ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម​មេត្តា​ផង! បណ្តោយ​បែបនេះបង្ក​គ្រោះថ្នាក់​ខ្លាំង​ណាស់

7 ឆ្នាំ មុន

ខេត្តកំពង់ចាម​ ៖ ស្រប​ពេល​ដែល​ក្រុង​កំពង់ចាម កំពុង​តែ​ធ្វើការ​អភិ​វ​ឌ្ឈ​ន៏ ឲ្យ​កាន់តែ​មាន​សោ​ភ័ណ​ភាព ​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​​ជាតិ ​និង​អន្តរជាតិ ហើយ​ក៏​ជាទី​ក្រុង​ស្អាត​មួយ​ទទួល​បាន​ចំណាត់​រំដួល​២​ទង​ផង​ដែរ ។

ខេត្តកំពង់ចាម​ ៖ ស្រប​ពេល​ដែល​ក្រុង​កំពង់ចាម កំពុង​តែ​ធ្វើការ​អភិ​វ​ឌ្ឈ​ន៏ ឲ្យ​កាន់តែ​មាន​សោ​ភ័ណ​ភាព ​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​​ជាតិ ​និង​អន្តរជាតិ ហើយ​ក៏​ជាទី​ក្រុង​ស្អាត​មួយ​ទទួល​បាន​ចំណាត់​រំដួល​២​ទង​ផង​ដែរ ។

ប៉ុន្តែ​កាលពី​ព្រឹក​ថ្ងៃ​ទី​០១​ មក​រា ២០១៧ គេ​បែរជា​ឃើញ​​មាន​ហ្វូងគោ​ជា​ច្រើន​ក្បាល ​បាន​ដើរ​​យ៉ាង​​អនា​ធិបតេយ្យ​នៅ​សួនច្បារ​ក្នុងភូមិ​ទី​៨ សង្កាត់​កំពង់ចាម ក្រុង​កំពង់​ចាម ដោយ​ថែម​​ទាំង​បាន​ស៊ី​ស្មៅ សម្រាប់​​​ដាំ​លំអរ​​តាម​សួនច្បារ​ថែម​​ទៀត ។

លោក​វរ​សេនី​យ៍​ត្រី ស៊ឹង សំ​អូន អធិការ​នគរបាល​ក្រុង​កំពង់ចាម​ឱ្យ​ដឹង​ថា ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ត្រូវ​បាន​លោក​​អភិបាលខេត្ត រួម​នឹង​ស្ថាប័ន​ពាក់ព័ន្ធ​ បាន​យកចិត្តទុកដាក់ខំ​កែ​លំអ​​ហេ​ដ្ឋា​រចនាសម្ព័ន្ធ​នានា ដោយ​បាន​រៀបចំ​ធ្វើ​សួនច្បារ​ជា​ច្រើន​កន្លែង រួម​ទាំង​ជួរ​តាម​ដង​ទន្លេមេគង្គ​រាល់​ថ្ងៃ​ឃើញ​ថា​ មាន​សោភ័ណ​ភាពល្អ ហើយ​នៅ​ពេល​យប់​មាន​អំ​ពូ​ល​សម្រាប់​ បំភ្លឺ​តាម​ដងផ្លូវ កំពុង​តែ​មាន ការ​ទាក់ទាញ​នូវ​ភ្ញៀវ​ទេសចរ​​គ្រប់​ជាតិ​សាស​ន៍ មក​កម្សាន្ត​លេង​ថែម​ទាំ​ងស្ងើច​ស​សើរ ​ដែល​បានឃើញសមិទ្ធផល​​រីក​ចំរើន​ផុល​ផុស​នោះ ។

​​កន្លង​មកនេះ ​រូប​លោក​​ធ្លាប់​បាន​ចាប់​គោរបស់​ប្រជាពលរដ្ឋ​ខ្មែរ-អ៊ិ​ស្លា​ម ​ដែល​បាន​ចិញ្ចឹម​មិន​បាន​ដាក់​ក្នុង​ក្រោល​ត្រឹមត្រូវ ធ្វើ​ឲ្យ​ហ្វូងគោ​ទាំងនោះ ​ដើរមក​ចូល​ក្នុង​ក្រុង បង្ក​ប៉ះពាល់​សណ្តាប់ធ្នាប់​ក្នុង​ការ​ធ្វើ​ដំណើរ ចាប់​ផាកពិន័យ​ធ្វើ​ឲ្យ​ម្ចាស់​គោ​រា​ចាល​ផង​ដែរ ។​ក្នុង​ករណីខាងលើ​នេះ ​ប្រសិនបើ​រក​ឃើញ​ម្ចាស់​គោ​ដដែល​នោះ នឹង​ត្រូវ​ធ្វើការ​ផាកពិន័យ​ទ្វេរ​​ដង ។