ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រវឹងស្រា​មួម៉ៅ​បាត់​ទូរស័ព្ទ N ចុច​ពិល​បំផ្ទុះ​គ្រាប់បែក​កក្រើក​ភូមិ​ស្លា.ប់​2​នាក់​ទាំង​កណ្តាល​ថ្ងៃ

7 ឆ្នាំ មុន

ខេត្ត​ត្បូងឃ្មុំ ៖ សំឡេង​គ្រាប់បែក​១​គ្រាប់​បាន​ផ្ទុះ​ឡើង​កក្រើក​ភូមិ ដោយសារ​តែ​បុរស​ម្នាក់​បាន​ផឹកស្រា​ស្រវឹង​យក​មក​បំផ្ទុះ​នៅផ្ទះ​ក្មួយ​របស់​ខ្លួន​នៅ​ភូមិ​ត្របែក

ខេត្ត​ត្បូងឃ្មុំ ៖ សំឡេង​គ្រាប់បែក​១​គ្រាប់​បាន​ផ្ទុះ​ឡើង​កក្រើក​ភូមិ ដោយសារ​តែ​បុរស​ម្នាក់​បាន​ផឹកស្រា​ស្រវឹង​យក​មក​បំផ្ទុះ​នៅផ្ទះ​ក្មួយ​របស់​ខ្លួន​នៅ​ភូមិ​ត្របែក ឃុំ​មេមត់ ស្រុក​មេមត់ព្រោះតែ​ស្រវឹង​ហើយ​បាត់​ទូរស័ព្ទ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​២​និង​២០​នាទី​រសៀល​ថ្ងៃ​ទី​១ មក​រា ២០១៧  បណ្តាល​ឲ្យ​បុរស​២​នាក់​ស្លាប់​ក្នុង​ថ្លុកឈាម​គួរ​ឲ្យ​រន្ធត់ ត្រូវ​បាន​លោកស្នងការ​នគរបាល​ខេត្ត ចាត់​ឲ្យ​កម្លាំង​ជំនាញ​ទៅ​កាន់​កន្លែង​កើតហេតុ​ជា​បន្ទាន់ ដើម្បី​ធ្វើការ​ស្រាវជ្រាវ​ជុំវិញ​ករណី​នេះ ។

លោក​វរសេនីយ៍ត្រី ហុង គឹ​ម​ហឿ​ន អធិការ​នគរបាល​ស្រុក​មេមត់ បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​នោះ​គេ​បានឃើញ​មនុស្ស​ជា​ច្រើន​នាក់ បាន​នាំ​គ្នា​ផឹកស៊ី​នៅ​លើ​គ្រែ​ក្រោមផ្ទះ​របស់​ស្ត្រី​អ្នក​ភូមិ​ម្នាក់​រហូត​ស្រវឹង​ធ្លាក់​ភ្នែក ។ ពេល​នោះ​បុរស​ឈ្មោះ សំ សា​រ៉ាត់ ហៅ​ជា អាយុ​៥៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​-​ឃុំ​កើតហេតុ បាន​ជិះ​ម៉ូតូ​ម៉ាក​ស៊ី​រុស​ពណ៌​ក្រហម​លាយ​ខ្មៅ ចេញ​ទៅ​ផ្ទះ​រៀង​ៗ​ខ្លួន​អស់ ។

លោក​អធិការ​នគរបាល​ស្រុក​មេមត់​បាន​ប្រាប់​បន្ត​ថា ក្រោយ​ពី​បាន​ចេញ​ទៅ​មួយសន្ទុះ​ធំ​នោះ ក៏​បាន​ជិះ​ម៉ូតូ​ត្រឡប់​មក​វិញ​ហើយ​បាន​សួរនាំ​បុរស​ឈ្មោះ ខុ​ញ ខា អាយុ​៤៣​ឆ្នាំ ដែល​ជា​ម្ចាស់ផ្ទះ ព្រោះ​ខ្លួន​បាត់​ទូរស័ព្ទ​១​គ្រឿង​ម៉ាក​ណូ​គៀ​អិ​ច​ចុច​ពិល ? ក្រោយ​ពី​ម្ចាស់ផ្ទះ​ថា​មិន​បានឃើញ ឈ្មោះ សំ សា​រ៉ាត់ ក៏​ជិះ​ចេញ​ទៅ​វិញ​បាត់ បន្ទាប់​មក​បាន​ជិះ​ត្រឡប់​មក​វិញ ដោយ​មាន​គ្រាប់បែក​១​គ្រាប់ ប្រឡាក់​សុទ្ធតែ​ដី​មក​ជាមួយ​ផង​បាន​មក​ជួប​បុរស​ម្ចាស់ផ្ទះ​ម្តងទៀត និង​បាន​យក​គ្រាប់បែក​នោះ​ញាត់​ចូល​ក្នុង​ដើមទ្រូង ។

មុន​នឹង​បំផ្ទុះ​គ្រាប់បែក​ឈ្មោះ សំ សា​រ៉ាត់ បាន​និយាយ​ថា «​បើ​ឯង​ស្រឡាញ់​គ្នា​ងាប់​ទាំងអស់​គ្នា​តែ​ម្តង​ទៅ​» ពេល​នោះ​ស្ត្រី​ជា​ប្រពន្ធ​របស់​ឈ្មោះ ខា ដែល​បានឃើញ​សភាពការណ៍​ផ្ទាល់​ភ្នែក​ក៏​ប្រញាប់​ស្ទុះ​រត់​ចេញពី​គ្រែ​បាន​ប្រហែលជា​៤​ម៉ែត្រ​ប៉ុណ្ណោះ គ្រាប់បែក​ក៏​បាន​ផ្ទុះ​ឡើង​បណ្តាល​ឲ្យ​ស្លាប់​ទាំង​២​នាក់​ក្នុង​ថ្លុកឈាម​ធ្លាយ​ចេញ​ពោះវៀន​មក​ក្រៅ​ដូច​គ្នា​គួរ​ឱ្យ​ញាក់សាច់ ។

លោក​វរសេនីយ៍ត្រី ហុង គឹ​ម​ហឿ​ន អធិការ​នគរបាល​ស្រុក​មេមត់ បាន​បញ្ជាក់​ថា ក្រោយ​ពី​មាន​ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក លោក​ឧត្តមសេនីយ៍ទោ បែន រ័​ត្ន ស្នងការ​នគរបាល​ខេត្ត បាន​បញ្ជា​ឲ្យ​កម្លាំង​ព្រហ្មទណ្ឌ​ខេត្ត​និង​ការិយាល័យ​បច្ចេកទេស​វិទ្យាសាស្ត្រ​ខេត្ត​ចុះ​ទៅ​ពិនិត្យ​កន្លែង​កើតហេតុ និង​ស្រាវជ្រាវ​ជុំវិញ​បុរស​ឈ្មោះ សំ សា​រ៉ាត់ ដែល​ជា​ម្ចាស់​គ្រាប់បែក   តើ​គ្រាប់បែក​នោះ​គាត់​បាន​មកពីណា​បើជា​កសិករ​នេះ​។  សព​បុរស​ទាំង​២​នាក់​នោះ​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ឲ្យ​ទៅ​សាច់ញាតិ​ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ សូម​បញ្ជាក់​ថា​រវាង​អ្នក​ស្លាប់​ទាំង​២ គឺជា​ឪពុកមា​និង​ក្មួយ ៕