ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាត់​ដំណឹង​កូនស្រី​ជាទី​ស្រឡាញ់​៤​ថ្ងៃ ស្រាប់តែ​ឪពុក​…

7 ឆ្នាំ មុន

ខេត្តកណ្ដាល ៖ ដោយសារ​តែ​កូនស្រី​ជាទី​ស្រឡាញ់​ដែល​ធ្វើ​ជា​កម្មការិនី​រោងចក្រ​បាត់​ដំណឹង​មិន​អាច​ទំនាក់ទំនង​បាន​៤​ថ្ងៃ ស្រាប់តែ​បុរស​ជា​ឪពុក​គិត​ខ្លី​បាន​ធ្វើ​អត្តឃា.ត​ …

ខេត្តកណ្ដាល ៖ ដោយសារ​តែ​កូនស្រី​ជាទី​ស្រឡាញ់​ដែល​ធ្វើ​ជា​កម្មការិនី​រោងចក្រ​បាត់​ដំណឹង​មិន​អាច​ទំនាក់ទំនង​បាន​៤​ថ្ងៃ ស្រាប់តែ​បុរស​ជា​ឪពុក​គិត​ខ្លី​បាន​ធ្វើ​អត្តឃាត​ខ្លួនឯង​ដោយ​ចងក​សម្លាប់​ខ្លួន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០១៦ នៅ​ភូមិ​គូ​ហ៊េ ឃុំ​រកា​កោង​ទី​១ ស្រុក​មុខកំពូល ។

ប្រភព​ពី​មន្ត្រី​នគរបាល​ស្រុក​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ធ្វើ​អត្តឃាត​ឈ្មោះ ខេន ចូ​ច ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ធ្វើ​សំណង់ នៅ​ភូមិ​គោ​ហ៊េ ឃុំ​រកា​កោង​ទី​១ ស្រុក​មុខកំពូល​ខេត្ត កណ្តាល ។

ប្រភព​ឱ្យ​ដឹង​ទៀត​ថា មុន​កើតហេតុ​៤​ថ្ងៃ ជន​រង​គ្រោះ​មាន​វិបត្តិ​ផ្លូវចិត្ត​ដោយសារ​កូនស្រី​ជាទី​ស្រឡាញ់​ដែល​ធ្វើ​ជា​កម្មការិនី​រោងចក្រ​នៅ​បែក​ចាន ទូរស័ព្ទ​មិន​អាច​ទាក់ទង​បាន មិនដឹង​ទៅ​ទីណា ដោយសារ​មូលហេតុ​អ្វី ធ្វើ​ឲ្យ​ជន​រង​គ្រោះ​ពិបាក​ចិត្តជា​ខ្លាំង ។

មន្ត្រី​នគរបាល​ស្រុក​បានឱ្យ​ដឹង​ទៀត​ថា នៅ​ថ្ងៃ​កើតហេតុ ជន​រង​គ្រោះ​បាន​ដើរទៅ​លេង​ផ្ទះ​ប្អូនថ្លៃ​ឈ្មោះ ច​ន ច​ន្ធី បន្ទាប់​មក​ជន​រង​គ្រោះ​ដើរ​សំដៅ​ទៅ​ខាងក្រោយ​ផ្ទះ​ដោយ​មិន​មាន​អ្នក​ណា​ចាប់អារម្មណ៍​ឡើយ លុះ​មួយសន្ទុះ​ក្រោយមក ស្រាប់តែ​គេ​ប្រទះ​ឃើញ​ជន​រង​គ្រោះ​ចងក​នៅ​ដើម​ស្វាយកែវ​រមៀត ដោយ​យក​ក្រមា​របស់​គាត់​ទៅ​ចង​នឹង​មែក​ស្វាយ​សម្លាប់​ខ្លួន​ស្លាប់​បាត់​ទៅ​ហើយ ។

ក្រោយ​ពេល​កើតហេតុ មន្ត្រី​នគរបាល​ប៉ុស្តិ៍​រកា​កោង​ទី​១​បាន​ទទួល​ព័ត៌មាន​ពី​ប្រជា​ការពារ​ភូមិ​នៅ​ភូមិ​គោ​ហ៊េ ឃុំ​រកា​កោង​១ កម្លាំង​ជំនាញ​ស្រុក និង​ប៉ុស្តិ៍​បាន​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ចុះ​ដល់​កន្លែង​កើតហេតុ​ដើម្បី​ធ្វើការ​ពិនិត្យ និង​កោសល្យ​វិ​ច្ច័​យស​ព រួច​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​ចងក​សម្លាប់​ខ្លួន​ពិតប្រាកដ​មែន ហើយ​ប្រគល់​សព​ជូន​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕