ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាយ​រូបរាង​អេ​ក្រង់ Blackberry Mercury

7 ឆ្នាំ មុន

មាន​ដំណឹង​លេចឮ​ពី​ម៉ូ​ដែល​ថ្មី​របស់​ក្រុមហ៊ុន​Blackberry​ទៀត​ហើយ ។ ម៉ូ​ដែល​ថ្មី​របស់​ក្រុមហ៊ុន​មួយ​នេះ​ត្រូវ​បាន​គេ​ដឹង​ថា Blackberry Mercury ដែល​មាន​រូបរាង​ខុស​ប្លែក​ពី​បណ្តា​ទូរស័ព្ទ​នានា​របស់​ក្រុមហ៊ុន Blackberry កន្លង​មក

មាន​ដំណឹង​លេចឮ​ពី​ម៉ូ​ដែល​ថ្មី​របស់​ក្រុមហ៊ុន​Blackberry​ទៀត​ហើយ ។ ម៉ូ​ដែល​ថ្មី​របស់​ក្រុមហ៊ុន​មួយ​នេះ​ត្រូវ​បាន​គេ​ដឹង​ថា Blackberry Mercury ដែល​មាន​រូបរាង​ខុស​ប្លែក​ពី​បណ្តា​ទូរស័ព្ទ​នានា​របស់​ក្រុមហ៊ុន Blackberry កន្លង​មក ។ ដំណឹង​ថ្មី​នោះ​គឺ​ទាក់​ទង់​នឹង​រូបរាង​អេ​ក្រង់ និង​កម្មវិធី​នៅ​លើ​អេ​ក្រង់​របស់​ទូរស័ព្ទ ។ អ្វី​ដែល​គេ​ដឹង​ដំបូង​បំផុត​ទាក់​ទង់​នឹង​ម៉ូ​ដែល​ថ្មី​នោះ​គឺ វា​នឹង​ដំណើរការ​ដោយ​ប្រព័ន្ធ​Android 7.0 ដែល​ជា​កម្មវិធី​ចុង​ក្រោយ​បំផុត​របស់ Android ។

Blackberry Mercury នឹង​មាន​សមត្ថភាព​បង្ហាញ​រូបភាព​ក្នុង​កម្រិត​1620×1080 pixel resolution ដែល​និង​បង្ហាញ​រូបភាព​ច្បាស់​ត្រជាក់​ភ្នែក ។ ចំណែក​អេ​ក្រង់​របស់​ទូរស័ព្ទ​ទំហំ​៤.៥​អ៊ី​ញ និង​បំពាក់ Snapdragon 821​ផង​ដែរ​។ ចំណែក​កម្លាំង​ថ្ម​វិញ​នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ តែ​តាម​ព័ត៌មាន​ក្រៅផ្លូវការ​ថា វា​នឹង​អាច​ទ្រង់​ទ្រង់​ទូរស័ព្ទ​ឆ្លាត​វៃ​មួយ​នេះ សម្រាប់​ការ​ប្រើប្រាស់​បាន​ដល់​ទៅ​ពី​ថ្ងៃ ។ ព័ត៌មាន​ដែល​លេច​ចេញ​នូវ​ម៉ូ​ដែល​ថ្មី​នេះ គឺ​ចេញ​គេហទំព័រ​មួយ​ដែល​មានឈ្មោះ​ថា Roland Quandt ។

ទូរស័ព្ទ​Blackberry ដែល​ជា​ក្រុមហ៊ុន​របស់​ប្រទេស​កា​ណា​ដា ហាក់ដូចជា​ការ​ប្រែប្រួល​ខ្លាំង​បន្ទាប់​ពី​ខ្លួន​បាន​ចេញ​នូវ​ម៉ូ​ដែល​ទូរស័ព្ទ​ឆ្លាត​វៃ​ស៊េរី​z10 ដែល​មានការ​ពេញ​និយម៕