។ វា​ពិតជា​សោកស្តាយ​សម្រាប់​រឿង​ដែល​កើតឡើង​ចំពោះ​អ្នក​រង​របួស ហើយ​សង្ឃឹមថា​ពួក​គេ​នឹង​ជា​សះស្បើយ​ឆាប់​ៗ»​។ ជាមួយ​គ្នា​នោះ លោក​ក៏​បាន​បញ្ជា​ឱ្យ​ភ្នាក់ងារ​ក្រុង​ស៊ើបអង្កេត​ឱ្យ​បាន​ទូលំទូលាយ​អំពី​ឧប្បត្តិ​ហេតុនេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ