ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចប់គ្មានវាចាថ្លែង! គ្រូពេទ្យ​ច្រឡំដៃ​កាត់​លិង្គ…

7 ឆ្នាំ មុន

ម៉ា​ឡេ​ស៊ី ​៖ តាម​ប្រភព​ពី​ The Straits Times ​ឱ្យ​​ដឹង​​ថា ក្មេង​ប្រុស​អាយុ​១០​ឆ្នាំ​ម្នាក់ ដែល​គេ​សុំ​មិន​បញ្ចេញ​ឈ្មោះ ត្រូវ​បាន​បង្ខំចិត្ត​កាត់​លិង្គ​ទាំងមូល​ចោល ក្រោយ​ពេល​គ្រូពេទ្យ​សាង​​កំហុស​ក្នុង​ការ​កាត់​ចុង​លិង្គ ​។ ជំនួស​ដោយ​ការ​កាត់​ស្បែក​ចុង​​លិង្គ គ្រូពេទ្យ​បាន​ជ្រុលដៃ​ទៅ​កាត់​ក្បាល​លិង្គ​ទៅ​វិញ​។

រឿង​នេះ​ បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​២០​ ធ្នូ កន្លងមក នៅ​គ្លីនិក​ព្យាបាល Taman Cheras Utama ​​វេលា​ម៉ោង០៨ និង១៥​នាទី​យប់ (​ម៉ោង​ក្នុង​តំបន់​)​ ។ នៅ​យប់​ថ្ងៃ​កើតហេតុ ឪពុក​​ក្មេង​ប្រុស​ម្នាក់​នោះ បាន​នាំ​កូន​មក​គ្លីនិក​ព្យាបាល ដើម្បី​កាត់​ស្បែក​ចុង​លិង្គ​។ តែ​នៅ​ពេល​កំពុង​វះកាត់ ស្រាប់តែ​គ្រូពេទ្យ​ច្រឡំ​ដៃ​ប្រើប្រាស់​ឡាស៊ែរ ទៅ​កាត់​ក្បាល​លិង្គ​ខាង​ចុង​របស់​ក្មេង​ប្រុស​នោះ​តែ​ម្តង​។

ភ្លាម​ៗ​នោះ គ្រូពេទ្យ​បាន​ប្រាប់​ឪពុក​របស់​ក្មេង​ប្រុស​ថា នេះ​គឺជា​កំហុស​របស់​គាត់​ផ្ទាល់​ជា​គ្រូពេទ្យ ហើយ​ក៏​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​សាកលវិទ្យាល័យ Kebangsaan Malaysia​។ ក្រោយមក គេ​ក៏​បញ្ជូន​បន្ត​ទៅ​មន្តីរ​ពេទ្យ​កូ​ឡា​ឡាំ​ពួរ​ផ្ទាល់​តែ​ម្តង​។ តែ​គេ​នៅ​មិន​ទាន់​ដឹង​ថា ការ​វះ​កាត់ត​ក្បាល​លិង្គ​បាន​សម្រេច​ដែរ​ឬ​អត់​នោះ​ទេ​។

ឪពុក​របស់​ក្មេង​ប្រុស​ដែល​ជា​ជន​រង​គ្រោះ​បាត់បង់​លិង្គ បាន​ដាក់​ពាក្យបណ្តឹង​ទៅ​ប៉ូ​លី​ស​ប្តឹង​គ្លីនិក​ដែល​បាន​បង្ក​គ្រោះថ្នាក់​ដល់​កូន​របស់​លោក​។ គេ​បាន​រក​ឃើញ​ថា គ្លីនិក​ព្យាបាល Taman Cheras Utama មិន​បាន​ចុះ​លិខិត​ទទួលស្គាល់​ពី​មន្ទីរ​សុខាភិបាល
​ទេ ៕