ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នុះន៎! ​កំពុងឈប់ស្តុបសោះ ក៏ត្របាក់គ្នាមួយ​ទំហឹង​​ដែរ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​ កំពុង​ឈប់​រង់​ចាំ​ស្តុ​ប ស្រាប់តែ​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​ទៀត​​មក​ពីក្រោយ​​ជាន់​ហ្វ្រាំង​​មិន​ស៊ី បាន​ជ្រុល​ទៅ​បុក​​ពេញទំហឹង បណ្តាល​ឱ្យ​រថយន្តដែល​បង្ក​នោះ​ ​ខូចខាត​កាប៊ី​ន​ទាំងស្រុង ដែល​ហេតុការណ៍​នេះ​កើត​ឡើង​ កាលពី​​វេលា​ម៉ោង០៨…

រាជធានី​ភ្នំពេញ ៖ រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​ កំពុង​ឈប់​រង់​ចាំ​ស្តុ​ប ស្រាប់តែ​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​ទៀត​​មក​ពីក្រោយ​​ជាន់​ហ្វ្រាំង​​មិន​ស៊ី បាន​ជ្រុល​ទៅ​បុក​​ពេញទំហឹង បណ្តាល​ឱ្យ​រថយន្តដែល​បង្ក​នោះ​ ​ខូចខាត​កាប៊ី​ន​ទាំងស្រុង ដែល​ហេតុការណ៍​នេះ​កើត​ឡើង​ កាលពី​​វេលា​ម៉ោង០៨ ​និង​១៥​នាទីយប់ ស្ថិត​​តាម​បណ្តោយ​ផ្លូវ​ហាណូយ ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។

​នៅ​មុន​ពេល​កើ​ហេតុ គេ​ឃើញ​រថយន្ត​កុងតឺន័រ​រង​គ្រោះ​ម៉ាក MITSUBISHI ពាក់​ស្លាក​លេខ​ព្រះ​សីហ​នុ 4D-1970 បើកបរ​ដោយ​តៃកុង​ម្នាក់ ព្រូ​ម្នាក់ តាមបណ្តោយ​ផ្លូវ​ហាណូយ​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ខណៈ​មក​ដល់​ចំណុច​កើត​ភ្លើងស្តុប​លោត​ពណ៌​ក្រហម​រថយន្ត​បាន​​ឈប់​រង់​ចាំ​​ស្តុ​ប ​ឯ​រថយន្តបង្ក​ម៉ាក ​HYUNDAI ពាក់​ស្លាក​លេខ​3A-0371 ជា​ប្រភេទ​កុងតឺន័រ​ដូច​គ្នា បើកបរ​ដោយ​តៃកុង​ម្នាក់​ និង​ព្រូ​ម្នាក់​ដូច​គ្នាមក​ពីក្រោយ​ស្របគ្នា​ក្នុង​ល្បឿន​លឿន មិន​បាន​មើល​ភ្លើងស្តុប​បាន​ជ្រុល​ទៅ​បុក​បញ្ឆិត​ខាងស្តាំ​ផ្នែក​ខាង​ព្រូ​រថយន្ត​ជាមួយនឹង​ទ្រុង​រថយន្ត MITSUBISHI ដោយ​ព្រូ​រថយន្ត HYUNDAI មើលឃើញ​ទាន់​ពេល​បាន​លោត​ចេញ​ផុត ទើប​មិន​បណ្តាល​នរណា​ម្នាក់​រង​របួស​នោះ​ឡើយ គ្រាន់តែ​ខូ​ត​ខាត​កាប៊ី​ន​រថយន្ត HYUNDAI ទាំងស្រុង​តែ​ប៉ុណ្ណោះ​។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​ជំនាញ​មក​វាស់វែង តែ​ដោយ​ថៅកែ​រថយន្ត​ទាំង​សងខាង​ស្គាល់គ្នា ចុងបញ្ចប់​ខាង​រថយន្ត HYUNDAI ព្រម​ជួសជុល​ជូន​ខាង​រថយន្ត​រង​គ្រោះ MITSUBISHI ដើម្បី​បញ្ចប់រឿង ៕