ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពូល​តារាចម្រៀង និង​សិល្បករ សិល្ប​ការិនី​កម្ពុជា រួម​គ្នា​បង្កើត​បរិយាកាស​ដ៏​អស្ចារ្យ​ស្វាគមន៍​ឆ្នាំ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ណា​ហ្គា​វើ​ល រៀបចំ​កម្មវិធី​ស្វាគមន៍​ឆ្នាំ​ថ្មី ២០១៧ ប្រមូលផ្តុំ​ដោយ​កំពូល​តារាចម្រៀង និង​សិល្បករ សិល្ប​ការិនី​កម្ពុជា​ជា​ច្រើន​រូប រួម​គ្នា​បង្កើត​បរិយាកាស​ដ៏​កក្រើក និង​អស្ចារ្យ​មិន​អាច​បំភ្លេច​បាន កាលពី​

រាជធានី​ភ្នំពេញ ៖ ណា​ហ្គា​វើ​ល រៀបចំ​កម្មវិធី​ស្វាគមន៍​ឆ្នាំ​ថ្មី ២០១៧ ប្រមូលផ្តុំ​ដោយ​កំពូល​តារាចម្រៀង និង​សិល្បករ សិល្ប​ការិនី​កម្ពុជា​ជា​ច្រើន​រូប រួម​គ្នា​បង្កើត​បរិយាកាស​ដ៏​កក្រើក និង​អស្ចារ្យ​មិន​អាច​បំភ្លេច​បាន កាលពី​រាត្រី​ថ្ងៃ​ទី​៣១ ធ្នូ ។ ពិធីជប់លៀង​រាត្រីសមោសរ​នេះ ប្រារព្ធ​ឡើង​ក្នុង​បរិយាកាស​បែប​ទសវត្សរ៍​ឆ្នាំ ១៩២០ ដែល​មានការ​ច្រៀង សម្តែង​ផ្ទាល់ ឌី​ជេ និង​ការ​សម្តែង​សៀ​ក​រហ័ស​កម្ម​។

ក្នុង​ឱកាស​ចាប់ផ្តើម​ស្វាគមន៍​ឆ្នាំ​ថ្មី​២០១៧ ភ្ញៀវ​កិត្តិយស​បាន​កម្សាន្ត​ជាមួយ​ក្រុម​រាំ Sexy Movers និង​ក្រុម DIP ប្រចាំ​ណា​ហ្គា​វើ​ល​ជាមួយ​ក្បាច់​រាំ Charleston ដែល​ជា​ក្បាច់​រាំ​ពេញ​និយម​ក្នុង​ទសវត្សរ៍​ឆ្នាំ ១៩២០​។ ក្រុម​ភ្លេង Behi ដែល​មាន​នារី​ស្រស់​ស្អាត​៣​នាក់​មក​ពី​ប្រទេស​ម៉ុង​ហ្គោ​លី បាន​លេង​ចង្វាក់ភ្លេង​ដ៏​ពីរោះជាមួយ​ឧបករណ៍​ភ្លេង​ប្លែក​របស់​ពួក​គេ​។ បន្ថែម​លើស​ពី​នេះ មានការ​សម្តែង​សៀ​ក​រហ័ស​កម្ម​ពីសា​លា​សៀ​ករហ័ស​កម្ម​កម្ពុជា និង​ក្រុម​កំប្លែង​របស់​លោក ខាត់ ចំរើន បាន​ធ្វើ​ឲ្យ​ភ្ញៀវ​ផ្ទុះសំណើច​យ៉ាង​ខ្លាំង​ជាមួយ​ពាក្យពេចន៍ និង​កាយវិការ​កំប្លែង​។

ទន្ទឹម​នឹង​ជិត​ដល់​ពេល​ទទួល​ឆ្នាំ​ថ្មី ក្រុម​កំពូល​តារាចម្រៀង​កញ្ញា មាស សុខ​សោភា​, លោក ហេង ពិ​ទូ​, អ្នកស្រី ហ៊ឹ​ម ស៊ី​វន និង​លោក រិ​ន សា​វ៉េ​ត បាន​រួម​គ្នា​បញ្ចេញ​សំនៀង​ដ៏​ពីរោះ និង​បំពេរ​អារម្មណ៍​ភ្ញៀវ​ក្រោមបរិយាកាស​ដ៏​រីករាយ​បំផុត​។ បន្ទាប់​មក​ក្រុម​តារា​បាន​ឡើង​លើ​ឆាក​មុន​ពេល​កណ្តឹង​នាឡិកា​ម៉ោង​១២​កណ្តាលអធ្រាត្រ​បាន​រោទ៍​ឡើង​ចូល​ឆ្នាំ​២០១៧ នឹង​បាន​ដុត​កាំជ្រួច និង​បង្ហោះ​ប៉េងប៉ោង​។