ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្ត​ក្រចេះទទួល​អនុរដ្ឋមន្ត្រី​ក្រសួង​ការបរទេសនៃ​សាធារណរដ្ឋ​សង្គមនិយម​​វៀត​ណាម ​

1 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ​ ៖ កាលពី​ល្ងាច​ថ្ងៃ​ទី​២៨ កក្កដា ឆ្នាំ​២០២២​ លោក វ៉ា ថន អភិបាលខេត្ត​ក្រចេះ បាន​ទទួល​​ជួប​សម្តែង​ការ​គួរសម​…

ខេត្តក្រចេះ​ ៖ កាលពី​ល្ងាច​ថ្ងៃ​ទី​២៨ កក្កដា ឆ្នាំ​២០២២​ លោក វ៉ា ថន អភិបាលខេត្ត​ក្រចេះ បាន​ទទួល​​ជួប​សម្តែង​ការ​គួរសម​ ជាមួយអនុរដ្ឋមន្ត្រី​ក្រសួងការបរទេស នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណា​ម លោកផា​ម ហ្វា​ង​ហៀ​ប ដើម្បី​ពង្រឹង​ចំណងមិត្តភាព​ និង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​រវាង​ខេត្ត​ជាប់​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​ ។

ថ្លែង​ក្នុង​កិច្ច​ស្វាគមន៍ ចំពោះ​លោក​ផា​ម ហ្វា​ង​ហៀ​ប អនុរដ្ឋមន្ត្រី​ក្រសួងការបរទេសនៃ​សាធា​រណ​រដ្ឋ​សង្គមនិយម​វៀតណាមលោក វ៉ា ថន អភិបាលខេត្ត បាន​មាន​ប្រសាសន៍​សង្ខេប​អំពី​លក្ខណៈ​​ភូមិ​សាស្ត្រ ប្រជាសាស្ត្រ​ការ​អភិវឌ្ឍន៍ និង​កិច្ច​សហ​ប្រតិបត្តិការ​ទ្វេភាគី រវាង​ខេត្តក្រចេះ និង​សា​ធារណរដ្ឋ​សង្គមនិយម​វៀតណា​ម ដោយ​ក្នុង​នោះ​ខេត្តក្រចេះ​មាន​ច្រក​ទ្វារ​ព្រំដែន​ចំនួន​០៣ គឺ​ច្រក​ទ្វារ​ព្រំដែន​ទ្វេភាគី​(​ជ័យ​ឃ្លាំង​-​ទិន​ទៀង​)​ច្រក​ទ្វារ​ព្រំដែន​ទ្វេភាគី (​អូរ​លាវ​-​ជ្រាវ​) និង​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​(​ត្រពាំង​ស្រែ​-​វ៉ា​លឺ​) ។

ខេត្តក្រចេះ​មាន​ក្រុមហ៊ុន​វៀតណាម​ដល​មក​វិនិយោគ​ដីស​ម្បទាន​សេដ្ឋកិច្ច​លើ​ដំណាំ​ក​សិ​-​ឧស្សា​ហកម្ម​ចំនួន ១៦​ក្រុមហ៊ុន ក្នុង​នោះ​បុគ្គលិក​វៀតណាម ចំនួន ៥៣៣​នាក់ បុគ្គលិក​ជា​ជនជាតិ​ខ្មែរ​ចំនួន ៤៤០​នាក់ និង​កម្មករ​ខ្មែរ ៣៧១៩​នាក់ ។ ទន្ទឹម​នេះ ក្នុង​វិស័យ​រ៉ែ​មាន​ក្រុមហ៊ុន​វៀតណាម​វិនិ​យោគ​លើ​វិស័យ​ថ្ម​អាក្រា​នី​ត​ចំនួន ០១​ក្រុមហ៊ុន​ផង​ដែរ ។

ដោយ​ផ្អែក​លើ​ចំណងមិត្តភាព សាម​គ្គី​ភាព កិច្ច​សហ​ប្រ​តិប​ត្តិ​ការ រវាង​ប្រទេស​ទាំង​ពីរ នៃ​ព្រះរា​ជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម​កាន់តែ​ត្រូវ​បាន​ពង្រឹង និង​មាន​ភាពល្អ​ប្រសើរ ខេត្តក្រចេះ ខេត្ត​ប៊ិ​ញ​យឿ​ង និង​ខេត្ត​ប៊ិ​ញ​ភឿ​ក សម្រេច​បាន​លទ្ធផល​គួរ​ឲ្យ​កត់សម្គាល់ ក្នុង​​នោះ​បាន​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​នៅ​តាម​តំបន់​ព្រំដែន អាជីវករ ពាណិជ្ជករ បណ្ដា​វិនិយោគិន​ឆ្លងកាត់ ក្នុង​ការ​ទិញ លក់ដូរ​ទំនិញ និង​ការ​សម្របសម្រួល​សួរសុខទុក្ខ​ញាតិ​មិត្ត និង​ចេញចូល​ព្យាបាល​ជម្ងឺ និង​ការងារ​រុករក​គាស់​លើក​អដ្ឋិធាតុ​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម​ដែល​បាន​ពលី​ជីវិត​កាលសម័យ​សង្គ្រាម​ក្នុងភូមិ​សាស្ត្រ​ខេត្តក្រចេះ ។

អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម លោក ផា​ម ហ្វា​ង​ហៀ​ប បាន​លើក​ឡើង​ដែរ​ថា ខេត្តក្រចេះ គឺជា​ទឹកដី​ជាប់​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ និង​ជា​ទឹកដី​អំណោយ​​ផល​លើ​ផ្នែក​កសិកម្ម ឃើញ​ថា​ប្រជាពលរដ្ឋ​បាន​បង្ករ​បង្កើន​ផល​បាន​ច្រើន​ពេញ​ផ្ទៃដី និង​បាន​ផល​ល្អ​មានការ​នាំ​ចេញ​ទៅ​ក្រៅ ហើយ​ខេត្តក្រចេះ​បាន​សម្រេច​បញ្ចប់​ការ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី ៥ កន្លង​មក ប្រកបដោយ​សុវត្ថិភាព តម្លាភាព ជោគជ័យ ហើយ​អ្វី​គួរ​ឲ្យ​កត់សម្គាល់​នោះ គឺ​ខេត្តក្រចេះ​បាន​គ្រប់គ្រង​ស្ថានភាព​ជំងឺ​កូ​វី​ដ ១៩​ដោយ​ប្រើប្រាស់​យុទ្ធ​សាស្ត្រ​ស្រោច​វ៉ាក់សាំង​ជម្ងឺ​កូ​វី​ដ ១៩​បាន​ជោគជ័យ និង​មាន​ប្រសិទ្ធភាព​ដោយ​ការ​ចូលរួម​របស់​ប្រជាពលរដ្ឋ ។ ហើយ​ខេត្ត​និង​ប្រទេស​ទាំង​២ គឺជា​ចំណងមិត្តភាព និង​ជា​បង្គោល​គ្រឹះ​ដ៏​រឹង​មាំ​ក្នុង​ការ​កសាង​និង​អភិវឌ្ឍន៍​វិស័យសេដ្ឋកិច្ច រវាង​ព្រំដែន​ខេត្ត​ទាំង​២​ឲ្យ​បន្ត​ឆ្ពោះទៅ​រក​ភាព​ជោគជ័យ ទាំង​បច្ចុប្បន្ន​និង​ថ្ងៃ​អនាគត ។

គណៈប្រតិភូ​ខេត្ត​ទាំង​២​បាន​ធ្វើ​ឯកភាព​ព្រមព្រៀង​គ្នា​ទៅ​លើ​សុំ​ស្នើរ​រវាង​ភាគី​ទាំង​២ ដើម្បី​បន្ត​ជម្រុញ​សាមគ្គីភាព​លើ​កិច្ច​សហ​ប្រ​តិ​បត្ត​ការណ៍​ច្រកព្រំដែន​ទាំង​២ ដើម្បី​បង្ករ​លក្ខណ​:​ងាយស្រួល​ដល់​ក្រុមហ៊ុន​វិនិយោគ និង​ប្រជាពលរដ្ឋ​ដែល​ជា​កម្មករ ពលករ​ប្រទេស​ទាំង​២ ទទួល​បានការ​ងារ​ធ្វើ សំដៅ​លើក​ស្ទួយ​ជីវភាព​ប្រជាពលរដ្ឋ​នៅ​តាម​បន្ទាត់​ព្រំ​ដែន ​៕

អត្ថបទសរសេរ ដោយ