ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​នាំ​ចេញ​កាហ្វេ​របស់​វៀតណាម​កើនឡើង​នៅ​ក្នុង​ឆ្នាំ 2016

7 ឆ្នាំ មុន

ប្រទេស​វៀតណាម ៖ ការ​នាំ​ចេញ​កាហ្វេ​របស់​វៀតណាម​បាន​កើនឡើង​វិញ និង​មាន​កំណើន​ពីរ​ខ្ទង់​នៅ​ឆ្នាំ​២០១៦ បន្ទាប់​ពី​ប្រទេស​នេះ​ជួប​ប្រទះ​នឹង​គ្រោះ​រាំង​ស្ងួត​ធ្ងន់ធ្ងរ​បំផុត។

ការ​នាំ​ចេញ​កាហ្វេ​បាន​កើនឡើង​កាលពី​ឆ្នាំ​មុន​៣៣,៦​ភាគរយ

ប្រទេស​វៀតណាម ៖ ការ​នាំ​ចេញ​កាហ្វេ​របស់​វៀតណាម​បាន​កើនឡើង​វិញ និង​មាន​កំណើន​ពីរ​ខ្ទង់​នៅ​ឆ្នាំ​២០១៦ បន្ទាប់​ពី​ប្រទេស​នេះ​ជួប​ប្រទះ​នឹង​គ្រោះ​រាំង​ស្ងួត​ធ្ងន់ធ្ងរ​បំផុត។

ការ​នាំ​ចេញ​កាហ្វេ​បាន​កើនឡើង​កាលពី​ឆ្នាំ​មុន​៣៣,៦​ភាគរយ ដែល​បាន​កើនឡើង​ជិត ១,៨​លាន​តោន ។

ក្រសួងកសិកម្ម និង​អភិវឌ្ឍន៍ជនបទ បានឱ្យ​ដឹង​ថា ឧស្សាហកម្ម​កាហ្វេ​របស់​វៀតណាម​ទទួល​បាន​សន្ទុះ បន្ទាប់​ពី​ការ​នាំ​ចេញ​ធ្លាក់​ចុះ​ជាង​២០​ភាគរយ​កាលពី​ឆ្នាំ​២០១៥​។
ប្រទេស​អា​ល្លឺ​ម៉​ង់ និង​សហរដ្ឋអាមេរិក​នៅ​តែ​ជា​អ្នកទិញ​ធំ​បំផុត​នៃ​គ្រាប់​កាហ្វេ​វៀតណាម ហើយ​ឆ្នាំ​២០១៦ ការ​លក់​ទៅ​កាន់​ទីផ្សារ​ទាំង​ពីរ​បាន​កើនឡើង​៤២,៤​ភាគរយ និង​៤៩ ភាគរយ​រៀង​គ្នា ។

ការ​នាំ​ចេញ​កាហ្វេ​ក៏​មានការ​កើនឡើង​គួរ​ឱ្យ​ចាប់អារម្មណ៍​ផង​ដែរ​នៅ​ក្នុង​ទីផ្សារ​កំពុង​រីក​ចម្រើន​ដូច​ជា​ប្រទេស​ហ្វ៊ី​លី​ពី​ន កើនឡើង ៨៣​ភាគរយ​, អាល់​ហ្សេ​រី កើនឡើង​៦៨​ភាគរយ និង​ចិន​កើនឡើង​៥០​ភាគរយ ។

ចម្ការ​ប្រហែល​១​ភាគ​៥​នៃ​ចក​ម្ការ​កាហ្វេ​ទាំងអស់​របស​វៀតណាម ត្រូវ​បាន​ខូចខាត​ដោយសារ​ការ​ខ្វះ​ទឹក នេះ​បើ​យោង​តាម​សមាគម​កាហ្វេ​និង​កា​កាវ​របស់​វៀតណាម (VICOFA) ។

ទឹកជំនន់​បាន​វាយប្រហារ​តំបន់​ខ្សែក្រវាត់​កាហ្វេ​តំបន់​ខ្ពង់រាប​ភាគ​កណ្តាល ក្នុង​អំឡុង​ខែ វិច្ឆិកា ដែល​ធ្វើ​ឱ្យ​ការ​ប្រមូល​ផល និង​កា​រស​ម្ងួ​ត​ជួប​ការ​លំបាក ។

ប្រធាន VICOFA លោក Luong Van Tu បាន​និយាយ​ថា សហគ្រាស​វៀតណាម​ជា​ច្រើន​គួរតែ​ប្តូរ​ការ​ផ្ដោតអារម្មណ៍​ដើម្បី​ដំណើរការ​កាហ្វេ ជា​ជាង​បង្កើន​បរិមាណ​វត្ថុ​ធាតុ​ដើម​​ដើម្បី​នាំ​ចេញ​ទៅ​ក្រៅប្រទេស ។

លោក​និយាយ​ថា ៖ « កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ថ្មី នឹង​កាត់​បន្ថយពន្ធ​នាំ​ចូល​លើ​ការ​លក់​កាហ្វេ​ទៅ​កាន់​សហភាព​អឺរ៉ុប និង​កូរ៉េ​ខាងត្បូង​ចាប់ពី ១៥​ភាគរយ​ដល់​ក្រោម​៥​ភាគរយ​នៅ​ឆ្នាំ​ខាង​មុខ ៕