ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្កា​ឡេ​ត ចូ​ហាន​សុ​ន តារាភាពយន្ត​រក​ចំណូល​ខ្ពស់​បំផុត​ប្រចាំឆ្នាំ​2016

7 ឆ្នាំ មុន

ទស្សនាវដ្តី Forbes បាន​រៀប​ចំណាត់ថ្នាក់​តារា​សម្តែង​ភាពយន្ត​រក​ចំណូល​ខ្ពស់​ប្រចាំឆ្នាំ​២០១៦ គឺ​នាង​ស្កា​ឡេ​ត ចូ​ហាន​សុ​ន ជនជាតិ​អា​មេ​រិ​ក អាយុ​៣២​ឆ្នាំ ជា​ម្ចាស់​ពានរង្វាន់ «Tony Awards» មាន​ចំណូល​ពី​ភាពយន្ត​ដែល​ចូលរួម

ទស្សនាវដ្តី Forbes បាន​រៀប​ចំណាត់ថ្នាក់​តារា​សម្តែង​ភាពយន្ត​រក​ចំណូល​ខ្ពស់​ប្រចាំឆ្នាំ​២០១៦ គឺ​នាង​ស្កា​ឡេ​ត ចូ​ហាន​សុ​ន ជនជាតិ​អា​មេ​រិ​ក អាយុ​៣២​ឆ្នាំ ជា​ម្ចាស់​ពានរង្វាន់ «Tony Awards» មាន​ចំណូល​ពី​ភាពយន្ត​ដែល​ចូលរួម​សម្តែង​នៅ​លើ​ពិភពលោក​ដល់​ទៅ​១.២០០​លាន​ដុល្លារ ពិសេស​គឺ​រឿង «Captain America : Civil War» រក​ចំណូល​​បាន​ដល់​ទៅ​១.១៥០​លាន​ដុល្លារ​ឯណោះ ។

ចាត់​ទុក​ថា ជា​ឆ្នាំ​មាសប្រាក់​របស់​នាង ស្កា​ឡេ​ត ចូ​ហាន​សុ​ន ព្រោះ​នាង​បាន​ជាប់​ចំណាត់ថ្នាក់​ទី​៣​ជាតា​រា​ទទួល​ថ្លៃ​ឈ្នួល​ខ្ពស់​បំផុត​ពី​ទស្សនាវដ្តី Forbes កាលពី​ខែសីហា ឆ្នាំ​២០១៦ មាន​ប្រាក់​ចំណូល​ប្រហែល​២៥​លាន​ដុល្លារ ។

១០​ចំណាត់ថ្នាក់​តារា​ដែល​មាន​ចំណូល​ខ្ពស់​បំផុត​នៅ​ឆ្នាំ​២០១៦​រួម​មាន ៖
ទី​១-​បាន​ទៅ​នាង​ស្កា​ឡេ​ត ចូ​ហាន​សុ​ន មាន​ចំណូល​បាន​១.២០០​លាន​ដុល្លារ ។
ទី​២ និង​ទី​៣-​បាន​លើ​លោក​គ្រី​ស អេ​វ៉ា​ន និង​លោក​រ៉ូ​ប៊ើ​ត ដោ​នី រក​ចំណូល​បាន​ស្មើគ្នា​ចំនួន​១.១៥០​លាន​ដុល្លារ ។
ទី​៤-​នាង​ម៉ា​ហ្គុ​ត រ៉ុ​ប​ប៊ី រក​ចំណូល​បាន​១.១០០​លាន​ដុល្លារ ។
ទី​៥-​នាង​អេ​មី អា​ដាម រក​ចំណូល​បាន​១.០៤០​លាន​ដុល្លារ ។
ទី​៦-​លោក​បេន អា​ផ្លិ​ច រក​ចំណូល​បាន​១.០២០​លាន​ដុល្លារ ។
ទី​៧-​លោក​ហេ​ន​រី ខា​វី​ល រក​ចំណូល​បាន​៨៧០​លាន​ដុល្លារ ។
ទី​៨-​លោក​រ៉ៃ អាន់​រ៉េ​ណុ​ល មាន​ចំណូល​បាន​៨២០​លាន​ដុល្លារ ។
ទី​៩-​នាង​ហ្វេ​លី​ស៊ី​ធី ចូ​ន រក​ចំណូល​បាន​៨០៥​លាន​ដុល្លារ ។
ទី​១០-​លោក​វី​ល ស្មី​ត រក​ចំណូល​បាន​៧៧៥​លាន​ដុល្លារ ៕