ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់​ចរាចរណ៍​ឆ្នាំ​២០១៦ ថយ​ចុះ​១១% សម្លា.ប់​មនុស្ស ១៧១៧​នាក់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មនុស្ស ១៧១៧​នាក់​បាន​ស្លា.ប់​និង​របួស​៦៦០៧​នាក់ (​ធ្ងន់​៥៩%) ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន ៣៧០០​លើក

រាជធានី​ភ្នំពេញ ៖ មនុស្ស ១៧១៧​នាក់​បាន​ស្លាប់​និង​របួស​៦៦០៧​នាក់ (​ធ្ងន់​៥៩%) ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន ៣៧០០​លើក កើតឡើង​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​កាលពី​ឆ្នាំ​២០១៦ ។

តួលេខ​នេះ បាន​បង្ហាញ​ឡើង​នៅ​ក្នុង​កិច្ចប្រជុំ​បូក​សរុប​ល​ទ្ឋ​ផល​ត្រួតពិនិត្យ​ការ​អនុវត្ត​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក​ប្រចាំឆ្នាំ​២០១៦ និង​ទិស​ដៅ​ការងារ​ឆ្នាំ​២០១៧ របស់​គណៈកម្មាធិការ​ជាតិ​ដើម្បី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ដែល​បាន​និង​កំពុង​ប្រព្រឹត្ត​ធ្វើ​នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភូ​គី​ត្រា នា​ព្រឹក​ថ្ងៃ​ទី​០២ មក​រា ២០១៧ ក្រោម​អធិបតីភាព​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ។

ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៣៧០០​លើក​ខាងលើ ភាគច្រើន​ជា​អ្នកបើកបរ​ម៉ូតូ​មាន​រហូត​ដល់​៧៤% ស្លាប់​១២៧៤​នាក់ ក្នុង​នោះ​មិន​ពាក់មួក​សុវត្ថិភាព​មាន​ចំនួន​៩៧៦​នាក់​ស្មើនឹង​៥៧% ។

បើ​តាម​របាយការណ៍​ដែល​ត្រូវ​បាន​បង្ហាញ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ដដែល​នេះ​ក៍បាន​បញ្ជាក់​ទៀត​ថា មូលហេតុ​ដែល​បង្ក​ឲ្យ​កើត​មាន​គ្រោះថ្នាក់​ចរាចរណ៍ បណ្តាល​មក​ពី​ល្មើស​ល្បឿន​៤៤% មិន​ប្រកាន់​ស្តាំ​១២% ស្រវឹង​១២% មិន​គោរព​សិទ្ធិ​អាទិភាព​៩% វ៉ា​ជែង​១២% បត់​ក្នុង​ស្ថានភាព​គ្រោះថ្នាក់​៧% កត្តា​យានយន្ត​៣% និង​ងងុយដេក​២% ។

យ៉ាងណា​ក៍ដោយ គ្រោះថ្នាក់​ចរាចរណ៍​នៅ​ក្នុង​ឆ្នាំ​២០១៦​កន្លង​ទៅ បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០១៥ មានការ​ថយ​ចុះ​ចំនួន​៤៤៣​លើក ស្មើនឹង​១១% អ្នក​ស្លាប់​ថយ​ចុះ​២៧១​នាក់​ស្មើនឹង​១៤% និង​អ្នក​របួស​ថយ​ចុះ​៥៤២​នាក់ ស្មើនឹង​៨% ៕