ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ធត់​ខ្លាំង​ពេក​រហូត​សន្លប់​បាត់ស្មារតី

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​មានការ​រន្ធត់​ចិត្តខ្លាំង​ពេក​រហូត​សន្លប់​បាត់ស្មារតី​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៦ និង​៣០​នាទី​ព្រលប់ ថ្ងៃ​ទី​០១ ខែមករា ឆ្នាំ​២០១៧ …

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​មានការ​រន្ធត់​ចិត្តខ្លាំង​ពេក​រហូត​សន្លប់​បាត់ស្មារតី​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៦ និង​៣០​នាទី​ព្រលប់ ថ្ងៃ​ទី​០១ ខែមករា ឆ្នាំ​២០១៧ ស្ថិត​នៅផ្ទះ​ជួល​ក្នុងភូមិ​តា​កេ សង្កាត់​កំ​បូល ខណ្ឌ​ពោធិ៍​សែន​ជ័យ បន្ទាប់​ពី​អ្នក​ជិតខាង​ទូរស័ព្ទ​ប្រាប់​ថា ប្តី​របស់​នាង​ចងក​ធ្វើ​អត្តឃាត​ស្លាប់​បាត់​ទៅ​ហើយ ។

បុរស​ដែល​ចងក​សម្លាប់​ខ្លួន​ឈ្មោះ យិ​ន ខាន់ អាយុ​២៦​ឆ្នាំ មុខរបរ​កម្មករ​សំណង់ មានស្រុក​កំណើត​នៅ​ភូមិ​អំពិល​ក​ញ្ជា​ញ់ ឃុំ​កោះ​ជុំ ស្រុក​សំពៅ​មាស ខេត្តពោធិ៍សាត់ ចំណែក​ស្ត្រី​ជា​ប្រពន្ធ​ដែល​សន្លប់​បាត់ស្មារតី​ឈ្មោះ ហិន សុធា អាយុ​២៤​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​នៅ​កន្លែង​កើតហេតុ​ជាមួយ​គ្នា មានស្រុក​កំណើត​នៅ​ភូមិ​ព្រៃ​កន្ទួត ឃុំ​តា​លោ ស្រុក​បាកាន ខេត្តពោធិ៍សាត់ មានកូន​ស្រី​ម្នាក់ អាយុ​១​ឆ្នាំ ។

តាម​សម្តី​ស្ត្រី​ជា​ប្រពន្ធ​បាន​និយាយ​ថា មុន​ពេល​កើតហេតុ​ប្តី​របស់​គាត់​ត្រឡប់​មក​ពី​ផឹកស៊ី​ជាមួយ​មិត្តភក្តិ​វិញ ពេល​ដល់​ផ្ទះ​ជួល​ស្រាប់តែ​បុរស​ជា​ប្តី​បាន​រករឿង​ឈ្លោះប្រកែក​ជាមួយ​គាត់​ជា​ប្រពន្ធ ទើប​ស្ត្រី​ជា​ប្រពន្ធ​បាន​និយាយ​ថា បើ​ស្រវឹង​ហើយ​ដេក​ទៅ កុំ​និយាយ​ច្រើន​ពេក ចាំ​ស្វាង​ស្រា​ចាំ​និយាយ​គ្នា បន្ទាប់​មក​នាង​បាន​ចេញពី​បន្ទប់​ហើយ​ទៅ​ផ្ទះ​ជួល​បងប្អូន​នៅ​ម្តុំ​ផ្លូវជាតិ​លេខ​៤ ក្នុង​សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ទុក​ឲ្យ​បុរស​ជា​ប្តី​នៅ​តែ​ម្នាក់ឯង ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ពេល​ផឹកស៊ី​ស្រវឹង​ហើយ​ជន​រង​គ្រោះ​បាន​យក​ទូរស័ព្ទ​មិត្តភក្តិ​ដែល​ផឹកស៊ី​ជាមួយ​គ្នា ហើយ​ដើរទៅ​បន្ទប់​បាត់​ទៅ បន្ទាប់​មក​មិត្តភក្តិ​បាន​ទូរស័ព្ទ​ទៅ​លេខ​ខាងលើ​ចូល​ម្តង បន្ទាប់​មក​ទូរស័ព្ទ​ខាងលើ​ទាក់ទង​លែង​ចូល មិត្តភក្តិ​បាន​ដើរមក​មើល​នៅផ្ទះ​ជួល​ជន​រង​គ្រោះ​ឃើញ​ចាក់សោ​ពី​ខាងក្នុង ដោយ​មានការ​សង្ស័យ​បាន​រាយការណ៍​ប្រាប់​មេការ​ផ្ទះ​ជួល​ហើយ​នាំ​គ្នា​គាស់​ទ្វារ​ចូល​ទៅ​ឃើញ​ជន​រង​គ្រោះ​បាន​ចងក​នឹង​ធ្នឹម​មាត់ទ្វារ​បន្ទប់ទឹក​ស្លាប់​បាត់​ទៅ​ហើយ ។

បន្ទាប់​ពី​ឃើញ​ហេតុការណ៍​ដូច្នេះ ប្រជាពលរដ្ឋ​បាន​ទាក់ទង​ទៅ​ប្រពន្ធ​ជន​រង​គ្រោះ​ដោយ​ប្រាប់​ថា​ប្តី​របស់​នាង​បាន​ចងក​ស្លាប់​បាត់​ទៅ​ហើយ ស្ត្រី​ជា​ប្រពន្ធ​បាន​វិល​ត្រឡប់​មក​វិញ តែ​មិន​ទាន់​ដល់​បន្ទប់​ជួល​ផង​ស្រាប់តែ​សន្លប់​បាត់ស្មារតី ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទី​ពេទ្យ​ភ្លាម​ៗ​ដែរ ចំណែក​សព​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុក​កំណើត ៕